ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភ​: ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​តំណាង​ឱ្យ​លោក…

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភ​: ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​តំណាង​ឱ្យ​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ ការ​យ៉ាក់ និង​ទូក​រ៉ូ​អុីង ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប ដែល​មានការ​ចូលរួម​ពី​ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ដើម្បី​ទទួល​បាន​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេ​ង លើក​ទី​២ ឆ្នាំ​២០២០ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២-២៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​បឹង​ឈូក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​មាន​រៀបចំ​ពិធី​តាំងពិព័រណ៍ ព្រមទាំង​ប្រគំ​តន្ត្រី​ចាប់ពី​ថ្ងៃ​ទី​១៧-២៣ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​ទូក​រ៉ូ​អុី​ង​។

ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ​ក៏​មានការ​ចូលរួម​ពី​លោក​បណ្ឌិត មាស សា​រិ​ន អនុប្រធាន​អចិន្ត្រៃយ៍ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​ទូក​រ៉ូ​អុី​ង​កម្ពុជា និង​សមាជិក​ប្រតិភូ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​នាយករង​រដ្ឋ​បាល​សាលាខេត្ត លោក លោកស្រី​ជា​ប្រធាន និង​អនុប្រធាន​មន្ទីរ​-​អង្គភាព​ក្នុង​ខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ។

ការ​រៀបចំ​កម្មវិធី​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​រដ្ឋបាល​ខេត្តសៀមរាប គឺ​ដើម្បី​បំផុស និង​លើកកម្ពស់​ប្រភេទ​កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ ការ​យ៉ាក់ និង​ទូក​រ៉ូ​អុី​ង ឱ្យ​មាន​សកម្មភាព​ទូ​ទាំង​ប្រទេស ជា​ពិសេស​យុវជន​ចូលរួម​លេង​កីឡា និង​ចៀស​ផុត​ពី​គ្រឿងញៀន និង​លើកកម្ពស់​សុខុមាលភាព សមត្ថភាព សម្រាប់​ចូលរួម​ការ​ប្រកួត​ប្រណាំងទូក​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ ដើម្បី​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេ​ម Sea Games លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ