ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញុំាង​ចិត្ត​ជ្រះថ្លា​ហើយ​ទើប​ឲ្យ ជា​ទាន​មាន​ផល​ច្រើន

4 ឆ្នាំ មុន

ទាន​ឱ្យ​ផល​ប្រាកដ​ដល់​សប្បុរស​អ្នក​ធ្វើ​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​ហៅ​ថា សប្បុរិសទាន ។ សប្បុរិសទាន​ទាំងនេះ​មាន​៨​យ៉ាង​គឺៈ ១-​ឲ្យ​វត្ថុ​ស្អាត បាន​ដល់​ឲ្យ​របស់​ដែល​ស្អាត​គឺ​បរិសុទ្ធ​ស្រស់ថ្លា​, ២-​ឲ្យ​វត្ថុ​ថ្លៃថ្លា បាន​ដល់ ឧត្តម​វត្ថុ វត្ថុ​ល្អ​ប្រណីត…

ទាន​ឱ្យ​ផល​ប្រាកដ​ដល់​សប្បុរស​អ្នក​ធ្វើ​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​ហៅ​ថា សប្បុរិសទាន ។

សប្បុរិសទាន​ទាំងនេះ​មាន​៨​យ៉ាង​គឺៈ ១-​ឲ្យ​វត្ថុ​ស្អាត បាន​ដល់​ឲ្យ​របស់​ដែល​ស្អាត​គឺ​បរិសុទ្ធ​ស្រស់ថ្លា​, ២-​ឲ្យ​វត្ថុ​ថ្លៃថ្លា បាន​ដល់ ឧត្តម​វត្ថុ វត្ថុ​ល្អ​ប្រណីត ៣-​ឲ្យ​តាម​កាល បាន​ដល់ សមគួរ​ដល់​ការ​ប្រកប​ខ្វល់ខ្វាយ ៤-​ឲ្យ​វត្ថុ​គួរ បាន​ដល់ ឲ្យ​តែ​របស់ ដែល​ជាក​ប្បិ​យ គឺ​របស់​ដែល​គួរ​ដល់​អ្នក​ទទួល ៥-​ជ្រើសរើស​ហើយ​ទើប​ឲ្យ ដោយ​សេចក្តី​ថា ជ្រើសរើស​បដិគ្គាហក ឬ​ឲ្យ​ទាន​ដោយ​តាំងចិត្ត​យ៉ាងនេះ​ថា ទាន​ដែល​ឲ្យ​ហើយ​ដល់​បុគ្គល​នេះ​នឹង​មាន​ផល​ច្រើន ឲ្យ​ដល់​បុគ្គល​នោះ មិន​មាន​ផល​ច្រើន​ឡើយ ពិចារណា​ដូច្នេះ​ហើយ ទើប​ឲ្យ ៦-​ឲ្យ​ទាន​រឿយ​ៗ ៧-​កំពុង​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ៨-​លុះ​ឲ្យ​ផុត​ហើយ​រមែង​មាន​សេចក្តី​ពេញចិត្ត ។

បណ្ឌិត​លោក​តែង​ពោល​សរសើរ​នូវ​ទាន​របស់​សប្បុរស​ដែល​បាន​លះបង់​នូវ​អាមិស​គឺ​ទេយ្យវត្ថុ​ទាំងឡាយ ញុំ​ា​ង​ចិត្ត​ជ្រះថ្លា​ហើយ​ទើប​ឲ្យ​ទាន​យ៉ាងនេះ ជា​ទាន​មាន​ផល​ច្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ