ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស៣នាក់​​ឌឺដងដាក់គ្នា​​ចុះឡើងៗ ម្នាក់​ដេកពេទ្យ ​២​នាក់​ទៀត​ជាប់​ខ្នោះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​បែកក្បាល និង​បែក​មុខ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ដេរ​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​បុរស​២​នាក់​ផ្សេង​ទៀត​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន ​បន្ទាប់ពី​អ្នកទាំង​៣ជួបជុំគ្នា​​ផឹក​ស៊ី​តាំងពី​ថ្ងៃ​រហូត​ដល់​យប់ លុះ​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​និយាយឌឺដងដាក់គ្នា​ និង​ឈ្លោះ​ប្រកែក​គ្នា…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​បែកក្បាល និង​បែក​មុខ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ដេរ​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​បុរស​២​នាក់​ផ្សេង​ទៀត​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន ​បន្ទាប់ពី​អ្នកទាំង​៣ជួបជុំគ្នា​​ផឹក​ស៊ី​តាំងពី​ថ្ងៃ​រហូត​ដល់​យប់ លុះ​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​និយាយឌឺដងដាក់គ្នា​ និង​ឈ្លោះ​ប្រកែក​គ្នា រហូត​ឈានដល់ការ​វាយតប់គ្នា​​តែ​ម្តង ។

ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​អូរ​ចិត​ប្រាំ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័​ត៌​​មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​​ទាំង​២នាក់ដែលត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន ម្នាក់​ឈ្មោះ ឈៀ​ត សី​ុ​និល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​និងម្នាក់ទៀត​ឈ្មោះ ឈៀ​ត នឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ។ ​ជនសង្ស័យ​ទាំង២​នាក់​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​មាន ឈ្មោះ ស៊ូ ចិន្ដា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ