ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​ជប៉ុន​អះអាង​ថា​ គ្មាន​ពលរដ្ឋ​ជប៉ុន​ណា​ម្នាក់​ដែល​មិន​ស្គាល់​អង្គរវត្ត​នោះ​ទេ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​១៥ ​​សីហា ​២០១៤ ​​លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន​បាន​អះអាង​ថា គ្មាន​ប្រជាជន​ជប៉ុន​ណា​ម្នាក់​ដែល​មិន​ស្គាល់​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះថា​ក្រៅពី​អ្នក​ទេសចរ​រាប់​សែន​នាក់​ដែល​មក​ទស្សនា​អង្គរវត្ត​ដោយ​ផ្ទាល់​នោះ ប្រទេស​ជប៉ុន​បាន​បញ្ចូល​ប្រាសាទអង្គរវត្ត​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ជប៉ុន​សម្រាប់​ការ​សិក្សា​របស់​សិស្ស​អនុ​វិទ្យា
ល័យ ។

​គួរ​បញ្ជាក់​ថា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Akihiro Ohta រដ្ឋមន្ត្រីក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១៥ ​សីហា ​២០១៤ នេះ​នៅ​ទីស្ដីការក្រសួងទាក់ទង​ការ​ពង្រឹង និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជា​ពិសេស​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​អង្គរ និង​តំបន់ឆ្នេរ ។

​លោក Akihiro Ohta បាន​លើក​ឡើង​ថា ប​ច្ចុ​ប្បន្ន​នេះ​ជប៉ុន​បាន​បញ្ចូល​ប្រាសាទអង្គរវត្ត​ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​បង្រៀន​សិស្ស​ថ្នាក់​អនុ​វិទ្យាល័យ ។ ដូច្នេះ​គ្មាន​ប្រជាជន​ជប៉ុន​ណា​ម្នាក់​ដែល​មិន​ស្គាល់​អង្គរវត្ត​នោះ​ទេ ។ លោក​បញ្ជាក់​ថា បន្ថែម​លើ​កំណត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នោះ ក៏មាន​ប្រជាជន​ជប៉ុន​ប្រមាណ​ជា២​សែន​នាក់ បាន​មក​ទស្សនា​​ប្រាសាទអង្គរវត្ត​ដោយ​ផ្ទាល់​គិត​ក្នុង​ឆ្នាំ​២០១៣ កន្លង​មកនេះ ហើយ​ចំនួនភ្ញៀវ​ទេសចរ​ជប៉ុន​នឹង​កើនឡើង​ច្រើន​ជាង​នេះ​ទៀត​នៅ​ពេល​ខាង​មុខ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព