ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើសិន​ជា​នារីៗ​យល់​​សុ​បិ​ន​​ឃើញទាំង​​នេះ នឹង​មាន​លាភចូល​

4 ឆ្នាំ មុន

មនុស្ស​ម្នាក់​ៗ​នៅ​ពេល​ដែល​គេង​តែងតែ​សុ​បិ​ន្ត​ឃើញ​នេះ​ឃើញ​នោះ​រហូត​។ ប៉ុន្តែ​បើ​នារី​សុ​បិ​ន្ត​ឃើញ​ដូច​ខាងក្រោម​នេះ នោះ​អ្នក​នឹង​អាច​មាន​លាភ​ចូល​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​អ្នក​សុ​បិ​ន្ត​ឃើញ​ពស់ មាន​ន័យ​ថា​ក្នុង​រយៈពេល​នេះ អ្នក​មិន​ត្រឹមតែ​អាច​ទទួល​បាន​លាភ​ទេ ថែម​ទាំង​អាច​មានរឿង​សិរី​មង្គល​កើត​ក្នុងផ្ទះ​អ្នក​ទៀត​ផង​។ ពស់​តំណាង​ឲ្យ​កូនចៅ​ច្រើន ដូចនេះ​ពេល​ដែល​អ្នក​សុ​បិ​ន្ត​ឃើញ​បែប​នេះ…

មនុស្ស​ម្នាក់​ៗ​នៅ​ពេល​ដែល​គេង​តែងតែ​សុ​បិ​ន្ត​ឃើញ​នេះ​ឃើញ​នោះ​រហូត​។ ប៉ុន្តែ​បើ​នារី​សុ​បិ​ន្ត​ឃើញ​ដូច​ខាងក្រោម​នេះ នោះ​អ្នក​នឹង​អាច​មាន​លាភ​ចូល​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​អ្នក​សុ​បិ​ន្ត​ឃើញ​ពស់ មាន​ន័យ​ថា​ក្នុង​រយៈពេល​នេះ អ្នក​មិន​ត្រឹមតែ​អាច​ទទួល​បាន​លាភ​ទេ ថែម​ទាំង​អាច​មានរឿង​សិរី​មង្គល​កើត​ក្នុងផ្ទះ​អ្នក​ទៀត​ផង​។ ពស់​តំណាង​ឲ្យ​កូនចៅ​ច្រើន ដូចនេះ​ពេល​ដែល​អ្នក​សុ​បិ​ន្ត​ឃើញ​បែប​នេះ នោះ​អ្នក​នឹង​អាច​មាន​ផ្ទៃពោះ​នៅ​ពេល​ឆាប់​ៗ​នេះ​។

២-នៅ​ពេល​ដែល​អ្នក​សុ​បិ​ន្ត​ឃើញ​អ្នក​កំពុង​តែ​រក​កាបូប​លុយ នោះ​មាន​ន័យ​ថា​នៅ​ថ្មី​ៗ​នេះ លុយ​នឹង​ដើរមក​រក​ផ្ទះ​អ្នក​ខ្លួនឯង​។ ក្នុង​ការងារ​អ្នក​នឹង​អាច​ឡើង​ឋានៈ និង​ប្រាក់ខែ​។ ម្យ៉ាងទៀត​អ្នក​នឹង​រស់នៅ​ដោយ​កាន់តែ​មាន​សុភមង្គល​ជាមួយ​គ្រួសារ​។ ជា​ពិសេស​ក្នុង​រយៈពេល​នេះ អ្នក​នឹង​អាច​មាន​ផ្ទៃពោះ ថែម​ទាំង​អាច​កើត​បានកូន​ដែល​ឆ្លាត​ទៀត​ផង​។

៣-នៅ​ពេល​ដែល​អ្នក​សុ​បិ​ន្ត​ឃើញ​មានកូន​ក្មេង​ជា​ច្រើន​រត់​តាម​អ្នក នោះ​មាន​ន័យ​ថា​អ្នក​ជិត​មាន​លាភ​ហើយ​។ បើ​អ្នក​សុ​ប​ន្តិ​ឃើញ​ក្មេង​ប្រុស នោះ​អ្នក​នឹង​អាច​កើត​បាន​កូនស្រី​។ តែបើ​អ្នក​សុ​បិ​ន្ត​ឃើញ​ក្មេង​ស្រី នោះ​អ្នក​នឹង​អាច​កើត​បានកូន​ប្រុស (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ