ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុញ្ញាត​ឱ្យជនជាតិ​ចិន​ ដែល​ឆ្លង​ជំងឺ​«កូ​រ៉ូ​ណា»​ចេញពី​មន្ទីរ​ពេទ្យហើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ទីបំផុត​ ពេទ្យ​កម្ពុជា​បាន​ព្យាបាល​ជនជាតិ​ចិន​ដែល​ឆ្លង​ជំងឺ​កូ​រ៉​ណា និង​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​រពេទ្យ​ហើយ ​នៅ​ថ្ងៃ​ទី​១០​ កុម្ភៈ ​។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​។ យោង​តាម​សេចក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ​ ៖ ទីបំផុត​ ពេទ្យ​កម្ពុជា​បាន​ព្យាបាល​ជនជាតិ​ចិន​ដែល​ឆ្លង​ជំងឺ​កូ​រ៉​ណា និង​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​រពេទ្យ​ហើយ ​នៅ​ថ្ងៃ​ទី​១០​ កុម្ភៈ ​។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​។ យោង​តាម​សេចក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១០ ​កុម្ភៈ​បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ជា​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​អនុញ្ញាត​ឲ្យចាក​ចេញពី​មន្ទី​រពេទ្យ ​បន្ទាប់​ពី​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​(2019-nCov) លើក​ទី​៣ ​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​អ្ន្​ក​ជំងឺ​រលាក​សួត​ ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ ដែល​ជា​ជនជាតិ​ចិ​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​រពេទ្យ​ដោយសារ​ក្រោយ​ពី​ការ​ធ្វើតេស្ត​លើក​ទី​៣ បង្ហាញ​នូវ​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាថា ​មាន​សុខភាព​ល្អ​ប្រើស ។ រីឯ​ក្រុម​គ្រួសារ​ជនជាតិ​ចិន​រូប​នេះ ៣​នាក់​ទៀត ក៏​ត្រូវ​បាន​រួច​ផុត​ពី​ការ​សង្កេត​សុខភាព​ហើយ អាច​ជួបជុំ​គ្នា​បានជា​ធម្មតា​ហើយ​។

​ក្រសួង​បាន​បន្ត​ថា​ បុរស​ជនជាតិ​ខាងលើ​នេះ ​ត្រូវ​បាន​រក​ឃើញ​តាម​រយៈ​ការ ធ្វើតេស្ត​វត្ថុវិភាគ​មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019 nCov) នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​២៧​ខែមករា ឆ្នាំ​២០២០ ។ បន្ទាប់​មក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក នៅ​ក្នុង​មន្ទី​ពេទ្យ​ខេត្ត​ព្រះ​សី​ហុ​ន ដើម្បី​ផ្តល់​ការ​ការ​ព្យាបាល និង​ពិនិត្យ​តាមដាន​ស្ថានភាព​ជំងឺ​របស់​បុរស​នេះ​។

ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពី​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​លើក​ទី​២ ​នៅ​ថ្ងៃ​ទី​៦​ កុម្ភៈ ​ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​មានការ​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក បានសម្រេច​មិន​ទាន់​អនុញ្ញាត​ឲ្យ​បុរស​នេះ​ ចេញពី​មន្ទី​រពេទ្យ ដោយ​ត្រូវ​បន្ត​តាមដាន​សុខភាព​គាត់ និងរង់​ចាំ​លទ្ធផល​តេស្ត​លើក​ទី​៣​។

នៅ​ថ្ងៃ​ទី​៩​ កុម្ភៈ​ ឆ្នាំ​២០២០​ ក្រោយ​ពី​ទទួល​បានការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​លើក​ទី​៣ ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​ព្រះ​សីហ​នុ បាន​ត្រួតពិនិត្យសារ​ឡើង​វិញ​នូវ​ស្ថាន​ភាពបុរស​ជនជាតិ​ចិន​ខាងលើ​ឃើញ​ថា​ គាត់​មាន​សុខភាពល្អ​ប្រសើរ ទើប​នៅ​ថ្ងៃ​ទី​១០​កុម្ភៈ​ នេះ​ក្រសួងសុខាភិបាល ​សម្រេច​ថា​អ្នកជំងឺ​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​បុរស​ចិន​រូប​នេះ ចាក​ចេញពី​មន្ទី​ពេទ្យ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​មាន​វត្តមាន លោក​ម៉​ម ប៊ុ​ន​ហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក សាយ​សំ​អាល់​រដ្ឋ​មន្ត្រ​ក្រសួងបរិស្ថាន លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ តំណាង​អង្ក​ការ​សុខភាព​ពិភពលោក និង​មន្ត្រី​ពាក់ព័ន្ធ ជា​ច្រើន​ទៀត​។

លោក​ម៉​ម ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សំដែង​នូវ​ក្តី​រីករាយ និង​សាទ​ចំពោះ បុរស​ជនជាតិ​ចិន​ដែល​បាន​ចេញពី​មន្ទី​ពេទ្យ និង​ក្រុម​គ្រួសារ​ទាំងអស់​ដែល​បាន​រួច​ផុត​ពី​កា សង្កេត សុខភាព ហើយ​បាន​ជូនពរ​ឲ្យ​ពួក​គាត់​មាន​សុខភាព​ល្អ វិល​ត្រឡប់​ទៅ​ជូ​ប​ជុំ​បង ប្អូន​ក្រុម គ្រួសារ​នៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ប្រកបដោយ​សុខ​សុវត្ថិភាព​។

​លើស​ពី​នេះ​ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើ​យ៉ាង​ស្មោះ​ស្ម័​គ្រ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី ក្រសួងសុខាភិបាល អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូពេទ្យ នៃ​មន្ទី សុខ​ភិ​បាល​ខេត្ត និង​មន្ទី​ពេទ្យ​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​វិធាន ឆ្លើយ​តប បន្ទាន់ បាន​ទាន់​ពេលវេលា និង​បាន​ខិតខំ​ពិនិត្យ ព្រមទាំង​បាន​ព្យាបាល បុរស​ជនជាតិ​ចិន ខាងលើ​រហូត​ដល់​ជា​សះស្បើយ​ចេញពី​មន្ទី​ពេទ្យ​។

ជាមួយ​គ្នា​នោះ​ដែរ​ ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ការ​ច​ម្ល្​ង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​នេះ លោក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ហើយ​រំលឹក​ទៀត​និង​បន្ត​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​រួម​ទាំង​ធ្វើ​ដំណើរ​ដែល​គម្រោង​ទៅ​កាន់ ឬ​ត្រឡប់​ពី​ប្រទេស​ក្រៅប្រទេស ជា​ពិសេស​នោះ​ខេត្ត​ដែល​កំពុង​ផ្ទុះ នូវ​ជំងឺ​នេះ​នៅ​ប្រទេស​ចិន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ។ ប្រ​សិន លោក​អ្នក មាន រោគ​សញ្ញា​ ដូច​ជា គ្រុនក្តៅ ក្អក និង​ពិបាក​ដង្ហើម ទាំង​មុន ឬ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ ឬ​បន្ទាប់​ពី​ការ​វិល ត្រឡប់​មក​ពី​កន្លែង​ដែល​បាន និង​កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន សូម​ទៅ​ពិគ្រោះ​យោបល់ ជាមួយ វេជ្ជបណ្ឌិត នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​បំផុត និង​ប្រាប់ ព័ត៌មាន​ដល់​គ្រូពេទ្យ ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើ និង​រោគ​សញ្ញា​នេះ​។

អ្នកជំងឺ​ផ្ទុកមេរោគ​«​កូ​រ៉ូ​ណា​»​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​លិខិត​ថ្លែង អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​បុគ្គលិក​ពេទ្យ​ទាំង អស់​ដែល​ខិតខំ​ព្យា បាល​របស់​ខ្លួន​យ៉ាង​យកចិត្តទុក​ដាក់​។​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​មួយ​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ