ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​កណ្ដូប​ដ៏​​ធំ​ជា​ប្រវត្តិសាស្ត្រ រាត​ត្បាត​​បំផ្លាញ​ដំណាំ​ដាំ​ដុះ ​និង​រុក្ខជាតិ​(វីដេអូ)

4 ឆ្នាំ មុន

​អាហ្វ្រិក​ខាងកើត ៖ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ហ្វូង​កណ្ដូប​អត់ឃ្លាន​បាន​រាតត្បាត​បំផ្លាញ​ដំណាំ​ដាំ​ដុះ ​និង​រុក្ខជាតិ នៅ​អាហ្វ្រិក​ខាងកើត ចាប់ពី​ប្រទេស​អេ​ត្យូ​ពីរ​ហូត​ដល់​កេ​ន​យ៉ា​និង​អ៊ូ​ហ្គ​ង់​ដា ដោយ​បំផ្លាញ​តំបន់​ដ៏​ធំ​នៅ​ទីនោះ​។ អ​.​ស​.​ប​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ…

​អាហ្វ្រិក​ខាងកើត ៖ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ហ្វូង​កណ្ដូប​អត់ឃ្លាន​បាន​រាតត្បាត​បំផ្លាញ​ដំណាំ​ដាំ​ដុះ ​និង​រុក្ខជាតិ នៅ​អាហ្វ្រិក​ខាងកើត ចាប់ពី​ប្រទេស​អេ​ត្យូ​ពីរ​ហូត​ដល់​កេ​ន​យ៉ា​និង​អ៊ូ​ហ្គ​ង់​ដា ដោយ​បំផ្លាញ​តំបន់​ដ៏​ធំ​នៅ​ទីនោះ​។ អ​.​ស​.​ប​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ ២០២០​នេះ ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​ខ្លួន​។

ហ្វូង​កណ្ដូប​ដែល​មាន​ទំហំ​ធំ​ជា​ប្រវត្តិសាស្ត្រ មាន​ចំនួន​សរុប​ច្រើន​ពាន់​លាន​ក្បាល បាន​បំផ្លាញ​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ តំបន់​ដ៏​ធំ​នៃ​អាហ្វ្រិក​ខាងកើត ក្រោយ​មានការ​ផ្លាស់​ប្ដូរ​ខ្លាំង​នៃ​បរិយាកាស ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​សម្រាប់​តំបន់​មួយ ដែល​ជួប​ប្រទះ​រួច​ហើយ​នូវ​គ្រោះ​រាំង​ស្ងួត​និង​ទឹកជំនន់​។

ពពក​ហ្វូង​កណ្ដូប​ដ៏​ក្រាស់​បាន​ហោះ​កាត់​ចាប់ពី​អេ​ត្យូ​ពី ដល់​សូ​ម៉ា​លី​និង​រហូត​ដល់​កេ​ន​យ៉ា​និង​អ៊ូ​ហ្គ​ង់​ដា ចាប់តាំងពី​ថ្ងៃ្ង​ទី​៩​កុម្ភៈ​មក​។ អង្គការ​FAO​វាយតម្លៃ​ថា ហ្វូង​តែ​មួយ​នៃ​ហ្វូង​កណ្ដូប​ទាំងនេះ គ្របដណ្ដប់​លើ​ផ្ទៃដី​មួយ​មាន​ទំហំ​២៤០០​គីឡូម៉ែត្រ​ក្រឡា​។

ហ្វូង​កណ្ដូប​ដ៏​ធំ​បែប​នេះ​មាន​កណ្ដូប​ប្រមាណ​ជា​២០០​ពាន់​លាន​ក្បាល ហើយ​កណ្ដូប​១​ក្បាល​ៗ​ក្នុង​១​ថ្ងៃ​ស៊ី​រុក្ខជាតិ​អស់​ស្មើនឹង​ទម្ងន់​ខ្លួន​វា គឹ​ប្រមាណ​ជា​២​ក្រាម ដូច្នេះ​ពួក​វា​ត្រួ​វ​ការ​ស្បៀង​សរុប​១​ថ្ងៃ​៤០០.០០០​តោន​។

វា​អាច​ហោះហើរ​បាន​ក្នុង​១​ថ្ងៃ​ចម្ងាយ​១៥០​គីឡូម៉ែត្រ ហើយ​បំផ្លាញ​ដំណាំ​ដាំ​ដុះ​របស់​ប្រជាជន តាម​ផ្លូវ​ហោះហើរ​របស់​ពួក​វា ដើម្បី​ចិញ្ចឹមជីវិត​និង​កកើត​កូន​ថែម​។ ប្រទេស​អេ​ត្យូ​ពី​និង​សូ​ម៉ា​លី​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ជាតិ ដោយ​ពុំ​ធ្លាប់​ជួប​ប្រទះ​ហ្វូង​កណ្ដូប​ធំ​បែប​នេះ​ចាប់តាំងពី​២៥​ឆ្នាំ​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) (​ប្រភព​វីដេអូ ៖ Le Parisien)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ