ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម TYDA បាន​ចុះ​ផ្តល់​ស្នាមញញឹម​ដល់​ក្មួយ​ៗ​កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់​នៅ​ភ្នំពេញ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ផ្តល់​ស្នាមញញឹម​ដល់​ក្មួយ​ៗ​កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ពិសេស​អតីត​សាលា​កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់​ភ្នំពេញ​ថ្មី តាម​រយៈ​ការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ដល់​ក្មួយ​ៗ និង​បុគ្គលិក​នៅ​ក្នុង​សាលា​ដែល​មាន​ចំនួន​៩៨​នាក់…

រាជធានី​ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ផ្តល់​ស្នាមញញឹម​ដល់​ក្មួយ​ៗ​កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ពិសេស​អតីត​សាលា​កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់​ភ្នំពេញ​ថ្មី តាម​រយៈ​ការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ដល់​ក្មួយ​ៗ និង​បុគ្គលិក​នៅ​ក្នុង​សាលា​ដែល​មាន​ចំនួន​៩៨​នាក់ ។

លោក​វេជ្ជបណ្ឌិត ហោ អូន បាន​បញ្ជាក់​ថា បេសកកម្ម​មនុស្សធម៌​របស់​សមាគម TYDA គឺ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ដល់​ក្មួយ​ៗ​ពិការ​ភ្នែក និង​គរ​ថ្លង់ ដើម្បី​ឱ្យ​ពួក​គេ​មាន​សុខភាព​មាត់​ធ្មេញ​ល្អ និង​ជួយ​ដល់​សុខភាព​រា​ង្គ​កាយ​ផ្សេង​ទៀត ឱ្យ​មាន​សុខភាព​ល្អ ដើម្បី​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ពូកែ និង​រស់នៅ​ដោយ​សុខភាព​ល្អ ។ ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ពិសេស​បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ក្រុមការងារ​គ្រូពេទ្យ​សមាគម TYDA ដែល​តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ការ​សិក្សា​រស់នៅ និង​សុខភាព​របស់​ក្មួយ​នៅ​ទី​នេះ ។

សូម​បញ្ជាក់​ថា ក្មួយ​ៗ​កុមារ​ពិការ​ភ្នែក និង​កុមារ​គរ​ថ្លង់ តែងតែ​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​បងប្រុស ហ៊ុន ម៉ា​ណែ​ត និង បងស្រី ពេ​ជ ចន្ទ​មុន្នី ដែល​តែងតែបាន​ចុះ​ជួប​សំណេះសំណាល​ផ្ដល់​ចំណីអាហារ សម្ភារៈ​សិក្សា និង​ការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ដល់​ក្មួយ​ៗ និង​បុគ្គលិក​នៅ​ក្នុ​សាលា​នេះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ