ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ផ្លាស់​ប្តូ​រអា​គុយ​ទៅ​តាម​អាយុកាល​ចៀសវាង​ខាង​បង់ប្រាក់​ទទេ​ៗ

9 ឆ្នាំ មុន

ក​/​តើ​ពេល​ណា​គួរ​ផ្លាស់​ប្តូ​រអា​គុយ​រថយន្ត​ថ្មី ? ចំពោះ​ការ​ផ្លាស់​ប្តូ​រអា​គុយ​រថយន្ត​លោក​អ្នក​ពុំគួរ​អនុវត្ត​តាមតែ​អំពើ​ចិត្ត​នោះ​ទ្បើ​យ ចៀសវាង​ខាតបង់​ថវិកា​ទទេ​ៗ ។ ដូចនេះ​ដើម្បី​សន្សំ​សំចៃ​ថវិកា​ក៏​ដូច​ជា​ថែទាំ​រថយន្ត​ឱ្យ​បាន​គង់វង្ស​មុន​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​វា​ចូរ​សង្កេត​ទៅ​លើ​សញ្ញា​ដាស់តឿន​មួយ​ចំនួន​ដូច​ខាងក្រោម​៖

ក​/​តើ​ពេល​ណា​គួរ​ផ្លាស់​ប្តូ​រអា​គុយ​រថយន្ត​ថ្មី ?
ចំពោះ​ការ​ផ្លាស់​ប្តូ​រអា​គុយ​រថយន្ត​លោក​អ្នក​ពុំគួរ​អនុវត្ត​តាមតែ​អំពើ​ចិត្ត​នោះ​ទ្បើ​យ ចៀសវាង​ខាតបង់​ថវិកា​ទទេ​ៗ ។ ដូចនេះ​ដើម្បី​សន្សំ​សំចៃ​ថវិកា​ក៏​ដូច​ជា​ថែទាំ​រថយន្ត​ឱ្យ​បាន​គង់វង្ស​មុន​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​វា​ចូរ​សង្កេត​ទៅ​លើ​សញ្ញា​ដាស់តឿន​មួយ​ចំនួន​ដូច​ខាងក្រោម​៖

-​ចលនា​រវៃម៉ាស៊ីន​មាន​ល្បឿន​យឺតៈ នៅ​ពេល​ដែល​លោក​អ្នក​ប្រឹង​ដេរ​បញ្ឆេះ​រថយន្ត​ចលនា​រវៃ​របស់​ម៉ាស៊ីន​មិនសូវ​មាន​សន្ទុះ ឬ​ស្ពឹក​ដែល​តម្រូវ​ឱ្យ​ចំណាយ​ពេលវេលា​យូរ​ជាង​សព្វមួយដង ។
-​ពិនិត្យ​ភ្លើង​របស់​ម៉ាស៊ីនៈ ការ​ពិនិត្យ​ទៅ​លើ​ចរន្ត​ភ្លើង​របស់​ម៉ាស៊ីន​ពេល​ខ្លះ​វា​លេច​ទ្បើ​ង​នៅ​ពេល​ថាមពល​អា​គុយ​មាន​សភាព​ខ្សោយ ។
-​កម្រិត​ទឹក​អាស៊ីត​ក្នុង​អា​គុយ​តិ​ចៈ អា​គុយ​រថយន្ត​ជា​ទូទៅ​មាន​ផ្នែក​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យធ្វើ​ការ​ពិនិត្យ​វា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​តួយ៉ាង​ដូច​ជា កម្រិត​វត្ថុ​ធាតុ​រាវ​របស់​វា​ជាដើម គឺ​មិន​ត្រូវ​ធ្វេសប្រហែស​បាន​ទ្បើ​យ ។ ក្នុង​ពេល​អនុវត្ត​ប្រសិនបើ​កម្រិត​ទឹក​អាស៊ីត​ស្ថិត​នៅ​ក្រោម​សំណ​ស្លាក​អា​គុយ​នោះ​វា​ដល់​ពេល​ត្រូវធ្វើ​តេស្ត​ប្រព័ន្ធ​សាក​បញ្ចូល​ភ្លើង​ហើយ ។ 
-​ករណី​អា​គុយ​ទ្បើ​ង​ប៉ោងៈ ប្រសិនបើ​អា​គុយ​រថយន្ត​របស់​លោក​អ្នក​ជួប​បញ្ហា​ដូចនេះ វា​នឹង​កាត់​បន្ថយ​អាយុកាល​ប្រើប្រាស់​ជាក់​ជា​មិន​ខាន ។
-​ភាព​លិច​ជ្រាប​របស់​អា​គុយៈ ករណី​នេះ​ក៏​អាច​បណ្តាល​ឱ្យ​វា​ដុះ​ស្នឹម ឬ​កាត់​ស៊ី​នៅ​បរិវេណ​នោះ​ផង​ដែរ គឺ​នៅ​ត្រង់​ប៉ូ​ល​វិជ្ជមាន និង​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ម៉ាស៊ីន​នៅ​ទីនោះ ។
-​អាយុកាល​យូរ​ឆ្នាំៈ អា​គុយ​រថយន្ត​អាច​ធន់​នឹង​ការ​ប្រើប្រាស់​បាន​ល្អ​លើស​ពី​អំ​ទ្បុ​ង​ពេល​៣​ឆ្នាំ ប៉ុន្តែ​គឺ​វា​ស្ថិត​ក្នុង​កម្រិត​តិចតួច​បំផុត ក្នុង​នោះ​គឺ​ត្រូវ​មានការ​ពិនិត្យពិច័យ​ជា​រៀង​រាល់​ឆ្នាំ​ស្រប​តាម​លក្ខខណ្ឌ​ខាងលើ​។
ខ​/​តើ​កត្តា​អ្វីខ្លះ​ដែល​ប៉ះពាល់​ដល់​អាយុកាល​ប្រើប្រាស់​របស់​អា​គុយ​រថយន្ត ?

ករណី​នេះ គឺ​អាស្រ័យ​ទៅ​លើ​ទម្លាប់​នៃ​ការ​បើកបរ​គួប​ផ្សំ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​ក្នុង​តំបន់ ។ ពោល​គឺ​ការ​ចេញដំណើរ​ទៅ​ណា​មក​ណា​ជិត​ៗ​ផ្តល់​អាយុកាល​នៃ​ការ​ប្រើប្រាស់​របស់​អា​គុយ​កាន់តែ​តិច​ជាង​មុន ។ ប្រសិនបើ​លោក​អ្នក​ធ្វើ​ដំណើរ​រយៈពេល​ខ្លី​តិច​ជាង​២០​នាទី អា​គុយ​រថយន្ត​នឹង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​នៅ​ក្នុង​ការ​សាក​បញ្ចូល​ភ្លើង​បាន​ពេញ​ទ្បើ​យ ។ រីឯ​លក្ខខណ្ឌ​សីតុណ្ហភាព​ខ្លាំង គឺជា​កត្តា​ផ្តាច់​អាយុកាល​របស់​អា​គុយ​តែ​ម្តង ។

ដូច្នេះ​នៅ​រដូវក្តៅ គឺជា​ពេលវេលា​ដែល​លោក​អ្នក​គួរ​តាមដាន និង​ថែទាំ​អា​គុយ​រថយន្ត​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ ចំណែក​​រដូវវស្សា​ឬ​ត្រជាក់​វិញ អាច​ជា​ពេលវេលា​ដ៏​ល្អ​នៃ​សមត្ថភាព​ធន់​នឹង​កម្តៅ​របស់​អា​គុយ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​អ្នក​គួរ​សង្កេត​មើល​លើ​កត្តា​ទាំង​អម្បាល​មា​ណ​ខាងលើ​នេះ ឱ្យ​បាន​ទៀងទាត់ ទើប​ជា​ការ​ល្អ ៕