ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះករណីមួយ​មិនគួរកើតមាន​តទៀត ​​គួរ​​​​យល់អធ្យាស្រ័យគ្នាឱ្យ​​បាន​​​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុគ្គលិក​កា​រាស់​សាំង​តេ​លា​នៅ​រង្វង់​មូល​ចោម​ចៅ​ម្នាក់​ បានវាយ​​បុរសចំណាស់​ជាអ្នក​រត់​កង់​បី និង​ជា​ជន​ពិការផង បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែក​ភ្នែក​ម្ខាង បង្ក​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១​​ កុម្ភៈ ​​ក្នុងភូមិ​ថ្នល់បំបែក…

រាជធានីភ្នំពេញ ៖ បុគ្គលិក​កា​រាស់​សាំង​តេ​លា​នៅ​រង្វង់​មូល​ចោម​ចៅ​ម្នាក់​ បានវាយ​​បុរសចំណាស់​ជាអ្នក​រត់​កង់​បី និង​ជា​ជន​ពិការផង បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែក​ភ្នែក​ម្ខាង បង្ក​​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង២ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១​​ កុម្ភៈ ​​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍បន្តថា ជន​បង្ក​មានឈ្មោះ​ភិន ​សំណាង ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជាបុគ្គលិកចាក់​សាំង​
នៅ ភូមិថ្នល់បំបែក​សង្កាត់ ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចក់ ពឿ​ន ភេទ​ប្រុស អា​យុ៦៤​ឆ្នាំ ជាអ្នករត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បីឥណ្ឌា រស់នៅភូមិគោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើតាម​ប្រភព​ពីបុរស​​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា​ នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​២ ​និង​៤០​នាទី​រសៀល (ថ្ងៃកើតហេតុ) គាត់​បាន​ដឹក​ប្រពន្ធ​និង​កូនស្រី​តូច​ៗ២​នាក់​ទៅ​បង់ថ្លៃ ទឹក ភ្លើង នៅ​អគ្គិសនី​កម្ពុជា​នៅ​ឯ​អូ​ឌឹ​ម ​។ ហើយ​បាន​ត្រឡប់​មក​វិញ​ដល់​ចំណុច​កើតហេតុ​ ត​រង្វង់​មូល​ចោម​ចៅ​ក៏​ចូល​ចាក់​ហ្គា​ស នៅ​កា​រាស់​សាំងខាងលើ ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ប្រាប់​ឱ្យ​ចាក់​ហ្គា​ស​ចំនួន​៥លី​ត្រ អស់​ចំនួន​១​ម៉ឺន​រៀល ហើយគាត់​បានប្រាក់​​ទៅ​ជន​​នោះ​ចំនួន​១០$អាេមរិក ​ប៉ុន្តែ​ប្រាក់​នោះ​រហែក​បន្តិច​។

ប្រភពបន្តថា នៅ​ពេល​នោះខាង​​ជន​បង្ក​មិន​ព្រម គាត់យក​ក៏​អោយ​ប្រពន្ធ​ខ្លួន​ចុះ​ទៅ​ដូរ​លុយ ហើយ​ក៏​បាន​និយាយ​ថា គ្រាន់តែ​ជា​កញ្ចះ​គេ​សោះ លុយ​រហែក​បន្តិច​មិន​ព្រមយក​ បណ្តាល​ឱ្យទាស់​ពាក្យ​សម្តី​និង​គ្នា ហើយ​ខាង​ជន​រង​គ្រោះ​ ក៏​បាន​ទាញ​ឈើច្រត់​បំរុង​ចុះ​ពីលើ​ម៉ូតូ​កង់​បី ស្រាប់តែ​ខាង​ជន​ស្ស័​យ​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ចំនួន​៣​ដៃ បណ្តាល​ឲ្យ​រង​របួស​ចំ​ភ្នែក​ និង​បែក​បបូរមាត់​ហូរ​ឈាម​ពេញ​ផ្ទៃមុខ ។

ភ្លាម​ៗ​នោះ​ដែរ​ ប្រពន្ធ​គាត់​បាន​ចូល​ទៅ​ឃាត់​បែរជា​ជន​បង្ក​បម្រុងនឹង​វាយ​ប្រពន្ធ​គាត់​ទៀត ​។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ។ ​បន្ទាប់​មក ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ​ក៏​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​។ ក្រោយ​ពេញ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​កោះហៅ​ភាគី​ខាង​ជន​បង្ក​មក​សំរបសំរួល​គ្នា​ ដោយ​ខាង​ជន​រង​គ្រោះ​សុំ​ទារ​ថ្លៃ​ព្យាបាល​របួស​ចំនួន​៤៥០$​ដោយ​បញ្ចប់​ការ​​ប្តឹងប្តល់ ។

អត្ថបទសរសេរ ដោយ