ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កូនប្រុស​​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​ថា​៖​ឪពុក​ខ្លួន​​អៀនខ្មាស់​នឹង​​ចេញ​ទៅ​ខាង​ក្រៅ

4 ឆ្នាំ មុន

កូនប្រុស​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល ​លោក Pele បាន​និយាយ​ថា​ ឪពុក​ខ្លួនមិន​ចង់​ចាក​ចេញពីផ្ទះ ដោយសារ​គាត់​មិន​អាច​ដើរ​ត្រឹមត្រូវ​ដូច​មនុស្ស​ដទៃ​។ ម្ចាស់​ពានរង្វាន់ World Cup ៣​សម័យកាល…

កូនប្រុស​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល ​លោក Pele បាន​និយាយ​ថា​ ឪពុក​ខ្លួនមិន​ចង់​ចាក​ចេញពីផ្ទះ ដោយសារ​គាត់​មិន​អាច​ដើរ​ត្រឹមត្រូវ​ដូច​មនុស្ស​ដទៃ​។ ម្ចាស់​ពានរង្វាន់ World Cup ៣​សម័យកាល ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​កីឡាករ​ឆ្នើម​ជាងគេ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម កាល​ពី​ឆ្នាំ​មុន​ ។

បច្ចុប្បន្ន ​លោក​មាន​វ័យ៧៩​ឆ្នាំ​ ក៏​មាន​បញ្ហា​ត្រគាក​មួយ​រយៈ ហើយ​ត្រូវ​បង្ខំចិត្ត​ជិះរទេះ​រុញ​។ លោក Edinho កូនប្រុស​របស់​លោក Pele បាន​និយាយ​ប្រាប់ TV Globo ថា «​គាត់​ជា​មនុស្ស​វង្វេងស្មារតី​។ ស្រមៃ​ថា ​គាត់​គឺជា​ស្តេច​បាល់ទាត់ និង​តែងតែ​ជា​មនុស្ស​ដែល​មាន​ឥរិយា​បទ​ល្អ ហើយ​សព្វ​ថ្ងៃនេះ​ គាត់​មិន​អាច​ដើរ​បាន​ត្រឹមត្រូវ​ទេ​។ គាត់​ខ្មាស់​អៀន គាត់​មិន​ចង់​ចេញ​ទៅ​ក្រៅ ត្រូវ​គេ​មើលឃើញ​នោះ​ទេ​»​។

សូមរំលឹក​​ថា​ ក្នុង​អាជីព​បាល់ទាត់២១​ឆ្នាំ​របស់​លោក Pele បាន​ស៊ុត​បាល់​បញ្ចូល​ទីសរុប១,២៨១​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន១,៣៦៣ ក្នុង​នោះ ​រាប់​បញ្ចូល៧៧គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន៩១​លើក ​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។ ​ប្រភព​៖ BBC

អត្ថបទសរសេរ ដោយ