ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​ប្រូ​ស្តា​ត មហារីក​ពោះ​វៀន​ធំ និង​មហារីក​ពងស្វាស បុរស​ៗគួរ​​តែ​ប្រយ័ត្ន

4 ឆ្នាំ មុន

បងប្អូន គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ពីព្រោះ​ជំងឺមហារីក​ទាំងនេះ​កម្រ​នឹង​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ឲ្យ​អ្នក​បានដឹង​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​។ ការ​ព្រងើយកន្តើយ មិន​យកចិត្តទុកដាក់ ចំពោះ​ជំងឺ​នានា នឹង​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ និង​កើត​ជំងឺ​បាក់ទឹកចិត្ត​ទៀត​ផង​។ ខាងក្រោម​នេះ…

បងប្អូន គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ពីព្រោះ​ជំងឺមហារីក​ទាំងនេះ​កម្រ​នឹង​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ឲ្យ​អ្នក​បានដឹង​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​។

ការ​ព្រងើយកន្តើយ មិន​យកចិត្តទុកដាក់ ចំពោះ​ជំងឺ​នានា នឹង​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ និង​កើត​ជំងឺ​បាក់ទឹកចិត្ត​ទៀត​ផង​។ ខាងក្រោម​នេះ គឺជា​ជំងឺមហារីក​ទាំង​បី ដែល​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន ៖

១. ជំងឺមហារីក​ប្រូ​ស្តា​ត ៖
ជំងឺមហារីក​នេះ​កម្រ​នឹង​ចេញ​ជា​រោគ​សញ្ញា ដែល​ជា​ហេតុ​ធ្វើ​អ្នក​ធ្វេសប្រហែស ហើយ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ និង​មាន​ផលវិបាក​ច្រើន ទើប​បង្ហាញ​ចេញ​ច្បាស់​។ ដូច្នេះ អ្នក​គួរ​មាន​ទម្លាប់​ប្រឹក្សា និង​ពិនិត្យ​សុខភាព​ជា​ប្រចាំ​។

២. ជំងឺមហារីក​ពោះវៀនធំ ៖
រោគ​សញ្ញា​អាច​មាន​ដូច​ជា ចុក​ឆ្អល់ ឈឺ​ក្នុង​ពោះ បត់ជើង​មិន​ទៀងទាត់ … ដែល​ជា​រឿយ​ៗ ធ្វើ​ឲ្យ​អ្នកជំងឺ​ច្រឡំ ទៅ​នឹង​ក្រពះ​ពោះវៀន​ធម្មតា ហើយ​បើ​ទុក​យូរ ឈាន​ដល់​ដំណាក់​ធ្ងន់ធ្ងរ វា​អាច​យឺត​ពេល​ក្នុង​ការ​ព្យាបាល​។

៣. ជំងឺមហារីក​ពងស្វាស ៖
វា​ជា​ឃា​ដករ​សម្ងាត់ ដែល​សម្រាប់​បុរស​ភេទ ដោយ​មិនដឹង​មូលហេតុ​នោះ​ទេ ពីព្រោះ វា​មិន​ងាយ​មាន​រោគ​សញ្ញា​ចេញ​ច្បាស់លាស់​នោះ​ទេ​។

និយាយ​រួម​ទៅ បញ្ហា​សុខភាព គឺជា​រឿង​សំខាន់ ទោះបី​ឈឺ ឬ​មិន​ឈឺ អ្នក​គួរតែ​ទៅ​ពិគ្រោះ និង​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ យ៉ាង​ហោច​ណាស់ ម្តង​ក្នុង​មួយ​ឆ្នាំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ