ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​​​ទស្ស​ន​កិច្ច​​​​មួយ​សម្រាប់​​កូន​ប្រុស​ពៅ​​មេដឹកនាំ​​កូរ៉េ​ខាងជើង​​ទៅកាន់ចិន

15 ឆ្នាំ មុន

យោងតាមប្រភពព័ត៌​មាន​​​ពីទីភ្នាក់ងារ​​​ព័ត៌​មាន​​​ក្យូ​ដូ​របស់​​ជប៉ុន​​ឱ្យ​​ដឹង​ថា ពេលនេះ​​​គណ​បក្ស​​​​កុម្មុយនីស្ត​​​​​ចិន ​និង​គណបក្ស​​​ពលករ​​របស់​កូរ៉េ​ខាងជើង​​​កំពុងរៀប​ចំ​​​ដំណើរ​ទស្សនកិច្ច​​​មួយ​ទៅកាន់ប្រទេស​ចិន របស់​​កូនប្រុស​​​ពៅ​មេដឹកនាំ​​​កូរ៉េ​ខាង​ជើង​​ លោក​គីម ជុងអ៊ីល ​នៅ​ខែកក្កដា​​​ខាង​មុខនេះ ។​ ​អ្នក​​វិភាគនិយាយ​ថា ប្រសិនបើ​​លោកគីម ជុងអ៊ុន ជា​កូន​ប្រុសពៅរបស់លោកគីម ជុង​អ៊ីល ​ទៅ​បំពេញទស្សនកិច្ច​​​​នៅ​ប្រទេស​ចិន​​​មែន​នោះ ​វា​នឹង​​ជួយពង្រឹង​ និងពង្រីកគោល​ជំហរ​របស់​​លោក​​​​នៅ​ពេល​លោក​​កាន់​តំណែង​​​ជា​មេ​​ដឹ​ក​​នាំ​​​​​កូរ៉េ​ខាង​ជើង​បន្ត​​​វេនពី​​​ឪពុក​លោក ។​
លោក​គីម ជុង​​អ៊ុន ត្រូវបាន​គេ​រំពឹង​​ថា ជា​មនុស្ស​​តែ​ម្នាក់​គត់​ដែល​​នឹង​ឡើង​បន្ត​​តំណែង​ពី​​លោក​គីម ជុងអ៊ីល ។ ​ប៉ុន្តែ​បើ​ទោះបីជា​បែបណា ប្រភព​មួយ​​​ឱ្យ​​ដឹង​ថា ​​​គណបក្ស​​ទាំង​​២នោះមិន​ទាន់​កំណត់កាលបរិច្ឆេទ​​ច្បាស់លាស់​​សម្រាប់​​​ទស្សនកិច្ច​​នោះនៅឡើយទេ ។​
ទីភ្នាក់ងារ​​ព័ត៌មានយ៉ុនហាប់​​របស់​កូរ៉េ​ខាង​ត្បូង​​​រាយការណ៍​​ថា ចិន​បានអញ្ជើញ​​​លោកគីម ជុង​អ៊ុន​ ទៅ​បំពេញទស្សន​កិច្ច​​​ក្នុងប្រទេស​​ខ្លួនជា​ផ្លូវ​ការ ៕