ដំបូន្មានមួយដែលអ្នកស្រី មីស្សែល អូបាម៉ា តែងតែទូន្មានកូនស្រី
បច្ចុប្បន្ននេះលោក បារ៉ាក់ អូបាម៉ា និងអ្នកស្រី មីស្សែល អូបាម៉ា (Barack and Michelle Obama)…
បច្ចុប្បន្ននេះលោក បារ៉ាក់ អូបាម៉ា និងអ្នកស្រី មីស្សែល អូបាម៉ា (Barack and Michelle Obama)…
បច្ចុប្បន្ននេះលោក បារ៉ាក់ អូបាម៉ា និងអ្នកស្រី មីស្សែល អូបាម៉ា (Barack and Michelle Obama) ជាឪពុកម្តាយដែលត្រូវបានកូនស្រីទុកចោល ព្រោះពួកគេបានចាកចេញទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ។
សម្រាប់លោកស្រី អូបាម៉ា ជីវិតនាពេលបច្ចុប្បន្ននេះ គឺល្អណាស់ ប៉ុន្តែពេលដែលស្វាមីលោកស្រីបានប្តូរលំនៅដ្ឋានទៅរស់នៅ White House សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៩ កូនស្រីទាំងពីរគឺ ម៉ាលៀ និង សាស្សា (Malia and Sasha) ទើបតែអាយុ ១០ និង ៧ ឆ្នាំប៉ុណ្ណោះ ។ ហើយក្នុងកំឡុងពេលនោះលោកស្រីជួបការលំបាកយ៉ាងខ្លាំងក្នុងការចិញ្ចឹមបីបាច់កូនខណៈដែលខ្លួនជាបុគ្គសាធារណ ។ លោកស្រី អូបាម៉ា បានមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយថា «វាពិតជាពិបាកណាស់ក្នុងការដើរតាមក្មេងស្រីតូចៗទាំងនេះជារៀងរាល់ចុងសប្តាហ៍ ។ ពួកយើងព្រួយបារម្ភពីពិធីជប់លៀងដែលពួកគេចូលរួមថាមានគ្រឿងស្រវឹង ឬទេ ខ្ញុំត្រូវដឹងថានរណាជាឪពុកម្តាយរបស់ក្មេងៗ ដូច្នេះថ្ងៃចុងសប្តាហ៍ គឺពិតជាពិបាកណាស់សម្រាប់ខ្ញុំ» ។ ពេលដែលត្រូវបានសួរថាភាគច្រើនដំបូន្មានអ្វីជាដំបូន្មានដែលពួកគេទូន្មានដល់កូនៗ លោកស្រី អូបាម៉ា បានឆ្លើយតបមកថា ពួកគេត្រូវតែចេះដើរដោយខ្លួនឯង ។
លោកស្រីបានបកស្រាយថា «ពួកគេមិនអាចមើលមកខ្លួនឯងដោយធ្វើតាមគ្នា ឬធ្វើតាមខ្ញុំ ឬឪពុករបស់ពួកគេទេ ។ ពួកគេត្រូវតែចំណាយពេលដើម្បីស្គាល់ខ្លួនឯង ផ្តល់ពេលឲ្យខ្លួនឯងយល់ដឹងពីមនុស្សដែលពួកគេចង់ក្លាយខ្លួនទៅក្នុងពិភពលោកនេះ មិនមែនមនុស្សដែលខ្ញុំចង់ឲ្យពួកគេធ្វើខ្លួនឲ្យដូចទេ មិនមែនធ្វើតាមអ្វីដែលពិភពលោកគិតពីពួកគេទេ» ។
ដោយមិនមានក្មេងៗនៅជុំវិញខ្លួន លោកស្រីបានឲ្យដឹងថាលោកស្រីមានកម្លាំង និងពេលវេលាកាន់តែច្រើនក្នុងការគិតគូពីជំហានបន្ទាប់ក្នុងជីវិតរបស់លោកស្រី ។ លោកស្រីបានបន្តទៀតថា ខ្លួននិងស្វាមីមានពេលចំណាយជាមួយគ្នា និងជាមួយឆ្កែរបស់អ្នកទាំងពីរផងដែរ ។
លោកស្រីបានបន្ថែមថា «អាពាហ៍ពិពាហ៍ គឺមិនងាយស្រួលទេ ហើយការកសាងគ្រួសារមួយជាមួយគ្នា គឺជារឿងមួយដ៏ពិបាក ។ ប៉ុន្តែប្រសិនបើអ្នកនៅជាមួយមនុស្សម្នាក់ទៀត ប្រសិនបើអ្នកដឹងពីមូលហេតុដែលអ្នកនៅជាមួយគេ អ្នកនឹងយល់ថាមានមិត្តភាព និងមូលដ្ឋានរឹងមាំមួយនៅទីនោះ ។ វាអាចនឹងបាត់បង់ពេលដែលជួបនឹងការលំបាក និងឧបសគ្គ ប៉ុន្តែវាជាអ្វីដែលមនុស្សទាំងពីរកាន់តែវិលត្រលប់ទៅវិញ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ