ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណីអាហារ​គ្រប់​ប្រភេទ​រាប់​ពាន់​កញ្ចប់​ត្រូវ​ដកហូត​បំផ្លាញ​ចោល

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទំនិញ​ជាង​២.០០០​កញ្ចប់​ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល ដកហូត ក្រោយ​ចុះ​ត្រួតពិនិត្យ​ឃើញ​មាន​មុន​ទំនិញ​ច្រើន​ប្រភេទ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។ ស្រប​ពេល​មន្ត្រី​សាខា​កាំកុងត្រូល​ក៏​បាន​អំពាវនាវ​ចំពោះ​អាជីវករ​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ និង​រួម​គ្នា​ថែរក្សា​សុខភាព​ទាំងអស់​គ្នា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទំនិញ​ជាង​២.០០០​កញ្ចប់​ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល ដកហូត ក្រោយ​ចុះ​ត្រួតពិនិត្យ​ឃើញ​មាន​មុន​ទំនិញ​ច្រើន​ប្រភេទ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។ ស្រប​ពេល​មន្ត្រី​សាខា​កាំកុងត្រូល​ក៏​បាន​អំពាវនាវ​ចំពោះ​អាជីវករ​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ និង​រួម​គ្នា​ថែរក្សា​សុខភាព​ទាំងអស់​គ្នា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការណ៍​ចុះ​ពិនិត្យ​ចំណីអាហារ​នៅ​តាម​បណ្តា​ហាង​លក់​ទំនិញ​នានា​នៅ​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ លោក យូ ចំរើន មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ដកហូត​ទឹកក្រូច​ដប​ជ័រ​ចំនួន​២៩៨​ដប​, នំ​បញ្ចប់​គ្រប់​ប្រភេទ​ជាង​២.០០០​កញ្ចប់​, មី​កំប៉ុង​៩៤​កំប៉ុង​យក​មក​បំផ្លាញ​ចាល​ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ទិញ​ប៉ះ​ទៅ​លើ​ចំណីអាហារ​បែប​នេះ​។

លោក​បន្ត​ថា ករណី​នេះ សមត្ថកិច្ច​ជំនាញ​បាន​ពន្យល់​ណែនាំ​ជា​រឿយ​ៗ​រួច​មក​ហើយ ចំពោះ​ចំណីអាហារ​ណា​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ គឺ​ត្រូវ​តែ​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ទោះ​បី​មាន​ចំនួន​តិច ឬ​ច្រើន​យ៉ាងណា​ក្តី​។ ពាក់ព័ន្ធ​ករណី​នេះ លោក​បាន​ព្រមាន​ថា ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​នេះ​ហើយ លើក​ក្រោយ​បើសិនជា​ពិនិត្យ​ឃើញ​បែប​នេះ​ទៀត មន្ត្រី​ជំនាញ​នឹង​ផាក​ពិន័យ​ទៅ​តាម​ច្បាប់​ស្តី​ពី​ចំណីអាហារ​។

លោក មូ សុ​គា មន្ត្រី​ជំ​នាំ​ញ​ផ្នែក​ចំណីអាហារ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ពន្យល់​ថា បងប្អូន​អាជីវករ​មុន​ពេល​នាំ​ទំនិញ​ចូល ត្រូវ​មើល​ស្លាក​សញ្ញា​ទំនិញ ឈ្មោះ​ក្រុមហ៊ុន​ផលិត​ឱ្យ​បាន​ត្រឹម​ត្រួ​វ ហើយ​ការ​ដាក់​លក់​ត្រូវ​ដាក់​ដាច់​ដោយឡែក​ពី​គ្នា​។ លោក​ស្នើ​ឱ្យ​បងប្អូន​អាជីវករ​ទាំងអស់​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ដើម្បី​យើង​បាន​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​បរិភោគ​ចំណី​មាន​ផល​ប៉ះ​ណា​ល់​ផ្នែក​សុខភាព​។

បើ​តាម​ស្រី្ត​ឈ្មោះ ស៊ា​ង ចន្ទី អាជីវករ​លក់ទំនិញ​នៅ​ក្រុង​ស្ទឹង​ត្រែង បាន​ទទួលយក​ការ​ណែនាំ​នេះ ហើយ​លោកស្រី​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត និង​នាំ​ចូល​តែ​ទំនិញ​ណា​មានគុណ​ភាពល្អ​មក​លក់​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែ​យើង​នេះ​។ ស្រប​ពេល​នោះ ស្រី្ត ចាន់ ណា​វី ក៏​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​កន្លែង​លក់ដូរ​នៅ​តាម​សាលារៀន​ផង ព្រោះ​អ្នកលក់​ទិញ​ទៅ​យូរ ក៏​មាន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែរ មួយវិញទៀត​មាន​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ច្រើន ហើយ​ទំនិញ​ខ្លះ​មិន​មាន​បិទ​ស្លាក​សញ្ញា​អ្វី​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ