ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​កំឡុង​ពេល​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​មហាសេដ្ឋី Amazon

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១២៦​ប៊ី​លាន​ដុល្លារ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក ប៉ុន្តែ​លោក​មិនមែន​ជា​មនុស្ស​ដែល​ពូកែ​ជាងគេ​រហូត​ក្នុង​គ្រប់​កាលៈទេសៈ​ទេ ។…

បច្ចុប្បន្ន​នេះ លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១២៦​ប៊ី​លាន​ដុល្លារ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក ប៉ុន្តែ​លោក​មិនមែន​ជា​មនុស្ស​ដែល​ពូកែ​ជាងគេ​រហូត​ក្នុង​គ្រប់​កាលៈទេសៈ​ទេ ។

មុន​ពេល​លោក​ចាប់ផ្តើម​អាជីវកម្ម​របស់​លោក លោក​ជា​និស្សិត​ផ្នែក​រូបវិទ្យា​មួយ​រូប​នៅ​សាកលវិទ្យាល័យ Princeton University ប៉ុន្តែ​លោក​មិន​ដែល​គិត​ថា​លោក​ឆ្លាត​វៃ​ដូច​អ្នក​ដទៃ​គ្រប់គ្រាន់​ក្នុង​ការ​ក្លាយជា​សិស្ស​ដ៏​លេចធ្លោ​ទេ ។

ដូច្នេះ​លោក​បាន​សម្រេចចិត្ត​ប្តូរ​ទៅ​សិក្សា​មុខ​ជំនាញ​វិស្វកម្ម​អគ្គិសនី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​វិញ ។ លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ១៩៩៩ ថា «​ខ្ញុំ​មើល​ជុំវិញ​បន្ទប់ ហើយ​វា​ច្បាស់​សម្រាប់​ខ្ញុំ​ថា​មាន​មនុស្ស​បី​នាក់​ដែល​ពូកែ​ផ្នែក​រូបវិទ្យា​ជាង​ខ្ញុំ​» បន្ទាប់​ពី​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​លំ​ហាត់​គណិត​វិទ្យា​មួយ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង លោក បេ​សូ​ស បាន​គិត​ឃើញ​អ្វីមួយ​ដែល​បាន​ផ្លាស់​ប្តូរជីវិត​របស់​លោក ។

ពេល​នោះ​លោក​ព្យាយាម​ដោះស្រាយ​លំ​ហាត់​ជាមួយនឹង​មិត្ត​រួម​ថ្នាក់ តែ​អ្នក​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​ចេញ​ទេ ។ ដោយហេតុ​ដូច្នេះ ពួក​គេ​បាន​សម្រេចចិត្ត​ទៅ​រក​មិត្តភក្តិ​ម្នាក់​ទៀត​ឲ្យ​ជួយ ។ មិត្ត​ម្នាក់​នោះ​មើល​លំ​ហាត់​មួយសន្ទុះ​រួច​សរសេរ​រូបមន្ត​ពិ​ជ​គណិត​ដល់​ទៅ ៣​ទំព័រ​រហូត​ដល់​ឃើញ​ចម្លើយ ។

ពេល​នោះ​លោក បេ​សូ​ស បាន​សួរ​មិត្ត​របស់​ខ្លួន​ថា គេ​បាន​ដោះស្រាយ​លំ​ហាត់​ក្នុង​ខួរក្បាល​មែន​ទេ? តែ​មិត្ត​ម្នាក់​នោះ​បាន​និយាយ​ថា​ទេ តែ​ខ្លួន​ធ្លាប់​បាន​ដោះស្រាយ​បញ្ហា​ស្រ​ដៀង​គ្នា​កាលពី ៣​ឆ្នាំ​មុន​ហើយ​យក​វិធី​ដែល​ដោះស្រាយ​លំ​ហាត់​មុន​មក​ដោះស្រាយ​លំ​ហាត់​របស់​លោក បេ​សូ​ស ។ ពេល​នោះ​ហើយ​ជា​ពេល​ដែល​លោក បេ​សូ​ស ដឹងខ្លួន​ថា​ផ្លូវ​ដើរ​នេះ​មិនមែន​ជា​ផ្លូវ​ដើរ​ដ៏​ស័​ក្កិ​សម​សម្រាប់​លោក​ឡើយ ។ បន្ទាប់​មក​លោក​ក៏​បាន​ផ្លាស់​ប្តូរ​មុខ​ជំនាញ​និង​ប្តេជ្ញា​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ។

បន្ទាប់​ពី​លោក​រៀន​ចប់​នៅ​ឆ្នាំ ១៩៨៦ ជាមួយនឹង​សញ្ញាប័ត្រ​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ។ នៅ​ឆ្នាំ ១៩៩៥ លោក​បាន​ចាប់ផ្តើម​ហាង​លក់​សៀវភៅ​អន​ឡាញ​មួយ​ដែល​បច្ចុប្បន្ន​នេះ​បាន​ក្លាយជា​ហាង​លក់​អ្វី​គ្រប់យ៉ាង​ឈ្មោះ​ថា Amazon ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ