ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​ទៀត​ហើយ​! រក​ឃើញ​អ្នក​ទទួល​លុយ​គុណ​នឹង​២​ដង​ពី វី​ង និង MoneyGram

4 ឆ្នាំ មុន
  • ភ្នំពេញ

អតិថិជន​ចំនួន​៥​រូប បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់​គុណ​នឹង​២​ដង នៃ​ទឹកប្រាក់​ដែល​ពួក​គេ​បាន​ទទួល​ពី​ក្រុម​គ្រួសារ​ដែល​បាន​ផ្ញើ​ពី​បរទេស​តាម​រយៈ MoneyGram មក វី​ង ។ អតិថិជន​ដែល​ជា​អ្នក​ឈ្នះ​ទី ១- ឈ្មោះ…

អតិថិជន​ចំនួន​៥​រូប បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់​គុណ​នឹង​២​ដង នៃ​ទឹកប្រាក់​ដែល​ពួក​គេ​បាន​ទទួល​ពី​ក្រុម​គ្រួសារ​ដែល​បាន​ផ្ញើ​ពី​បរទេស​តាម​រយៈ MoneyGram មក វី​ង ។

អតិថិជន​ដែល​ជា​អ្នក​ឈ្នះ​ទី ១- ឈ្មោះ អូន ពិសិដ្ឋ ទទួល​បាន​រង្វាន់ ៧២៥​ដុល្លារ ទី ២- ឈ្មោះ ហ៊ា​ង សៀ​ក​វៃ ទទួល​បាន​រង្វាន់ ៧២៥​ដុល្លារ ទី ៣- ឈ្មោះ សៅ រតនៈ​ទទួល​បាន​រង្វាន់ ៤០០​ដុល្លារ ទី ៤- ឈ្មោះ រី ចាន់​នី ឈ្នះ​រង្វាន់ ១០០​ដុល្លារ និង​ទី ៥- ឈ្មោះ ណា​រាជ ចំរើន ទទួល​រង្វាន់ ១០០​ដុ​លា្ល​រ ។

អូន ពិសិដ្ឋ ដែល​រស់នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​៖ «​ខែ​នេះ ខ្ញុំ​ពិតជា​ហេង​មែនទែន ខ្ញុំ​ទទួល​បាន​លុយ​ពី​ប៉ា​ខ្ញុំ​នៅ​អា​មេ​រិ​ក ហើយ​ថែម​ទាំង​ទទួល​បាន​ប្រាក់ ៧២៥​ដុល្លារ​ពី វី​ង ទៀត ។ ការ​ផ្ញើ​ប្រាក់​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​តាម​រយៈ MoneyGram ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​របស់ខ្ញុំ ព្រោះ​វា​ងាយស្រួល​ដក​មិន​រង​ចាំ​ពេលវេលា​យូរ ហើយ​ចង់​ដក​ពេល​ណា ឬ​កន្លែង​ណា​ក៏​បាន​» ។

រាល់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​លុយ​ពី MoneyGram តាម​រយៈ វី​ង ហើយ​វាយ​លេខ​កូដ ៨​ខ្ទង់ ដែល​អ្នក​ទទួល​បាន​ពី MoneyGram ទៅ​ក្នុង​មុខងារ «Code2Wing» នៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នោះ លោក​អ្នក​នឹង​មានឱកាស​ត្រូវ​បាន​ចាប់​រង្វាន់ ដើម្បី​ទទួល​ទឹកប្រាក់​គុណ​នឹង ២ នៃ​ទឹកប្រាក់​ដែល​លោក​អ្នក​បាន​ទទួល​រហូត​ដល់​ពាក់កណ្តាល​ខែកុម្ភៈ ២០២០ ។

សូម​បញ្ជាក់​ផង​ដែរ​ថា MoneyGram គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ លើ​សេវាកម្ម​ផ្ទេរ​ប្រាក់ និង​ការ​ទូទាត់​ប្រាក់​ដែល​អាច​ជួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ឲ្យ​ផ្ញើ​ប្រាក់ សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត ដោយ​ចំណាយ​តិច មាន​ទំនុកចិត្ត ព្រមទាំង​ងាយស្រួល​ទៅ​កាន់​ជាង ២០០ ប្រទេស និង​តំបន់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ ៖ ៨៥៥ ២៣ ៩៩៩ ៩៨៩/ ០១២ ៩៩៩ ៤៨៩ ឬ​ក៏​តាម​ហ្វេ​ស​ប៊ុ​ករ​ប់ស​វី​ង Facebook: WINGmoney ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ