ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​កើតទុក្ខធំព្រោះចង់បាន​ព្រះពុទ្ធ​មក​ធ្វើ​ជា​ប្រពន្ធ

4 ឆ្នាំ មុន

សម័យមួយ​មានបុរស​ម្នាក់​ឈ្មោះ​វគ្គ​លិ នៅ​ក្នុង​ក្រុង​សាវត្ថី បានឃើញ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​យាង​បិណ្ឌបាត​ក៏​មានចិត្ត​ជ្រះថ្លា​កើត​សេចក្តី​សេ្ន​ហា​ជាប់ចិត្ត​ស្អិត​ក្នុង​រូប​ព្រះពុទ្ធ​នោះ ចង់​តែ​មើល​ព្រះ​រូប​មិន​ចេះ​ឆ្អែតឆ្អន់​សោះ​គិត​ថា​ធ្វើ​ម្តេច​ហ្ន៎ ! នឹង​បាន​ព្រះពុទ្ធ​មក​ធ្វើ​ជា​ភរិយា ទើប​បុរស​នោះ​ចេញពីផ្ទះ​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា ។ លុះ​បួស​ហើយ​កាលណា គ្មាន​គិត​សិក្សា​រៀនសូត្រ​ធម៌អាថ៌​អ្វី​សោះ…

សម័យមួយ​មានបុរស​ម្នាក់​ឈ្មោះ​វគ្គ​លិ នៅ​ក្នុង​ក្រុង​សាវត្ថី បានឃើញ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​យាង​បិណ្ឌបាត​ក៏​មានចិត្ត​ជ្រះថ្លា​កើត​សេចក្តី​សេ្ន​ហា​ជាប់ចិត្ត​ស្អិត​ក្នុង​រូប​ព្រះពុទ្ធ​នោះ ចង់​តែ​មើល​ព្រះ​រូប​មិន​ចេះ​ឆ្អែតឆ្អន់​សោះ​គិត​ថា​ធ្វើ​ម្តេច​ហ្ន៎ ! នឹង​បាន​ព្រះពុទ្ធ​មក​ធ្វើ​ជា​ភរិយា ទើប​បុរស​នោះ​ចេញពីផ្ទះ​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា ។ លុះ​បួស​ហើយ​កាលណា គ្មាន​គិត​សិក្សា​រៀនសូត្រ​ធម៌អាថ៌​អ្វី​សោះ គិតតែ​ពី​តាម​មើល​ព្រះ​បរម​រូប​របស់​ព្រះពុទ្ធ​អង្គ​នោះ​មិន​ជិនណាយ ។

លុះ​ឧបនិស្ស័យ​ដែល​អាស្រ័យ​នឹង​សេចក្ដី​អប់រំ​ក្នុង​ព្រះ​សាស្តា​ចាស់​ក្លា​ហើយ ទើប​ព្រះ​អង្គ​មាន​ព្រះពុទ្ធ​ដីកា​ថា នែ​! វគ្គ​លិ អ្នកឯង​កុំ​មើលរូប​តថាគត​ត្រឹមតែ​សំបក​ក្រៅ​នោះ អ្នក​ចូរ​មើល​ធម៌ ចូរ​ពិចារណា​ឲ្យ​ឃើញ​ធម៌​តថា​គត​វិញ​ចុះ អ្នក​ណា​ឃើញ​ធម៌ អ្នក​នោះ​ឈ្មោះ​ថា​ឃើញ​តថាគត អ្នក​ណា​ឃើញ​តថាគត​អ្នក​នោះ​ឈ្មោះ​ថា​ឃើញ​ធម៌ ណ្ហើយចុះ ! អ្នកឯង​ចូល​ជៀស​ចេញពី​ទី​នេះ​ទៅ ។

វគ្គ​លិ​ភិក្ខុ​នោះ កាល​ឮ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​បណ្តេញចេញ​ដូច្នោះ​ហើយ ក៏​នឹក​តូចចិត្ត​ណាស់​ស្រែក​ទ្រហោយំ ហើយ​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ដរាប​ដល់​កំពូល អាត្មាអញ​រស់នៅ​ធ្វើ​អ្វី​ទៀត បើ​ខាន​ឃើញ​ព្រះ​សាស្តា​ហើយ ស្លាប់​ទៅ​ប្រសើរ​ជាង​រស់នៅ ហើយ​ប្រុង​នឹង​ផ្តួលខ្លួន ប្រមៀល​ទម្លាក់​មក​ពីលើ​កំពូលភ្នំ​ឲ្យ​ស្លាប់ ។

គ្រានោះ​ព្រះ​សាស្តា​ទ្រង់​ជ្រាប​ហើយ ក៏​ព្រះ​អង្គ​ធ្វើ​បាដិហារ្យ​ហាក់បីដូចជា​ព្រះ​អង្គ យាង​ទៅ​គង់​ចំពោះ​មុខ​វគ្គ​លិ​ភិក្ខុ​នោះ ហើយ​ទ្រង់​ប្រទាន​ធម៌​ទេសនា​ដល់​វគ្គ​លិ វគ្គ​លិ​ក៏​មានចិត្ត​ជ្រះថ្លា​កើត​បីតិ អណ្តែត​ខ្លួន​ឡើង​ទៅ​អាកាស​ហោះ​លឿន​ស្លេវ​ឆ្ពោះទៅ​កាន់​វត្ត​ជេតពន ក្នុង​គ្រានោះ ប្រាជ្ញា​ក៏​ឃើញច្បាស់​នូវ​ចតុ​រា​រិ​យ​សច្ចៈ បាន​សម្រេច​ព្រះ​អរហត្ត​កាត់​កិលេស​អស់​ក្នុង​លោក ។

ជា​សមុច្ឆេទ​ប្ប​ហារ សោយ​សារបាន​នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ បរិបូណ៌​ដោយ​ប​ត្ថុ​សក្តិ​សិទ្ធិ​មាន​ព្រះពុទ្ធ​ជាដើម ដូច​បាន​អធិប្បាយ​មក​ខាង​ដើម​នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ