ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jon Jones បាន​បង្កើត​កំណត់​ត្រា​ថ្មី​នៅ UFC ​

4 ឆ្នាំ មុន

កីឡាករ Jon Jones បាន​ផ្តួល Dominick Reyes ក្នុង​កម្មវិធី UFC 247 នៅ​ទីក្រុង…

កីឡាករ Jon Jones បាន​ផ្តួល Dominick Reyes ក្នុង​កម្មវិធី UFC 247 នៅ​ទីក្រុង Houston រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ដើម្បី​រក្សា​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ Light Heavyweight និង​បង្កើត​កំណត់​ត្រា​ថ្មី​ សម្រាប់​ការ​ឈ្នះ​ច្រើន​បំផុត​ ក្នុង​ការ​ប្រកួត​កីឡា​គុន​ចម្រុះ UFC​។

នេះ​ជា​ការ​ទទួល​ជ័យជម្នះ​លើក​ទី​១៤ សម្រាប់​កីឡាករ​អា​មេ​រិ​ក​វ័យ ៣២​ឆ្នាំ​រូប​នេះ នៅ​ពេល​ដែល​ពិន្ទុ​ត្រូវ​បាន​ប្រកាស ៤៨-៤៧, ៤៨-៤៧ និង ៤៩-៤៦ ដោយ​បន្ត​ឱ្យ​រូបគេ​បន្ត​មិន​ស្គាល់​ចាញ់ និង​ស្មើ​។

Jones បាន​ថ្លែង​ថា «​ដើម្បី​បំបែក​កំណត់​ត្រា ក្នុង​ប្រវត្តិសាស្ត្រ​របស់ UFC តាម​វិធី​នេះ ខ្ញុំ​មិន​ចង់បាន​វា​ដោយ​ងាយស្រួល​ទេ ​។ ប្រសិនបើ​របស់​នេះ (​ខ្សែក្រវាត់​) បាន​ដោយ​ងាយស្រួល អ្នក​រាល់គ្នា​ដែល​នៅ​ទី​នេះ​នឹង​ធ្វើ​វា​ ។ វា​ពិតជា​រឿង​ដ៏​ពិបាក​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​យប់​នេះ​»​ ។ ប្រភព​៖ BBC

អត្ថបទសរសេរ ដោយ