ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ស្វាយចន្ទីឆ្នាំនេះ ប្រជាកសិករ​មាន​ក្តីសង្ឃឹម​​ច្រើន​ជាង​ឆ្នាំ​មុនៗ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​រដូវកាល​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទីនៅឆ្នាំ​២០២០​ ប្រជាកសិករ​ហាក់​មាន​ក្តីសង្ឃឹម​នឹង​ទទួលផល​ច្រើន​ជាង​ឆ្នាំ​មុនៗ ​ដោយសារ​តែការ​ថែទាំ ​និង​ការ​ដាំ​ដុះ​ទៅ​តាម​ប​ច្ចេក​ទេស​មួយ​ចំនួន​ពាក់​កណ្តាល​ស្តង់ដារ​កសិកម្ម​ ។ លោក សាន វិសាល…

ខេត្តស្ទឹងត្រែង ​៖ ​រដូវកាល​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទីនៅឆ្នាំ​២០២០​ ប្រជាកសិករ​ហាក់​មាន​ក្តីសង្ឃឹម​នឹង​ទទួលផល​ច្រើន​ជាង​ឆ្នាំ​មុនៗ ​ដោយសារ​តែការ​ថែទាំ ​និង​ការ​ដាំ​ដុះ​ទៅ​តាម​ប​ច្ចេក​ទេស​មួយ​ចំនួន​ពាក់​កណ្តាល​ស្តង់ដារ​កសិកម្ម​ ។

លោក សាន វិសាល កសិករ​ដាំ​ស្វាយចន្ទី នៅ​ក្រុង​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ផលដំណាំ​ផ្នែក​ឧស្សាហ​កម្ម​មួយ​នេះ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ មាន​បរិមាណ​កើន​ឡើងជាហូរ​ហែ ​ទៅ​តាម​ទំហំ​នៃ​ផ្ទៃដី​ដែលកសិករ​មាន​លទ្ធភាព​ ។​ លោក​បន្ត​ថា កាលពីដើម​ខែមករា២០២០ ផល​គ្រាប់ស្វាយចន្ទី​សើម​លក់​បាន​ក្នុង​តម្លៃ​ជាង​៦៥​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​គ្រាប់​ហាល​ស្ងួត​បាន​រហូត​ដល់​ទៅ​៧០០០​ពាន់​រៀល ​តែ​បច្ចុប្បន្ន​ឈ្មួញ​ទម្លាក់​ថ្លៃ​នៅ​តែ​៤៥០០​រៀល​ឬ​៥០០០​រៀល​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា​ តំណាង​អោយកសិករ​ទូ​ទាំង​ខេត្ត​ស្នើ​អោយ​ស្ថា​ប័ន​ពាក់ព័ន្ធ​ជួយ​គៀងគរ​អ្នកបញ្ជា​ទិញ​មក​កាន់តែ​ច្រើន ដើម្បី​អោយ​មាន​ទីផ្សា​ប្រកួតប្រជែង​គ្នា នោះ​កសិផល​របស់​កសិករ​នឹង​មាន​តម្លៃ​សមរម្យ អាច​ផ្តល់​លទ្ធភាព​ឱ្យ​កសិករ​ប្រឹងប្រែង​ក្នុង​ការ​ប្រកប​រប​កសិកម្ម ផុលផុស ក្នុង​ពេល​ដែល​រាជ​រដ្ឋ​ភិ​បាល​កំពុង​ជំរុញ​លើកកម្ពស់​ទៅ​លើ​វិស័យ​នេះ​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង​ លោក អ៊ុ​ន សុខា បាន​បញ្ជាក់​ថា ចំពោះ​ផ្នែក​ទីផ្សា​ដែល​បងប្អូន​កសិ​ករស្នើ​សុំ​អោយ​ជួយ​អន្តរាគមន៍​នោះ​ មន្ទីរ​ពាណិជ្ជកម្ម និង​ហៅ​ម្ចាស់​ក្រុមហ៊ុន​ដែល​កំពុង​បោះទីតាំង​ទិញ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មក​ធ្វើការ​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ ធ្វើ​យ៉ាងណា​ឱ្យ​ទីផ្សា​នេះ​ទទួលយក​បាន​ទាំងអស់​គ្នា​។

លោក​អះអាង​ថា​ បញ្ហា​នេះ​គួរ​តែ​កសិករ​យើង​គិត​ពី​គុណភាព​ផលិតផល​ខ្លះ​ដែរ ដើម្បី​ធ្វើ​អោយ​មានការ​ប្រកួតប្រជែង​ទៅ​លើ​ទីផ្សារ ជា​ពិ​សេស​ពេល​ដាំ​ត្រូវ​ជ្រើសរើស​ពូជ​ល្អ​ៗយក​ទៅ​ដាំ​ដុះ​ដើម្បី​ទទួល​បាន​ផល​មានគុណ​ភាព​លក់​បាន​តម្លៃ​ខ្ពស់​។ សូម​បញ្ជាក់​ថា ​ទីតាំង​ទិញ​ផល​ស្វាយចន្ទី​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ប​ច្ចុ​ប្ប​មាន​ចំនួន​៣​កន្លែង ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​វៀតណាម​២​កន្លែង​នឹង​ខ្មែរ​មួយ​កន្លែង​ដែល​មានមុខ​ព្រួញ​នាំ​ចេញពី​ខេត្តស្ទឹងត្រែង​ទៅ​ប្រទេស​វៀតណាម​តែ​មួយ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ