ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ទឹកធម្មជាតិ​នៅ​ជ្រលង​ភ្នំ​មួយ​បង្ខំឱ្យកម្មករ​ធ្វើការ​លើស​​ម៉ោង?​​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​​រោងចក្រ​ផលិត​ទឹកធម្មជាតិ​PRO​នៅ​ក្នុង​ជ្រលង​ភ្នំ​មួយ ​ស្ថិត​ក្នុង​ឃុំ​ម៉ាក់​ប្រាំង​ ស្រុក​ទឹកឈូ​កំពុង​រង​ការ​ចោទប្រកាន់​ពី​កម្មការិនី​ម្នាក់​ ដែល​បាន​ឈប់​សម្រាក​ពី​ការងារ​ក្នុង​រោងចក្រ​ផលិត​ទឺ​ក​ធម្មជាតិ​។​ដោយបាន​និយាយ​ប្រាប់​អ្នក​យក​ព​័ត៌មាន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ថា ​នាង​បាន​សុំ​អ្នកគ្រប់គ្រង​រោងចក្រ​ផលិត​ទឹកធម្មជាតិ​នោះសម្រាកហើយ…

ខេត្តកំពត ៖ ​​​រោងចក្រ​ផលិត​ទឹកធម្មជាតិ​PRO​នៅ​ក្នុង​ជ្រលង​ភ្នំ​មួយ ​ស្ថិត​ក្នុង​ឃុំ​ម៉ាក់​ប្រាំង​ ស្រុក​ទឹកឈូ​កំពុង​រង​ការ​ចោទប្រកាន់​ពី​កម្មការិនី​ម្នាក់​ ដែល​បាន​ឈប់​សម្រាក​ពី​ការងារ​ក្នុង​រោងចក្រ​ផលិត​ទឺ​ក​ធម្មជាតិ​។​ដោយបាន​និយាយ​ប្រាប់​អ្នក​យក​ព​័ត៌មាន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ថា ​នាង​បាន​សុំ​អ្នកគ្រប់គ្រង​រោងចក្រ​ផលិត​ទឹកធម្មជាតិ​នោះសម្រាកហើយ ដោយ​សា​តែ​អ្នក​ទទួលខុសត្រូវ​នោះ​ បាន​រឹត​អ្នកធ្វើការ​នៅ​ក្នុង​រោង​ចក្រ​នោះ​ខ្លាំ​ងពេក​។

​កម្មការិនី​ខាងលើមាន​ឈ្មោះ​វ៉ា​ន់​ មុន្នី​ ​​អាយុ​៣៥​ឆាំ្ន​ បាន​និយាយ​ប្រាប់​ថា​ កម្ម​ករ​-កម្ម​ការិនី ដែល​ធ្វើការ​ក្នុង​រោងចក្រ​នេះ​ មាន​គ្នា​មិន​ច្រើន​ទេ ​តែ​ចូល​ធ្វើការ​ក្នុង​១​ថ្ងៃ២ពេល គឺ​ចាប់​ចូល​ធ្វើការ​ពី​ម៉ោង​៦​ព្រឹក ​រហូត​ដល់​ម៉ោង១១​ថ្ងៃត្រង់ ដោយ​សម្រាកហូប​បាយ​តែ​១៥​នាទី​ប៉ុណ្ណោះ ។ ហើយត្រូវ​​ចូល​ធ្វើការ​វិញ​លុះដល់​ម៉ោង​២រសៀល​ ទើប​ឱ្យកម្មក​ចេញពី​ធ្វើការ​ ​។ ​នៅ​​វេន​ធ្វើការ​ទី​២វិញ គឺ​កម្មក​ចូល​ធ្វើការ​ពី​ម៉ោង២​រសៀល ​រហូត​ដល់​ម៉ោង​៩​យប់​ ទើបឱ្យ​កម្មក​ចេញពី​ធ្វើការ ​។

​នាង​ជា​កម្មការិនី​​បន្ត​ថា ​រោងចក្រ​ផលិត​ទឹក​មួយ​នេះ ​ប្រើ​កម្មក​រគ្មាន​​ដែន​កំណត់​ទេ ​ចូល​ចិត្ត​យក​ម៉ោង​កម្មក​រ​ឈប់​សម្រាក​ទៅ​ប្រជុំ​ ដោយ​ឥត​ហេតុផល ​។ ​នាង​ជា​កម្មការិនី​បាន​និយាយ​ប្រាប់​ថា ខ្លួន​បាន​សុំ​អ្នក​គ្រប់​គ្រង​ឈប់​ ដោយសា​តែ​រឹត​បន្តឹង​ធ្វើការ​ងារ​ ។ ហើយ​ប្រាក់ខែ​ថោក​ពេក​ ប្រើ​មនុស្ស​ធ្វើការ​ហើយឱ្យប្រាក់ខែ​ក្នុង​មួ​យ​ខែ​បាន​ត្រឹ​ុ​ម​តែ១២០​ដុល្លារ ​ស្មើ​និង​ប្រាក់ខ្មែរ​៤៨​មឺ​ុ​នរៀល ។ ​ដូច្នេះ ​អ្នកធ្វើការ​ឯទៀត​គេ​ឈប់​
ជាបណ្ដើ​រ​ៗ​អស់​ដែរ​។​

ទាក់ទិនករណីខាងលើ អ្នក​យក​ព​័ត៌​មាន​ព្យាយាម​ទាក់ទង​តាម​លេខ​ទូរ​ស័ព្ទដាក់​នៅ​សំបក​ទឹកធម្មជាតិ ដើម្បី សុំការបំភ្លឺ តែ​គ្មាន​អ្នក​លើកនោះទេ ​។ ​លោក​អឹ​ុ​ង ​ប៉ូ​ហេង ​ប្រធាន​មន្ទី​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ
​ខេត្តកំពត​ បាន​​ប្រាប់ឱ្យ​ដឹងដែរ​​ថា ​កម្មក​រ-កម្ម​ការ​រិ​នី​ទាំងអស់​ដែល​ធ្វើការ​​ក្នុងរោងចក្រ ​សហគ្រាស ​មាន​សិទ្ធ​ធ្វើការ​ក្នុង​មួយ​ថ្ងៃ​តែ​៨​ម៉ោង​ទេ​ តែបើ​កម្មក​កម្មការិនី​អាច​ស្ម័​គ្រចិត្ត​ធ្វើការ​ថែម​ម៉ោង​បាន​ដោយ​ខ្លួនឯង​។​​

អត្ថបទសរសេរ ដោយ