ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារខ្ពស់ៗនៅរាជធានីភ្នំពេញ មាន​ប៉ុន្មាន​មក​ទល់ពេលនេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការ​ណ៍​របស់មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នីយ​កម្ម សំណ​ង់ និង​សុ​រិយោដី រាជធានីភ្នំពេញ ដែល​ចុះហត្ថលេខាដោយលោកសា​រិ​ន វ​ណ្ណា ជា​នាយក​មន្ទីរ​នេះ…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការ​ណ៍​របស់មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នីយ​កម្ម សំណ​ង់ និង​សុ​រិយោ
ដី រាជធានីភ្នំពេញ ដែល​ចុះហត្ថលេខាដោយលោកសា​រិ​ន វ​ណ្ណា ជា​នាយក​មន្ទីរ​នេះ បាន​ឲ្យដឹងថា សំណង់​អគារ​​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ គិត​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១៩​នេះ ដែល​មាន​កំពស់​ចាប់ពី​៥​ជាន់ រហូតដល់ជាង៤០​ជាន់ មាន​ចំនួន១២៩២​អគារ ដែល​បាន​សាងសង់​រួច និងកំពុងសាងសង់ ។

របាយ​ការ​ណ៍ដដែល​បាន​បន្ត​ថា ស្ថិតិ​សំណង់​អគារ​ខ្ពស់​ៗ បាន​សាងសង់រួច និងកំពុងសាងសង់នៅ​រាជធានី​ភ្នំពេញមាន​ចំនួន​១២៩២អគារ ក្នុងនោះ អគារ​មានកំ​ពស់ចាប់ពី​៥​ជាន់​ដល់​៩​ជាន់ មាន​៧៤៨​អគារ ។ ចាប់​ពី១០ជាន់ ដល់១៩ជាន់ មាន៣៧១អគារ ។ ចាប់ពី២០ ​ដល់​២៩ជាន់ មាន​៩១​អគារ ។ ចាប់ពី៣០​ជាន់ដល់​៣៩ជាន់ មាន៤៩​អគារ និងចាប់ពី​៤០​ជាន់ឡើង​ទៅ​មាន៣៣អគារ ចំណែក​សំណង់​បូ​រីមាន​ចំនួន​២៤៤​បូ​រី​ផង​ដែរ ។

សម្រាប់​ស្ថិតិ​មួយ​នៅឆ្នាំ​២០១៩​នេះ គឺ​សំណង់​មានកំ​ពស់ចាប់ពី​៥​ជាន់ ​ដល់​៩​ជាន់ មាន​៣៨១​អគារ ចាប់ពី ១០ជាន់ ដល់១៩ជាន់ មាន១១០អគារ ។ ចាប់ពី ២០​ដល់​២៩ មាន​១៥​អគារ ។ ចាប់ពី៣០​ជាន់ ដល់៣៩ ជាន់ មាន១៤​អគារ និងចាប់ពី​៤០​ជាន់ឡើង​ទៅ​មាន១អគារ ។

របាយ​ការ​ណ៍របស់​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នីយ​កម្ម សំណ​ង់ និង​សុ​រិយោដីរាជធានីភ្នំពេញ​ដដែល បាន ឲ្យដឹងទៀត​ថា ចំពោះ​ការ​ចុះបញ្ជី​លក្ខណៈ​ជា​ប្រ​ព័ន្ធ​ក្នុង​ឆ្នាំ​២០១៩​នេះ បាន​ចំនួន​៣៥​៧៥៨ និង​ការ​ចុះបញ្ជី​ដាច់​ដោយ​ដុំមាន​ចំនួន​៥៣៨ ។ ចំពោះ​អ្នកលក់​ផ្តាច់​-​អំណោយ​ផ្តាច់​-​សន្តតិ​កម្ម បាន​ចំនួន ២៥ ៦៩៨ បញ្ចាំ​-​ហ៊ី​ប៉ូ​តែ​ក មាន​ចំនួន ១២ ៣១៦ លុប​ការ​ចុះ​បញ្ចាំ​-​លុប​ការ​ចុះបញ្ជី​ហ៊ី​ប៉ូ​តែ​ក បាន​ចំនួន៣២៥២ ដោះ​ស្រាយ​​បញ្ចប់​២​ករណី ច្រានចោល​២​ករណី ដក​ពាក្យបណ្តឹង​៣​ករណី និង​ប​ញ្ចូ​ន​ឡើង​៧​ករណី ។

របាយ​ការ​ណ៍​ដដែលបាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៩​នេះ វិស័យ​សំណង់បាននិង​កំពង់​សាងសង់មាន​ចំនួន
១០៣០គម្រោង ផ្ទៃក្រឡា៦,៦១០ ០១៥ម៉ែត្រការ៉េ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ មានការ​ថយ​ចុះ ៣៩,៧៧% ៕

អត្ថបទសរសេរ ដោយ