ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធ​​ល្បី​ឈ្មោះ​លោក រ គោ​វិ​ទ «បុគ្គល​​អ្នក​ជាតិនិយម​»

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក​លី ហឿ​ង ហៅរ គោ​វិ​ទ ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​មួយ​រូប ដែល​បច្ចុប្បន្ន​នេះ​នៅ​សល់​តែ​កេរ្តិ៍​ឈ្មោះ និង​ស្នាដៃ​ទាំង​បែប​អក្សរសិល្ប៍ និង​ប្រវត្តិសាស្ត្រ ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប៊ី…

លោក​លី ហឿ​ង ហៅរ គោ​វិ​ទ ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​មួយ​រូប ដែល​បច្ចុប្បន្ន​នេះ​នៅ​សល់​តែ​កេរ្តិ៍​ឈ្មោះ និង​ស្នាដៃ​ទាំង​បែប​អក្សរសិល្ប៍ និង​ប្រវត្តិសាស្ត្រ ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប៊ី សោភ័ណ បាន​សរសេរ​ថា កវីនិពន្ធ​ខ្មែរ ដែល​ល្បី​ខ្ទរខ្ទារ​យ៉ាង​សម្បើម​រហូត​ដល់​មហាក្សត្រី​យា​នី​ខ្មែរ​ស៊ី​សុវត្ថិ កុស​មៈ នោះ​គឺ​លោក​លី ហឿ​ង ហៅរ គោ​វិ​ទ ។

ព្រះ​អង្គ​ម្ចាស់​នរោត្តម កន្តុល បាន​ចេញ ព្រះរាជ​លិខិត​អញ្ជើញលោក​លី ហឿ​ង ហៅ លោករ គោ​វិ​ទ ចូល​ព្រះ​បរមរាជវាំង ដើម្បី​ទទួល​ព្រះរាជ​អំណោយ​ពី​មហាក្សត្រី​យា​នី​ខ្មែរ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ស្នាដៃ លោក​លី ហឿ​ង ហៅរ គោ​វី​ទ ចំពោះ​ការ​សរសេរ​សៀវភៅ​មួយ មាន​ចំណងជើង​ថា​«​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា »​។

កាលនោះ​ព្រះ​អង្គ​ម្ចាស់​នរោត្តម កន្តុល មាន​ព្រះ​ឋានៈ​ជា​អគ្គនាយក​នៃ​ព្រះ​បរមរាជវាំង ចុះ​ថ្ងៃ​១៨ ខែ​២ ឆ្នាំ​១៩៦៩ អញ្ជើញលោក​លី ហឿ​ង ហៅរ គោ​វិ​ទ ប្រធាន​គណៈកម្មាធិការ​ការពារ​កិត្តិយស​បុគ្គល​នៃ​សារព័ត៌មាន​ជាតិ រាស្ត្រ​សង្គម បាន​ថ្វាយ​នូវ​សៀវភៅ​សិក្សា មាន​នាម ថា «​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​» ចុះ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​១៩៦៨ ដែល​បាន​ខិតខំ​រៀបរៀង​ចងក្រង​សៀវភៅ​នេះ។

ព្រះ​មហាក្សត្រី​យា​នី មាន​ព្រះ​បន្ទូល​ថា លោករ គោ​វិ​ទ ជា​«​បុគ្គល​អ្នក​ជាតិនិយម​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ