ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងបន្តលើករណីឆេះ​​ខ្សែភ្លើងនិងខ្សែកាប្លិ៍​ទាំង​​សំណុំ​​ធំកាល​​ល្ងាច​មិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បន្តលើ​ករណីឆេះ​​​ខ្សែ​​ភ្លើងនិង​ខ្សែ​​កាប្លិ៍អុ​ប​ទិក គិតនៅព្រឹកថ្ងៃទី​១៣​កុម្ភៈ នេះ ​គឺ​ម៉ូតូ​ចំនួន២គ្រឿង​ត្រូវ​​ភ្លើង​ឆេះ​​អស់​សល់​​​តែ​ឆ្អឹង​ប៉ុណ្ណោះ​ និងឆេះអស់​ខ្សែ​ភ្លើង ខ្សែ​កាប្លិ៍ធ្លាក់​រាយប៉ាយតែម្តង​ ​​​​​។ សូមបញ្ជាក់​ថា…

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បន្តលើ​ករណីឆេះ​​​ខ្សែ​​ភ្លើងនិង​ខ្សែ​​កាប្លិ៍អុ​ប​ទិក គិតនៅព្រឹកថ្ងៃទី​១៣​កុម្ភៈ នេះ ​គឺ​ម៉ូតូ​ចំនួន២គ្រឿង​ត្រូវ​​ភ្លើង​ឆេះ​​អស់​សល់​​​តែ​ឆ្អឹង​ប៉ុណ្ណោះ​ និងឆេះអស់​ខ្សែ​ភ្លើង ខ្សែ​កាប្លិ៍ធ្លាក់​រាយប៉ាយតែម្តង​ ​​​​​។ សូមបញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម​ត្ថ​កិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួនមួយ​​រថយន្ត ​ក្នុង​ចំណោម​រថយន្ត​ទាំង២​គ្រឿង​របស់​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ទើប​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​បាន​នៅ​ម៉ោង៦​ល្ងាច​ថ្ងៃ​ដដែល ​។ ​កម្លាំង​របស់​អគ្គិសនី​កម្ពុជា​ ក៏​បាន​មក​ធ្វើការ​ត​ភ្លើង​ឱ្យបាន​ដំណើរ​ការ​ប្រើប្រាស់​បានជា​ធម្មតា​វិញ​ ​ក្រោយ​ពេល​ដាច់​ភ្លើង​ក្នុងរយៈពេល​ពី៣​ទៅ​៤​ម៉ោង​មក​នោះ​។

គួររំលឹកថា ករណីឆេះសន្ធោសន្ធៅ ​កើត​ឡើង​កាលពី​វេលា​ម៉ោង០៥ និង១៥​នាទី​ល្ងាច ថ្ងៃ​ទី១២ កុម្ភៈ ​ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ៥១ (​ផ្លូវ​ប៉ាស្ទ័រ​) កែងផ្លូវ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។ តាម​ប្រភព​​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឭ​សំឡេង​ផ្ទុះ​​ខ្លាំង និងមាន​បែក​ផ្កាភ្លើង​ព្រៀក​ៗ តិច​ៗនៅ​លើបង្គោល​ភ្លើង​ម្ខាង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៥១ (​ផ្លូវ​ប៉ា​ស្ទ័រ​​) ។

ប៉ុន្តែភ្លាម​នោះ​ មិនសូវ​ជា​មាន​អ្នកណា​ម្នាក់​មានការ​ចាប់អារម្មណ៍ឡើយ​ ដោយ​នឹក​សា្ម​ន​តែ​ជា​ការ​ទុ​ស្សេ​ខ្សែ​ភ្លើង​តិចតួច​ធម្មតា​ប៉ុណ្ណោះ​។​ លុះ​បន្តិច​ក្រោយមក ​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ខ្សែ​​ភ្លើង និងខ្សែ​​កា​បិ៍​នៅ​លើ​បង្គោល​ភ្លើង​កាន់តែ​ខ្លាំង​ឡើង​ៗ និងលាយឡំ​ជាមួយ​និង​សំឡេង​ផ្ទុះ​ដាច់​ខ្សែរ​ភ្លើង​លាន់​ឭ​ផូង​ផាំង​ៗ​ខ្លាំង​ឡើង​ៗ និង​ធ្លាក់​ខ្សែរ​ភ្លើង​ទៅ​ត្រូវ​លើ​ម៉ូតូ​ចំនួន២​គ្រឿង នៅ​ខាង​មុខ​ហាង​លក់​សម្លៀក​បំពាក់​មួយ​កន្លែង​ក្បែរ​នោះ​។

ហេតុការណ៍បាន​បង្ក​ភ្ញាក់ផ្អើល​ ទៅ​ដល់​អ្នក​រស់នៅ​ក្បែរខាង នាំ​គ្នា​ស្រ​វ៉េ​ស្រ​វ៉ារ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​ជា​ច្រើន​បំពង់ និងទាញ​ទុយោ​ទឹក​មក​ធ្វើការ​បាញ់​ពន្លត់​ដែរ​ តែ​មិន​អាចពន្លត់​បាន​ឡើយ ។​ តាម​ប្រភព​ដដែលបាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ឆេះ ខ្សែ​​ភ្លើង​នេះដែរ ភ្លាម​នោះ កម្លាំង​មាន​សម្ថ​កិច្ចមូលដ្ឋាន ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ដោយ​បានឃើញ​សភាព មាន​អណ្តាត ភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ និង​សំឡេង​ផ្ទុះ​ដាច់​ខ្សែ​ភ្លើង​ផូង​ៗ​ជា​បន្តបន្ទាប់​នោះ និង​មិន​អាច​ពន្លត់​បាន​ទើប​កម្លាំងរបស់​លោក​​​បាន​ប្រាប់ឱ្យ​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ក្បែរ​ខាង​នាំ​គ្នា​បិទ​ប៉ា​រ៉ែត​ភ្លើង​និង​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន២​គ្រឿង ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទើប​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​បាន និង មិន​ឆេះ​រាលដាល​តទៅ​ទៀត​ឬ ទៅ​ដល់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។

អត្ថបទសរសេរ ដោយ