ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​បើកទ្វារ​យន្តហោះ​ទាំង​នៅ​លើ​អាកាស

4 ឆ្នាំ មុន

ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ព្យាយាម​បើកទ្វារ​យន្តហោះ​នៅ​ពាក់កណ្ដាល​ជើងហោះហើរ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កាលពី​ថ្ងៃ​ពុធ​។ នាង Chloe Haines អាយុ២៦​ឆ្នាំ​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​អាកាសយានដ្ឋាន London Stansted ទៅ​កាន់…

ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ព្យាយាម​បើកទ្វារ​យន្តហោះ​នៅ​ពាក់កណ្ដាល​ជើងហោះហើរ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កាលពី​ថ្ងៃ​ពុធ​។

នាង Chloe Haines អាយុ២៦​ឆ្នាំ​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​អាកាសយានដ្ឋាន London Stansted ទៅ​កាន់ Dalaman ក្នុង​ប្រទេស​ទួ​រ​គី កាលពី​ខែមិថុនា ​ឆ្នាំ​២០១៩ នៅ​ពេល​ដែល​សមាជិក​នាវិក​និង​អ្នកដំណើរ​រួម​ដំណើរ​បញ្ឈប់​នាង​មិន​អោយ​បើកទ្វារ​។

លោក Steve Heapy នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jet2.com និង Jet2holidays បាន​និយាយ​ថា​៖ «អាកប្បកិរិយា​របស់ Haines គឺជា​ករណី​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​រំខាន​ដល់​អ្នកដំណើរ​។ យើង​បាន​ហាមឃាត់​នាង​មិន​ឱ្យ​ហោះហើរ​ជាមួយ​យើង​អស់​មួយ​ជីវិត​»។​

យន្ដហោះ​ចម្បាំង​របស់​កងទ័ពអាកាស​ចំនួន​២​គ្រឿង​ត្រូវ​បាន​គេ​យក​ទៅ​ដឹក​យន្ដហោះ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន Stansted វិញ បន្ទាប់​ពី​ហេតុការណ៍​នេះ​កើតឡើង​។ យន្តហោះ Jet2 បាន​ចេញ​វិក្កយបត្រ​គិតថ្លៃ​ពី Haines ចំនួន ១១០០០០​ដុល្លារ បន្ទាប់​ពី​អាកប្បកិរិយា​រំខាន​របស់​នាង​ដែល​បណ្តាល​ឱ្យជើង​ហោះហើរ​ត្រូវ​បាន​បង្វែរ​ទិស​ដៅ​។

ទីភ្នាក់ងារសារព័ត៌មាន PA Media របស់​ចក្រភព​អង់គ្លេស​រាយការណ៍​ថា តុលាការក្រុង Chelmsford Crown បាន​ប្រាប់​ថា Haines បាន​ផឹកស្រា​លាយ​ជាមួយនឹង​ថ្នាំ មុន​ពេល​នាង​ទៅ​ធ្វើ​រឿង​ឆ្កួត​ៗ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ