ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា បញ្ជាក់​រឿង​ចេញពី​ថោ​ន ឬ​ក៏អត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​មាស សុខ​សោភា បាន​បង្ហាញ​ជំហរ​ថា ខ្លួន​នឹង​មិន​ចាកចេញ​ទៅ​ណា​ពី​ផលិតកម្ម​ថោ​ន​ទេ ក្នុង​ពេល​ដែល​នាង​ត្រូវ​គេ​សង្ស័យ​ថា​ចង់​ងាក​ទៅ​ចូលរួម​ជាមួយ​ផលិត​កម្ម​ថ្មី ។ មាស សុខ​សោភា កន្លង​មក​តែងតែ​បង្ហាញ​វត្តមាន​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ​ចំនួន​ដែល​មិន​មែន​ជា​ផលិតកម្ម​ថោ​ន…

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​មាស សុខ​សោភា បាន​បង្ហាញ​ជំហរ​ថា ខ្លួន​នឹង​មិន​ចាកចេញ​ទៅ​ណា​ពី​ផលិតកម្ម​ថោ​ន​ទេ ក្នុង​ពេល​ដែល​នាង​ត្រូវ​គេ​សង្ស័យ​ថា​ចង់​ងាក​ទៅ​ចូលរួម​ជាមួយ​ផលិត​កម្ម​ថ្មី ។

មាស សុខ​សោភា កន្លង​មក​តែងតែ​បង្ហាញ​វត្តមាន​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ​ចំនួន​ដែល​មិន​មែន​ជា​ផលិតកម្ម​ថោ​ន ។ ប៉ុន្តែ​យ៉ាងណា​ក្ដី​នាង​ក៏​ទៅ​ណា​មិន​ឆ្ងាយ​ពី​ផលិត​ថោ​ន​ដែល​ធ្លាប់​សាង​ភាព​ល្បីល្បាញ​ដល់​រូប​នាង​អស់​ជា​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ទេ ។

ជា​ថ្មី​ម្តងទៀត មាស សុខ​សោភា បាន​អះអាង​ថា «​អស់​រយៈពេល​១០​ឆ្នាំ​ហើយ​ដែល​នាង​ខ្ញុំ​នៅ​ជាមួយ​ផលិតកម្ម​ថោ​ន ហើយ​នាង​ខ្ញុំ​ក៏​សូម​បញ្ជាក់​សម្រាប់​មហាជន និង​អ្នកគាំទ្រ​ទាំងអស់​ថា នាង​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ជាមួយ Official Town production ហើយនឹង​បន្ត​រក្សា​ការ​ទាក់ទង​នេះ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​ដើម្បី​ធានា​បាន​នូវ​គុណភាព​នៃ​តន្ត្រី​ចម្រៀង​របស់​នាង​ខ្ញុំ សម្រាប់​បងប្អូន​ទាំងអស់​គ្នា »​។

ជា​ការ​កត់សម្គាល់​បើ​តាម​អ្វី​ដែល​មាស សុខ​សោភា បាន​អះអាង​នេះ​បញ្ជាក់​ថា នាង​នៅ​តែ​បន្ត​នៅ​ជាមួយ​ផលិតកម្ម​ថោ​ន មិន​ចេញ​ទៅ​ណា​ដូច​ការ​សង្ស័យ​ពី​មហាជន​មួយ​ចំនួន​ទេ ។

គេ​សង្ស័យ​ថា មាស សុខ​សោភា អាច​នឹង​ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​ហង្ស​មាស ដូច​ទៅ​នឹង​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត ។ ឱកាស​ចូល​ផលិត​ហង្ស​មាស​ពី​មាស សុខ​សោភា ត្រូវ​គេ​រំពឹង​ថា នាង​នឹង​កាន់តែ​ល្បី និង​មានឱកាស​បង្ហាញ​វត្តមាន​ច្រៀង​បាន​កាន់តែ​ច្រើន ជា​ពិសេស​អាច​នឹង​បាន​ធ្វើ​ជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក​ផង​ដែរ ។

យ៉ាងណា​ក្ដី​ទាំង​អស់នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ប៉ុណ្ណោះ ខណៈ​ពេល​នេះ​មាស សុខ​សោភា បាន​បញ្ជាក់​ថា នាង​នឹង​មិន​ចេញ​ទៅ​ណា​ពី​ផលិត​ថោ​ន ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ