ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​ប្រកាស​ជំនួយ​ទៅ​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​បា.ញ់​រះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ប្រា​យុ​ធ​ចាន​អូ​ចា (Prayut Chan-o-cha) នឹង​ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ នៅ​យប់​ថ្ងៃ​ច័ន្ទ ស្តី​ពី​ជំនួយ​ដែល​ត្រូវ​ផ្តល់​ដល់​ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់…

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ប្រា​យុ​ធ​ចាន​អូ​ចា (Prayut Chan-o-cha) នឹង​ថ្លែង​ទៅ​កាន់​ប្រទេស​ជាតិ នៅ​យប់​ថ្ងៃ​ច័ន្ទ ស្តី​ពី​ជំនួយ​ដែល​ត្រូវ​ផ្តល់​ដល់​ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់ និង​អ្នក​ដែល​រង​របួស​ក្នុងអំឡុងពេល​នៃ​ការ​ប៉ះទង្គិច​របស់​ទាហាន​ទុច្ចរិត នៅ​ក្នុង​ខេត្ត​នគររាជ​សីមា (Nakhon Ratchasima) នៅ​ថ្ងៃ​សៅរ៍​។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោកស្រី​ណារ​ម៉ុ​ន​ភី​ន​ស៊ី​ន​វី​វ៉ា​ត (Narumon Pinyosinwat) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា នាយក​រដ្ឋមន្ត្រី​នឹង​ចំណាយពេល​ប្រហែល ៥​នាទី​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​នៃ​ជំនួយ​នេះ​។ កម្មវិធី​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​ចាប់ពី​ម៉ោង ៦​ល្ងាច​។

រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​របស់​រដ្ឋ​ពិនិត្យ​មើល​សិទ្ធិ​របស់​ជន​រង​គ្រោះ ដើម្បី​ទូទាត់​សំណង​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ ហើយ​រាយការណ៍​ទៅ​រដ្ឋាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ក្រសួងយុត្តិធម៌​ការងារ​និង​ការ​អភិវឌ្ឍ​សង្គម​និង​សន្តិសុខ​មនុស្ស បាន​ធ្វើការ​នេះ​រួច​ហើយ​។ ក្រោយ​កើតហេតុ​នេះ រដ្ឋាភិបាល​មានការ​សោកសៅ​យ៉ាង​ខ្លាំង ហើយ​ចង់​បន្ត​ការ​គាំទ្រ​ខាង​សីលធម៌​ដល់​ប្រជាជន​ថៃ​និង​ប្រជាជន​កូ​រ៉ាត​ទាំងអស់​។

លោកស្រី​ណា​រុន​បាន​និយាយ​ថា​៖ «​យើង​ចង់ឱ្យ​ប្រជាជន​ថៃ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ ចូលរួម​សហការ​គ្នា​តាម​រយៈ​ការ​ខិតខំ ដើម្បី​ការពារ​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ