ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​សន្សំ​រដ្ឋាភិបាល (GSB) ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ក្នុង​ការ​បា.ញ់ប្រហារ​នៅ​ថៃ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Nation Thailand បានឱ្យ​ដឹង​ថា ធនាគារ​សន្សំ​រដ្ឋាភិបាល (GSB) នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ បាន​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជន​រង​គ្រោះ​នៃ​ការ​បាញ់ប្រហារ​ដ៏​ធំ​នៅ​ខេត្ត​ណា​ខន​រ៉ា​ក់​ស៊ី​ម៉ា (Nakhon…

តាម​ប្រភព​ព័ត៌មាន Nation Thailand បានឱ្យ​ដឹង​ថា ធនាគារ​សន្សំ​រដ្ឋាភិបាល (GSB) នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ បាន​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជន​រង​គ្រោះ​នៃ​ការ​បាញ់ប្រហារ​ដ៏​ធំ​នៅ​ខេត្ត​ណា​ខន​រ៉ា​ក់​ស៊ី​ម៉ា (Nakhon Ratchasima) កាលពី​ចុង​ស​ប្តា​ហ៍ ដែល​បណ្តាល​ឱ្យ​មនុស្ស​៣០​នាក់​បាត់បង់​ជីវិត និង ៥៨​នាក់​រង​របួស ។

បំណុល​ទាំងអស់​របស់​ប៉ូលិស និង​បុគ្គលិក​យោធា ដែល​បាន​បាត់បង់​ជីវិត​នឹង​ត្រូវ​លុប​ចោល ហើយ​គ្រួសារ​របស់​ពួក​គេ​នឹង​ទទួល​បាន​ថវិកា​ចំនួន ១០០០០០​បាត ដែល​ជា​ជំនួយ​ហិរញ្ញវត្ថុ ។ ចំណែកឯ​ជន​ស៊ី​វិល ដែល​បាន​ស្លាប់ និង​ជា​កូនបំណុល​របស់​ធនាគារ​នឹង​មានការ​បញ្ចុះ​ភាគរយ​ការ​ប្រាក់​ចុះ​ដល់​ត្រឹម ០.០១% សម្រាប់​ការ​សង​ប្រាក់​ដែល​នៅ​សល់ ។

រីឯ​អ្នក​រង​របួស​ធ្ងន់ធ្ងរ ដែល​ជា​កូនបំណុល​របស់​ធនាគារ នឹង​មាន​អត្រា​ការ​ចុះ​នៅ​សល់​ត្រឹមតែ ០.០១% សម្រាប់​រយៈពេល​៥​ឆ្នាំ ។ វិធាន​ការណ៍​នេះ​មាន​ប្រសិទ្ធិ​ភាព​ចាប់ពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ។

ជាមួយ​គ្នា​នេះ​ដែរ បន្ទាប់​ពី​ការ​បាញ់ប្រហារ​ដ៏​រន្ធត់​មួយ ដែល​បណ្តាល​ឱ្យ​មនុស្ស ៣០​នាក់​បា​នា​បាត់បង់​ជីវិត រួម​ទាំង​ខ្មាន់កាំភ្លើង និង​៥៧​នាក់​ផ្សេង​ទៀត​រង​របួស នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជា​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​វិធានការ​សន្តិសុខ នៅ​ឯ​មូលដ្ឋានទ័ព​របស់​យោធា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បាញ់ប្រហារ​បាន​ផ្ទុះ​ឡើង​នៅ​ច្រកចូល​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Terminal 21 ក្នុង​ខេត្ត​ណា​ខន​រ៉ាត​ចា​ស៊ី​ម៉ា ដោយ​ខ្មាន់កាំភ្លើង​មានឈ្មោះ Jakraphanth Thomma ហើយ​ជន​នេះ​ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​កង​កុំម៉ង់ដូ ពិសេស​នៅ​កន្លែង​កើតហេតុ​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ