ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​គណៈ​ក​ម្មា​ការ​កីឡា​វាយ​កូន​បាល់​ថ្នាក់​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ នា​ថ្ងៃ​ទី​១១ កុម្ភៈ​ នេះ​ បាន​បើក​វគ្គ​បណ្ត​បណ្តាល​អាជ្ញា កណ្តាល​ និង​គណៈ​ក​ម្មា​ការ​ថ្នាក់​ជាតិ​២០១៩ ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣…

រាជធានី​ភ្នំពេញ​ ៖​ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ នា​ថ្ងៃ​ទី​១១ កុម្ភៈ​ នេះ​ បាន​បើក​វគ្គ​បណ្ត​បណ្តាល​អាជ្ញា កណ្តាល​ និង​គណៈ​ក​ម្មា​ការ​ថ្នាក់​ជាតិ​២០១៩ ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០​ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​១៣ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​អគ្គលេខាធិការដ្ឋាន​សហព័ន្ធ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ ​។

លោក​ជា ​ពៅ​ អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​វគ្គ​ខាង​លើក​នេះ ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២២​នាក់​ (មក​ពី​៤​រាជធានី ខេត្ត​-​ក្រុង) ​រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​សៀម​រាប បង្រៀន​ដោយ​គ្រូ​២​នាក់​ មក​ពី​ប្រទេស​ពី​អ៊ី​រ៉​ង លោក​Adel Borghei និង​គ្រូ​ម្នាក់​ទៀត​ជន​ជាតិ​ម៉ា​ឡេ​ស៊ី គឺ​លោក Razmee Rawi ។

លោក​បាន​បន្ត​ថា​ក្នុង​រយៈពេល​២​ថ្ងៃ​ដំបូង​ យើង​សិក្សា​ទ្រឹស្តី​សុទ្ធ​ជាមួយ​លោកគ្រូ​ សម្រាប់​អាជ្ញាកណ្តាល​និង​គណៈ​ក​ម្មា​ការ​ថ្នាក់​ជាតិ​ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃ​ទី​៤​ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០​។

លោក​អគ្គលេខាធិការ​រង​បន្ថែម​ទៀត​ថា សម្រាប់​ថ្ងៃ​ចុង​ក្រោយ​សិក្ខាកាម​ទាំងអស់​ នឹង​ធ្វើការ​អនុវត្ត​ផ្ទាល់​នៅ​លើ​ទីលាន​ទាំង​អាជ្ញាកណ្តាល និង​គណៈ​ក​ម្មា​ការ ដោយ​ការ​អនុវត្ត​នេះ​ស្រ​ដៀង​នឹង​ការ​ប្រកួត​ពិត​។ វគ្គ​នេះ​ សហព័ន្ធ​ប្រើប្រាស់​ថវិការបស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​២០១៩ ៕

អត្ថបទសរសេរ ដោយ