ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បា.ញ់​ក្របី​១​ក្បាល​ចោល​ក្នុង​ព្រៃ​ ក្រោយ​មន្ត្រី​ប៉ូលិស​ម្នាក់​​ស្រែក​ឱ្យជួយ​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប៉ូលិស​ស្រុក​សំបូរ​សម្រេច​បាញ់​ផ្តាច់ជីវិត​ក្របី​ឈ្មោល​ឡើង​.​កមួយ​ក្បាល​ចោល​នៅ​ក្នុង​ព្រៃ បន្ទាប់​ពី​សត្វ​ក្របី​ដែល​កាច​មួយ​ក្បាល​ក្នុង​ចំណោម​សត្វ​ក្របី​ជា​ច្រើន​ក្បាល បាន​ដេញ​វ័ធ​ត្រូវ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​នៅ​ពេល​កំពុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ចោរកម្ម​លួច​ក្របី​មួយ​ករណី​។ ប៉ូលិស​ស្រុក​សំបូរ​បាន​និយាយ​ថា សត្វ​ក្របី​ញី​ឈ្មោល​ធំ​ៗ​ចំនួន​៤​ក្បាល ត្រូវ​បាន​ក្រុម​ចោរ លួច​ដឹក​ជម្លៀស​ទៅ​ចង​ចោល​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រែ​ស្បូវ…

ខេត្តក្រចេះ ៖ ប៉ូលិស​ស្រុក​សំបូរ​សម្រេច​បាញ់​ផ្តាច់ជីវិត​ក្របី​ឈ្មោល​ឡើង​.​កមួយ​ក្បាល​ចោល​នៅ​ក្នុង​ព្រៃ បន្ទាប់​ពី​សត្វ​ក្របី​ដែល​កាច​មួយ​ក្បាល​ក្នុង​ចំណោម​សត្វ​ក្របី​ជា​ច្រើន​ក្បាល បាន​ដេញ​វ័ធ​ត្រូវ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​នៅ​ពេល​កំពុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ចោរកម្ម​លួច​ក្របី​មួយ​ករណី​។

ប៉ូលិស​ស្រុក​សំបូរ​បាន​និយាយ​ថា សត្វ​ក្របី​ញី​ឈ្មោល​ធំ​ៗ​ចំនួន​៤​ក្បាល ត្រូវ​បាន​ក្រុម​ចោរ លួច​ដឹក​ជម្លៀស​ទៅ​ចង​ចោល​ក្នុង​ព្រៃ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ករណី​នេះ​ភ្លាម នគរបាល​ព្រហ្មទណ្ឌ​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ បាន​ចុះ​ទៅ​ពិនិត្យ​មើល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​នគរបាល​ចុះ​ទៅ​ពិនិត្យ​និង​ហ៊ុម​ព័​ទ្ឋ​ព្រៃ​ដែល​មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​ដឹក​ក្របី​ទាំងនោះ​មក​ចង់ ស្រាប់តែ​មាន​សត្វ​ក្របី​ឈ្មោល​ឡើង​.​ក​ធំ​មួយ​ក្បាលមាន​ច​រិ​ក​កាច​សាហាវ បាន​ដេញ​វ័ធ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្នាក់​ឈ្មោះ ឈឹ​ម កែវ ពេញ​ក្នុង​ព្រៃ បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ​លើ​រាង​កាយ ដោយសារ​បុក​មុត​នឹង​ស្នែង​របស់​សត្វ​ក្របី​មួយ​ក្បាល​នោះ​។

អធិការរង​នគរបាល​ស្រុក​សំបូរ លោក ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​នោះ ក្រោយ​ពី​មានការ​ស្រែក​ឲ្យ​ជួយ​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដោយសារ​តែ​ក្របី​ដេញ​វ័ធ ទើប​កម្លាំង​នគរបាល​ក៏​សម្រេច​បាញ់​ផ្តាច់ជីវិត​សត្វ​ក្របី​ឈ្មោល​ឡើង​.​កមួយ​ក្បាល​នោះ​ចោល​នៅ​ក្នុង​ព្រៃ​តែ​ម្តង​។

លោក​អធិការ​នគរបាល​រង​ស្រុក​សំបូរ​បាន​បន្ត​ថា មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដាច់​រយះ​ពេញ​រាង​កាយ ដោយសារ​តែ​សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល​នោះ​បុក​និង​វ័ធ ក៏​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​និង​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ដោយឡែក​ករណី​អំពើរ​ចោរកម្ម​លួច​សត្វ​ក្របី​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ