ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ដែលសង់​រំលោ.ភ​ចំណី​ផ្លូវ​ គឺតម្រូវ​ឱ្យវាយ​ចេញវិញ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សំណង់​២​កន្លែង​ដែល​​សង់​រំលោភ​ចំណី​ផ្លូវ​មួយ​​កន្លែង​ ​ត្រូវអាជ្ញាធរឱ្យ​ធ្វើការវាយ និង​រុះ​រើស​ចេញ​ដោយ​ខ្លួនឯង ​និង​មួយ​កន្លែង​ទៀត​ដែល​​ប៉ះ​ពាល់មិន​​ច្រើន តម្រូវឱ្យ​បិទ​បាំង​​ជិត​ ។ ការប្រជុំ​រក​ដំណោះស្រាយសម្រេច​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សំណង់​២​កន្លែង​ដែល​​សង់​រំលោភ​ចំណី​ផ្លូវ​មួយ​​កន្លែង​ ​ត្រូវអាជ្ញាធរឱ្យ​ធ្វើការវាយ និង​រុះ​រើស​ចេញ​ដោយ​ខ្លួនឯង ​និង​មួយ​កន្លែង​ទៀត​ដែល​​ប៉ះ​ពាល់មិន​​ច្រើន តម្រូវឱ្យ​បិទ​បាំង​​ជិត​ ។ ការប្រជុំ​រក​ដំណោះស្រាយសម្រេច​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១ ​កុម្ភៈ ​​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក ឡុ​ង វុ​ធ អនុប្រធាន​មន្ទី​រៀបចំ​ដែនដី​នគ​រូប​នី​យ​សំណង់ ​និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ ​បាន​​លើក​ឡើង​ថា ​ការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​សាងសង់​រំលោភ​ចំណី​ផ្លូ វ​និង​រំលោភ​បំពាន​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​សាធារណៈ​ត្រូវ​មាន​វិធានការ​ដោយ​មិន​លើកលែង​ឡើយ​ ។ ជាកស្តែង ក្រុមការងារ​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​ដូច​ជា​កាត់​សំ​យ៉ាប​ផ្ទះ ​និង​សំណង់​ដែល​រំលោភ​ចំណី​ផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក​​​បញ្ជាក់​ថា​ ​ជាក់ស្តែង​ការ​ប្រជុំ​សម្របសម្រួល ​និង​រក​ដំណោះស្រាយ​ស្តី​ពី​ ករណី​១-សំណើរ​សុំ​អន្តរា​គមន៍​ផ្អាក​និង​រុះរើ​ផ្ទះ​សាងសង់​​លើ​ចំណី​ផ្លូវ​មាន​ទីតាំង​ដី ​ស្ថិត​នៅ​ផ្លូវ​លេខ​៣ ​នៅ​ភូមិ​សូ​ភី​ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ​ និង​សំណើរ​អន្តរាគមន៍​ផ្អាក​និង​រុះរើ​អាង​ស្ត​ុប​លាមក​សំណង់​ផ្ទះល្វែង​សាងសង់​លើ​ចំណី​ផ្លូវ​មាន​ទីតាំង​ដី​ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៥៦​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា ​រយៈពេល​កន្លង​មក ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​សំណង់​ ហើយ​មាន​សំណង់​អាគារ​ដែល​ខ្ពស់​ជាង​នៅ​ក្រុង​សិរី​សោភ័ណ ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ ព្រោះតែ​អាជ្ញាធរ​សុំ​អោយ​ម្ចាស់​សំណង់​រក​វិ​ស្វករ ឬ​ក្រុមហ៊ុន​ឯករាជ​ណាមួយ​វាយតំលៃ​សំណង់​រឹងមាំ​គុណភាព​ល្អ​ធានា​សុវត្ថិភាព​ ហើយ​អាជ្ញាធរ​អោយ​ដំណើរការ​អាជីវកម្ម​ចុះ​ ហើយ​អាជ្ញាធរ​ចង់អោយ​មាន​សំណង់​អាគារ​ខ្ពស់​ៗ​ និង​ការ​អភិវឌ្ឍន៍​ច្បាស់​តែ​ប៉ុណ្ណោះ​ ​។

អត្ថបទសរសេរ ដោយ