ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​យូរ ទីបំផុតAdebayorរក​ឃើញ​ក្លិប​ថ្មី

4 ឆ្នាំ មុន

កីឡាករ Emmanuel Adebayor បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ​ ទៅ​ចូលរួម​ជាមួយ​ក្លិប Club Olimpia នៅ​លី​គ​កំពូល ប៉ា​រ៉ា​ហ្គា​យ ។…

កីឡាករ Emmanuel Adebayor បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ​ ទៅ​ចូលរួម​ជាមួយ​ក្លិប Club Olimpia នៅ​លី​គ​កំពូល ប៉ា​រ៉ា​ហ្គា​យ ។ អតីត​ខ្សែប្រយុទ្ធ​ក្រុម Arsenal, Man City, Real Marid និង Tottenham Hotspur វ័យ៣៥​ឆ្នាំ​រូប​នេះ គ្មាន​ក្លិប​លេង​ចាប់តាំងពី​ចាក​ចេញពី​ក្រុម​នៅ​ទួ​រ​គី Kayserispor កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ។

សូម​រំលឹក​ថា Adebayor ធ្វើ​បាន ៩៧​គ្រាប់​នៅ​លី​គ​កំពូល​អង់គ្លេស Premier League កំឡុង​ពេល​ប្រកប​អាជីព​ជាមួយ​ក្រុម Arsenal, Man City, Spurs និង Crystal Palace ខណៈ​ក្នុង​ក្រុម Real Madrid រូបគេ​រកបាន ៨​គ្រាប់​ពី​ការ​បង្ហាញខ្លួន ២២​លើក ព្រមទាំង​ឈ្នះ​ពាន Copa de Rey នៅ​ទីនោះ​ផង​ដែរ​។ ប្រភព​៖Sky Sports

អត្ថបទសរសេរ ដោយ