ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើសនេសាទប្រភេទ​ឆ្នុកកើតមានពេញ​បន្ទុកនៅសៀមរាប​និងខេត្តកំពង់​ធំ

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖​ បទ​ល្មើស​ជលផល​ប្រភេទ ឆ្នុក​ចាប់​ដោយ​ភ្លើង​ពណ៌​និង​សម្រាស​កំប្លោក​កំពុង​សម្រុក​ធ្វើ​សក​ម្មភាព​យ៉ាង​គគ្រឹក​ គគ្រេង​នៅ​ក្នុងដែន​ដីខេត្ត​សៀមរាប ​និងខេត្ត​កំពង់​ធំដោយ​មិន​ឃើញ​​មានអាជ្ញធរ​​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ករណី​ល្មើស​ច្បាប់​ខាង​លើ ឱ្យ​​សម​ស្រប​ទៅ​នឹងបទ​​បញ្ជា​

ខេត្ត​សៀមរាប ៖​ បទ​ល្មើស​ជលផល​ប្រភេទ ឆ្នុក​ចាប់​ដោយ​ភ្លើង​ពណ៌​និង​សម្រាស​កំប្លោក​កំពុង​សម្រុក​ធ្វើ​សក​ម្មភាព​យ៉ាង​គគ្រឹក​ គគ្រេង​នៅ​ក្នុងដែន​ដីខេត្ត​សៀមរាប ​និងខេត្ត​កំពង់​ធំដោយ​មិន​ឃើញ​​មានអាជ្ញធរ​​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ករណី​ល្មើស​ច្បាប់​ខាង​លើ ឱ្យ​​សម​ស្រប​ទៅ​នឹងបទ​​បញ្ជា​របស់​​ប្រមុខ​នៃរាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ ។

យោ​ងតាមរូបភា​ពជាក់​ស្ដែង​ដែល​បាន​ផ្តិត​ពីផ្ទៃបឹង​ទន្លេសា​បនៅ ​ខេត្តសៀម​រាប និង​ខេត្ត​កំពង់ធំ​បាន​បង្ហាញ​ឱ្យ​​ដឹងថា រដូវបិទ​នេសាទ​ឈាន​ចូលមក​ដល់បទ​ល្មើស​នេសា​ទគ្រប់ប្រភេ​ទមា​នដូច​ជា​ឆ្នុក,​លប,​រាវ, ប័រ,រុញ​ស៊ីប​,អូស​អ៊ួន, ​សាច់​ស្បៃមុ​ង​ក្រឡា​ញឹក​ជាដើម​កំពុង​កើត​មាន​ដូចទឹក​បាក់ទំនប់​ដោយ​គេដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន​ទទូល​សំណូក​ឬក៏​ដាក់​ខែ​ពីអ្នក​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ​ទាំង​នោះ​ដើម្បី​យក​ទៅដាក់​ហោ​ប៉ៅ​ធ្វើមាន​ធ្វើបាន​ទើប​គេសង្កេត​ឃើញ​ថា ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ផល​ត្រី​ធ្លាក់​ចុះជា​លំ​ដាប់​ ដែល​បណ្តែត​​បណ្តោយឱ្យ ពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​ទទួល​ទាន​ត្រីចិញ្ចឹម​សិប្ប​និមិ្មត​នៅ​តាម​ទីផ្សារ​ទៅ​វិញ។​

ទាក់ទិន​ទៅនឹងកា​រលើក​ឡើង​ខាងលើនេះ​ដែរ នាយ​ខណ្ឌរដ្ឋបាល​ជលផល​ខេត្ត​សៀម​រាបលោក​ព្រ្ទិន សា​វិន មិនអាច​ទាក់ទង​សុំការ​ពន្យល់​ពីលោក​បានទេ​នៅរសៀល ថ្ងៃទី១៥ ខែសី​ហានេះ ស្រដៀង​គ្នានេះ​ដែរ​នាយ​ខណ្ឌរដ្ឋ​បាល​ជនផល​ខេត្តកំពង់​ធំលោក ​ប៉ែន វណ្ណារិទ្ធ ​ក៏មិន​អាចទំនាក់​ទំ​​នងសុំការបំភ្លឺពី​លោក​បាន​ទេ។ ជុំវិញ​បញ្ហាបទល្មើស​នេសាទ​ដែល​កើតមាន​ពេញផ្ទៃបឹង​ទន្លេសាប​នៃខេត្ត​សៀម​រាប និង​ខេត្តកំ​ពង់ធំនេះ​ដែរ គេនៅ​ទន្ទឹង​រកចំា​មើល​ថា​តើលោក​អភិបាល​ខេត្តទាំង​ពីរ អាច​មាន​ចំណាត់​ការបែប​ណា​ដើម្បី​ឱ្យផល​ត្រីកើន​ឡើងវិ​ញ​និងជាពិ​សេសគួរ​តែចាត់​តាំង​​អង្គភាពឯករាជ្យ​មួយ​ដើម្បីតាម​ដាន​នូវរាល់​បទ​ល្មើស​ផ្សេងៗ​ព្រម​ទាំង​ចាត់វិ​ធាន​ការក្តៅ​ណា​មួយ​ដូ​ចជាដុះ​ក្អែល​ទៅ​លើមន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល​ទទួល​សំណូក ហ៊ាន​អនុវត្ត​ផ្ទុយ​ពីបទ​បញ្ជារបស់​ប្រមុខ​​រាជរដ្ឋាភិបាល​។