ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​បង្ហើប​​៖ បាន​ហៅ​ម្តាយខ្មាន់​កាំភ្លើង​​​មក​​ចរចា​​ជាមួយ​​កូន

4 ឆ្នាំ មុន

ប៉ូ​លិស​ថៃ​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា ពួក​គេ​បាន​ព្យាយាម​ជា​ច្រើន​ដង​ ដើម្បី​បញ្ចុះបញ្ចូល​ទាហាន​ម្នាក់ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន២៩​នាក់​ឱ្យ​ចូលខ្លួន ហើយ​ថែម​ទាំង​បាន​នាំ​ម្តាយ​ខ្មាន់កាំភ្លើង​មក​និយាយ​ជា​មួយ​គាត់​ទៀត​ផង ​។ ការ​បាញ់ប្រហារ​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ប្រទេស​ថៃ ដែល​មានឈ្មោះ​ថា​កូ​រ៉ាត និង​ផ្សារ​ទំនើប​មួយ ដែល​មាន​មនុស្ស​ច្រើន…

ប៉ូ​លិស​ថៃ​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា ពួក​គេ​បាន​ព្យាយាម​ជា​ច្រើន​ដង​ ដើម្បី​បញ្ចុះបញ្ចូល​ទាហាន​ម្នាក់ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន២៩​នាក់​ឱ្យ​ចូលខ្លួន ហើយ​ថែម​ទាំង​បាន​នាំ​ម្តាយ​ខ្មាន់កាំភ្លើង​មក​និយាយ​ជា​មួយ​គាត់​ទៀត​ផង ​។

ការ​បាញ់ប្រហារ​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ប្រទេស​ថៃ ដែល​មានឈ្មោះ​ថា​កូ​រ៉ាត និង​ផ្សារ​ទំនើប​មួយ ដែល​មាន​មនុស្ស​ច្រើន និង​ធ្វើ​ឱ្យ​មនុស្ស៥៨​នាក់​ផ្សេង​ទៀត​រង​របួស​ផង​ដែរ ក្នុង​នោះ ៣០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មុន​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស​នៅ​ម៉ោង​ប្រហែល ៩​ព្រឹក ថ្ងៃអាទិត្យ​។ នេះ​បើ​យោង​តាម​មន្ត្រី​ ។

មន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក Narinrat Pitchayakamin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សាកសព៧​នាក់​ត្រូវ​បាន​គេ​យក​ចេញពី​ផ្សារ​ទំនើប Terminal 21 ក្រោយ​ការ​ប៉ះទង្គិច​បាន​បញ្ចប់​។ តួ​លេខ​នេះ​ ទំនងជា​រួម​បញ្ចូល​ទាំង​សាកសព​ខ្មាន់កាំភ្លើង​។ លោក Pitchayakamin បាន​បន្ថែម​ថា ខណៈ​ដែល​អ្នក​ស្លាប់​ភាគច្រើន​ដាច់ខ្យល់​នៅ​កន្លែង​បាញ់ប្រហារ ជន​រង​គ្រោះ​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​អំឡុង​ពេល​វះកាត់​។

អាជ្ញាធរ​ថៃ​បាន​និយាយ​ថា អ្នក​វាយប្រហារ​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​កងទ័ព​រង​។ វរសេនីយ៍ទោ Jakra​panth Thomma នៃ​កងវរសេនាតូច​ទី​២២ ​។ លោក​ឧត្តមសេនីយ៍ឯក Jirapob Puridet ដែល​ដឹកនាំ​ក្រុម​សន្តិសុខ​នៅ​ខាងក្នុង​អគារ​បាន​និយាយ​ថា អាជ្ញាធរ​បាន​នាំ​ម្តាយ​ខ្មាន់កាំភ្លើង​ចេញពី​ស្រុក​កំណើត​របស់​គាត់​នៅ​ក្នុង​ខេត្ត Chaiyaphum ទៅ​កាន់​តំបន់​ក្បែរ​ផ្សារ ប៉ុន្តែ​នាង​មិន​អាច​ចូល​ទៅ​ខាងក្នុង​បាន​ទេ​។ ម្តាយ​របស់​បុរស​នោះ​បាន​ប្រាប់​ថា គាត់​ថា​មាន​ទឹកមាត់​មិន​ប្រៃ​ទេ ជាមួយនឹង​កូនប្រុស​របស់​គាត់ ព្រោះ​តែ​កូន​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ និង​មាន​អារម្មណ៍មិនល្អ​។

អត្ថបទសរសេរ ដោយ