ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ថ្ងៃ​បុណ្យមាឃបូជា​ដុត​គោម​បង្ហោះ​បែរជា​ឆេះ​ភ្នំ​សន្ធោសន្ធៅ​ស្លន់ស្លោ​គ្រប់​គ្នា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដុត​បង្ហោះគោម​យប់​ថ្ងៃ​បុណ្យមាឃបូជា​ឆេះ​ភ្នំ​បាក់ និង​ភ្នំ​កង​វ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ ដោយ​អាជ្ញាធរ​សុំ​មិន​អោយ​ដុត​ទៀត​ឡើយ នៅ​រដូវប្រាំង​អាច​ឆេះ​គ្រប់ពេល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដុត​បង្ហោះគោម​យប់​ថ្ងៃ​បុណ្យមាឃបូជា​ឆេះ​ភ្នំ​បាក់ និង​ភ្នំ​កង​វ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ ដោយ​អាជ្ញាធរ​សុំ​មិន​អោយ​ដុត​ទៀត​ឡើយ នៅ​រដូវប្រាំង​អាច​ឆេះ​គ្រប់ពេល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់ ថ្ងៃ​ទី​០៨ ខែកុម្ភៈ​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត ករណី​ឆេះ​ភ្នំ​កង​វ៉ា និង​ភ្នំ​បាក់ នៅ​ពេល​ដុត​គោម​បង្ហោះ​ពេល​រាត្រី​ថ្ងៃ​បុណ្យមាឃបូជា ហើយ​ឃើញ​មាន​កងកម្លាំង​មាន​ស្ថាប័ន​ប៉ូលិស និង​កម្លាំង​កងរាជអាវុធហត្ថ កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​រួម​ជាមួយ​ប្រជាពលរដ្ឋ​បាន​ចេញ​អន្តរាគមន៍​ពន្លត់​ជា​ច្រើន​អ្នក ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ភ្នំ​នាំ​ភ័យ​ស្លន់ស្លោ ។

ជាក់ស្តែង​នៅ​ពេល​ដែល​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ពន្លត់​ឃើញ​វត្តមាន​លោក ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា សុំ​អោយ​ដុត​បង្ហោះគោម​បន្ត​ទៀត នៅ​រដូវប្រាំង​អាច​បង្ក​អោយ​ឆាបឆេះ​ដូច​ពេល​នេះ​ក្នុង​ឱកាស​ដែល​បុណ្យមាឃបូជា តាម​បណ្តា​វត្ត​ជាប់ជើង​ភ្នំ​ដែល​ដុត​គោម​បង្ហោះ​បណ្តោយ​ខ្យល់​បក​ជាប់​ចុងឈើ​លើ​ខ្នងភ្នំ​ធ្លាក់​ឆេះ​ស្មៅ និង​កូន​ឈើ​ឆាបឆេះ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ជាក់ស្តែង​ឃើញ​ហើយ​នៅ​ភ្នំ​បាក់ និង​ភ្នំ​កង​វ៉ា​ត្រូវ​បាន​ភ្លើង​ឆេះ​លើ​ខ្នងភ្នំ​ជា​ច្រើន​កន្លែង នៅ​ពេល​ដែល​ភ្លើង​គោមហោះ​ជាប់​ចុងឈើ ហើយ​បណ្តាល​ឆាបឆេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ចុះ​ពន្លត់​បាន​ទាន​ពេលវេលា ។

លោក​ទ​ទួ​ច​សុំ​កុំអោយ​ដុត​គោម​បង្ហោះ​បន្ត​ទៀត បណ្តាល​ឲ្យ​ធ្លាក់​ឆេះ​ភ្នំ តែ​ព្រួយបារម្ភ​ឆេះ​លំ​ដ្ឋា​ន​ប្រជាពលរដ្ឋ ឬ​ដំណាំ​កសិផល ព្រោះ​នេះ​ជា​រដូវប្រាំង​ដែល​ហួតហែង​ស្មៅ​ងាប់​ស្លឹកឈើ​ជ្រុះ​ដែល​បណ្តាល​ឲ្យ​ឆេះ​គ្រប់ពេលវេលា ជា​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ទុក​កុំអោយ​កើត​មាន​សុំ​បញ្ចប់​ការ​ដុត​និង​បង្ហោះគោម​បន្ត​ទៀត នេះ​ជា​ការ​សំណូម​ពរ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ដែល​ទ​ទួ​ច​សុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ