ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​បាន​ក្រុម​អ្នក​ជល់​មាន់​​នាំ​យក​ទៅ​ដុះក្អែលចេញ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ចំនួន​៦​នាក់ក្នុង​ចំណោម​រាប់​សិប​នាក់ ដែល​កំពុង​ស្រែក​ហូរ​ក​ញ្ជ្រៀវ​យ៉ាង​សប្បាយ ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន ហើយ​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៩ កុម្ភៈ ដែល​កំពុង​ប្រ​ព្រឹត្ត​នៅ​ក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ…

ខេត្តបាត់ដំបង ​៖ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ចំនួន​៦​នាក់ក្នុង​ចំណោម​រាប់​សិប​នាក់ ដែល​កំពុង​ស្រែក​ហូរ​ក​ញ្ជ្រៀវ​យ៉ាង​សប្បាយ ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន ហើយ​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៩ កុម្ភៈ ដែល​កំពុង​ប្រ​ព្រឹត្ត​នៅ​ក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។

លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​៦​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១​-ឈ្មោះ​ប៉ុន ហាន អាយុ​៦៨​ឆ្នាំ ២-​ឈ្មោះ ហេង ផុ​ន អាយុ​៣៨​ឆ្នាំ ៣-​ឈ្មោះ​វ៉ា​ន់ វែ​ន អាយុ​៧៨​ឆ្នាំ ៤​-មោះ ខន សា​រុន អាយុ​៦០​ឆ្នាំ ៥-​ឈ្មោះ​ហ៊ឹ​ម ដា​រ៉ា អាយុ​៥១​ឆ្នាំ និង៦-ឈ្មោះ ទូច យ៉ា​សិទ្ធ អាយុ​៤៣​ឆ្នាំ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន អ្នក​ញៀន​ល្បែង​នេះ សមត្ថកិច្ច​ក៏​បាន​រឹប​អូស​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា មាន់​ជល់​ចំនួន​៣​ក្បាល សង្វៀន​ចំនួន​២ ម៉ូតូ​ចំនួន​២២​គ្រឿង និងសម្ភារ​សម្រាប់​រៀបចំ​ប្រព្រឹត្ត​ល្បែង​នេះ​ជា​ច្រើន​ទៀត​ផង ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា កម្លាំង​អន្តរា​គម​ន៍បង្ការបង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ចំ​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត បន្ទាប់​ពី​ទ​ទូល​បាន​ព័​ត៌​​មាននៃ​អំពើ​ល្មើសច្បាប់​នេះ​ពី​ប្រជាពលរដ្ឋ​។

មន្ត្រី​ជំនាញបាន​និយាយ​ថា ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ ហាក់​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តើ​នរណា​ជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់​នេះ​ទេ ? ប៉ុន្តែ​ពួក​គេ​គ្រាន់តែ​និយាយ​ថា ពួក​គេ​បាន​ណាត់គ្នា​យក​មាន់​ទៅ​ជល់​នៅ​ទីនោះ ដោយ​គ្មាន​នរណា​ម្នាក់​ជា​ម្ចាស់​ចង្វៀ​ន​ទេ​ ។ ដោយឡែក បើ​តាម​ប្រភព​ពី​អ្នក​លែង​ល្បែង​នេះ​ដែរ បាន​បង្ហើប​ឲ្យ​ដឹង​ថា គ្រប់​សង្វៀន​ជល់​មាន់​ទាំងអស់ សុទ្ធតែ​មាន​អ្នក​ទ​ទូល​ខុស​ត្រូវ បើ​មិន​ដូច្នេះ​ទេ មិន​អាច​ដំណើរការ​បាន​ឡើយ​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា សង្វៀន​ខាងលើ​ម​នេះ ​ក៏​មាន​អ្នក​ទ​ទូល​ខុស​ត្រូវ​ដែរ តែ​ពួក​គេ​មិន​អាច​ទម្លាយ​ឈ្មោះ​ម្ចាស់​សង្វៀន​ប្រាប់​សមត្ថកិច្ច​ឡើយ ព្រោះ​នេះ​ជា​លក្ខខណ្ឌ របស់​ក្រុម​អ្នកលេង​ល្បែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ​។

មានការ​កត់សម្គាល់​ដែរ​ចំពោះ​បន​ល្បែងស៊ីសង​នានា នៅ​ក្នុង​ខេត្តបាត់ដំបង ហាក់​កំពុង​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែងមិន​ថា នៅ​តាម​បណ្ដា​ស្រុក​នានា ឬនៅ​ក្នុង​ក្រុង​បាត់ដំបង​នោះ​ទេ​។ ល្បែងស៊ីសង​ដែល​កំពុង​លេច​ធ្លោ​ជាងគេ​នា​សព្វ​ថ្ងៃនេះ គឺ«​ល្បែង​ឆ្នោត​» ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរ ស្ទើរ​គ្រប់​ជាន់ថ្នាក់ ហាក់​មិន​ខ្វាយខ្វល់​ទាល់តែ​សោះ ​។ ទីតាំង​កត់​កន្ទុយលេខ​ទាំងនោះ ភាគច្រើន​ត្រូវ​គេ​សង្ស័យ​ថា សុទ្ធតែ​មាន​ខ្នងបង្អែក ហើយ​ជាប់សាច់​ញាតិ​មន្ត្រី​មាន​អំណាច និងសមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​ទៀត​ផង ហេតុនេះ​ហើយ ទើប​ទាំង​អាជ្ញាធរ ទាំង​សមត្ថកិច្ច​ មិន​អើពើ​នឹង​ការ​ទប់ស្កាត់​ឬ​ចុះ​បង្ក្រាប បណ្ដែតបណ្ដោយ​ឲ្យ​មាន​ល្បែង​ស៊ីសង​ប្រព្រឹត្ត​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ប្រណាំងប្រជែង​គ្នា​ ជាមួយ​និង​បទល្មើស ​«​អំពើរ​ចោរកម្ម និង គ្រឿង​ញៀន​»​។

ពាក់ព័ន្ធ​នឹងការ​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​ខាងលើ​នេះ លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​សន៍​នៅ​ក្នុង​របាយ​ការ​ណ៍​ថា ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ កំពុង​សួរនាំ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​។ ប៉ុន្តែ​នីតិវិធី​គេ​មិន​ទាន់​ច្បាស់ តើ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទ​ភ​តុលាការ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​រង​់ចាំ​គោល​ការ​ណ៍​លោកស្នងការ​ខេត្ត​ ។

អត្ថបទសរសេរ ដោយ