ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបង្ក្រាបបាន​ កំពុងប្រកាសស្វែង​រក​ម្ចាស់​ម៉ូតូទាំងនេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុបា​ន​ធ្វើការ​ប្រកាស​ជា​សាធារណៈជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា «ប្រសិនបើ​មាន​បាត់បង់​ម៉ូតូ​ក្នុង​បទល្មើស​ណាមួយ​ ដូច​ជា​ចោរលួច​ជាដើម​ សូម​អញ្ជើញ​យក​រាល់​ឯកសារ​សម្គាល់ផ្សេង​ៗ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទទួល​យក​​ម៉ូតូ​ពិតរបស់​ខ្លួន​វិញ» ។ ការ​ប្រកាស​របស់​សមត្ថកិច្ច​នេះ​បន្ទាប់​ពី​មានការ​ដឹកនាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុបា​ន​ធ្វើការ​ប្រកាស​ជា​សាធារណៈជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា «ប្រសិនបើ​មាន​បាត់បង់​ម៉ូតូ​ក្នុង​បទល្មើស​ណាមួយ​ ដូច​ជា​ចោរលួច​ជាដើម​ សូម​អញ្ជើញ​យក​រាល់​ឯកសារ​សម្គាល់ផ្សេង​ៗ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទទួល​យក​​ម៉ូតូ​ពិតរបស់​ខ្លួន​វិញ»

ការ​ប្រកាស​របស់​សមត្ថកិច្ច​នេះ​បន្ទាប់​ពី​មានការ​ដឹកនាំ សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា​រង​លោក លឹ​ម ប៊ុ​ន​ហេង និង​ការ​បញ្ជា​ផ្ទាល់​ពី​លោក គួ​ច ចំរើន បាន​ដកហូត​ម៉ូតូ​ជា​ច្រើន​គ្រឿង​ពី​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន ​ដើម្បី​ស្វែងរក​ម្ចាស់ ។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ច្រើន​ប្រភេទ​ដែល​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បាត់​ម៉ូតូ​កន្លង​មក​ដោយ​អំពើ​ចោរកម្ម ឬ​អំពើ​ឆបោក ឬ​ដោយ​ប្រការ​ផ្សេង​ៗ បើ​ចង់រក​ម៉ូតូ​របស់​ខ្លួន​ដែល​បាត់ សុំ​ឱ្យ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​ទទួលយក​ម៉ូតូ​វិញ ។

ការ​ដកហូត​ម៉ូតូ​ជា​ច្រើន​គ្រឿង​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ក្នុង​ទីតាំង​កាស៊ីណូ​មួយ​កន្លែង​យីហោ ហ្វ័​រ​ជួ​ណា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​រឹបអូស​ម៉ូតូ​ជា​ច្រើន​ប្រភេទ​សរុប​ចំនួន​ជាង​៦០​គ្រឿង យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ផល​នៃ​ការ​ដាក់បញ្ចាំ​ដោយ​មិន​ស្របច្បាប់ ៕​

អត្ថបទសរសេរ ដោយ