ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហជីព ៖ កម្ពុជា​បាត់បង់​ប្រាក់​១០០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ចំពោះ​ការ​ដក​អនុគ្រោះ​ពន្ធ​ពី EU

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំពោះ​ការ​សម្រេច​ដក​អនុគ្រោះ​ពន្ធ​ពី​សភាព​សហភាព​អឺរ៉ុប​ត្រូវ​បាន​មេ​សហជីព​អះអាង​ថា កម្ពុជា​នឹង​បាត់បង់​ថវិកា​១០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង ។ លោក ប៉ាវ ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ ចំពោះ​ការ​សម្រេច​ដក​អនុគ្រោះ​ពន្ធ​ពី​សភាព​សហភាព​អឺរ៉ុប​ត្រូវ​បាន​មេ​សហជីព​អះអាង​ថា កម្ពុជា​នឹង​បាត់បង់​ថវិកា​១០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង ។ លោក ប៉ាវ ស៊ី​ណា ប្រធានសហភាពចលនាកម្មករកម្ពុជា ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ដក​អនុគ្រោះ​ពន្ធ​មាន​ប្រហែល​២០% ពី​កម្ពុជា​យើង​មានការ​សោកស្តាយ​ព្រោះថា យើង​ទទួល​បាន​ការ​ថែរក្សា ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​យើង ។ ចំនួន​២០%​នេះ​ស្មើ​ប្រមាណ​ជាង​១០០០​លាន​បាន​បំរើ​ដល់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ។​ក្នុង​ន័យ​នេះ បើ​យើង​បាត់​ស្មើនឹង​ពលរដ្ឋ​យើង​រាប់​ម៉ឺន​នាក់​នឹង​បាត់​ការងារ​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​សភា​សហជីព​ដែល​គិត​ពី​ប្រយោជន៍​កម្មករ​ក៏​បាន​លើក​ឡើង​ថា ការ​ចេញ​សម្រេច​របស់​សហភាព​អឺរ៉ុប​ក៏​បាន​ផ្តល់​ឲ្យ​ឱកាស​ដល់​កម្ពុជា ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ទៀត (​ពី​ខែកុម្ភៈ​ដល់​ខែសីហា​) ក្នុង​ពិចារណា​លើក​អ្វី​ដែល​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ ។ ដូច្នេះ​យើង​មានឱកាស​ក្នុង​ការ​កែ​ល្អ​ឡើង​វិញ ។ លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ថា រាជរដ្ឋាភិបាល​មានឱកាស​ក្នុង​ការ​ចចារ​ជាមួយ​សហភាព​អឺរ៉ុប​បន្ត​ទៀត ព្រោះថា ក្នុង​សេចក្តីសម្រេច​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ជំហ​ថា បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដដែល​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​មេ​សហជីព​រូប​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ​បាន​សម្រេច​ដក​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ។ ប៉ុន្តែ​ការ​សម្រេច​នេះ​ត្រូវ​រាជរដ្ឋាភិបាល​បាន​សម្តែង​ការ​សោកស្តាយ ។ ក្រសួងការបរទេស ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ដែល​អនុលោម​តាម​មាត្រា​១៩ នៃ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហភាព​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ