មានករណីសង្ស័យកូរ៉ូណាលើជនជាតិហូឡង់នៅកប៉ាល់ទេសចរណ៍ខេត្តព្រះសីហនុ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ព្រឹកមិញនេះ លោកអភិបាលខេត្តព្រះសីហនុ លោក គួច…
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ព្រឹកមិញនេះ លោកអភិបាលខេត្តព្រះសីហនុ លោក គួច…
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ព្រឹកមិញនេះ លោកអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើរបាយការណ៍ជូនសម្តេចដោយមានកប៉ាល់ទេសចរណ៍មួយចតនៅខេត្តព្រះសីហនុ ដែលជារបស់ជនជាតិហូឡង់ មិនមែនជាជនជាតិចិនទេ បានក្តៅខ្លួន ។ សម្តេចតេជោ បានថ្លែងក្នុងពិធីបើកការដ្ឋានស្តា និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នាព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ។
សម្តេចតេជោបានបន្តថា ជនជាតិហូឡង់ម្នាក់នោះបានក្តៅខ្លួន ឥឡូវយើងកំពុងដាក់គាត់ឲ្យមានការពារបាល និងកំពុងរងចាំការពិសោធ ដើម្បីស្វែងរកជំងឺនោះ តើមានកូរ៉ូណាឬអត់ ? បើមានកូរ៉ូណាជនជាតិហូឡង់ម្នាក់នេះ ត្រូវតែនៅព្យាបាលក្នុងប្រទេសកម្ពុជារហូតដល់ជា ។ ព្រោះនេះជាគោលការដែលយើងចាប់ផ្តើមមានតាំងពីជំងឺសារ ដែលផ្ទុះឡើងក្នុងឆ្នាំ២០០៣ ៕
ចែករំលែកព័តមាននេះ