ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គួរ​ដឹង ​និងចង​ចាំ​៦​ចំណុច​នេះ ដើម្បី​សុវត្ថិ​​ភាព​កូន​របស់​អ្នក​តាម​ដង​ផ្លូវ

4 ឆ្នាំ មុន

ដងផ្លូវ​មិនមែន​ជា​កន្លែង​មាន​សុវត្ថិភាព​ឡើយ​ចំពោះ​កុមារ​! ​ដូច្នេះ​ការ​ណែនាំ​ឱ្យ​ពួក​គេ​ដឹង​ពី​របៀប​ថែរក្សា​ខ្លួនឯង​ ប្រសិនបើ​ពេល​ណាមួយ​ត្រូវ​នៅ​តាម​ដងផ្លូវ ឬ​ចេញពីផ្ទះ​ដោយ​គ្មាន​អ្នក គឺ​ចាំបាច់​ណាស់​។ ថ្ងៃនេះ​ វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ចំណុច​ល្អ​មួយ​ចំនួន​ដែល​​ឱ​ពុក​ម្តាយ​គួរ​បង្រៀន ឬ​ណែនាំ​ឱ្យ​កូន​ដឹង…

ដងផ្លូវ​មិនមែន​ជា​កន្លែង​មាន​សុវត្ថិភាព​ឡើយ​ចំពោះ​កុមារ​! ​ដូច្នេះ​ការ​ណែនាំ​ឱ្យ​ពួក​គេ​ដឹង​ពី​របៀប​ថែរក្សា​ខ្លួនឯង​ ប្រសិនបើ​ពេល​ណាមួយ​ត្រូវ​នៅ​តាម​ដងផ្លូវ ឬ​ចេញពីផ្ទះ​ដោយ​គ្មាន​អ្នក គឺ​ចាំបាច់​ណាស់​។ ថ្ងៃនេះ​ វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ចំណុច​ល្អ​មួយ​ចំនួន​ដែល​​ឱ​ពុក​ម្តាយ​គួរ​បង្រៀន ឬ​ណែនាំ​ឱ្យ​កូន​ដឹង ៖

១. ប្រសិនបើ​ត្រូវ​នៅ​ក្រៅ​ដល់​ពេល​យប់ ៖
– ប្រសិនបើ​កូន​ដឹង​ថា​ត្រូវ​មក​ផ្ទះ​យប់ កូន​ត្រូវ​ចេះ​ប្រាប់​ដំណឹង​ដល់​អ្នក​ផ្ទះ​ជា​មុន​ឱ្យ​នៅ​ចាំ​ផ្លូវ ហើយ​ក៏​កុំ​ភ្លេច​ត្រូវ​ប្រាប់​ពី​ពេលវេលា​ដែល​ត្រលប់​មក​វិញ​។
– ប្រសិនបើ​កូន​ត្រូវ​ទៅ​ក្រៅ ឫ​កន្លែង​ណា​ដែល​ងងឹត​ត្រូវ​ទៅ​ជាមួយ​មិត្តភក្តិ​ឱ្យ​មាន​គ្នា ហើយ​ត្រូវ​ឆ្លងផ្លូវ​ជា​ក្រុម
– កុំ​ដើរ​កាត់​ព្រៃ សួន និង​កន្លែង​ស្ងាត់​ដែល​គ្មាន​មនុស្ស​នៅ​។

២. ឥរិយា​បទ​ចំពោះ​មនុស្ស​ប្លែក​មុខ ៖
– កុំទៅ​ណា​ជាមួយ​មនុស្ស​ប្លែក​មុខ​ឱ្យ​សោះ ទោះបីជា​គេ​ប្រាប់​ថា​ជា​មិត្ត​របស់​ឪពុក​ម្ដាយ​ក៏​ដោយ
-​ ​ទទួលយក​របស់​អ្វី​ពី​មនុស្ស​ប្លែក​មុខ ឬ​អ្នក​ដែល​កូន​មិន​ស្គាល់​ឱ្យ​សោះ
– ប្រសិនបើ​មនុស្ស​ប្លែក​មុខ​ហៅ ឬ​សុំ​ឱ្យ​ជួយ ត្រូវ​ពឹង​មនុស្ស​ធំ​ផ្សេង​ទៀត​កុំ​ហ៊ាន​ចូល​ទៅ​ក្បែរ​តែ​ម្នាក់ឯង

៣. ឥរិយា​បទ​ពេល​ឆ្លងផ្លូវ ៖
– អ្នកជា​ឪពុក​ម្ដាយ​គួរ​ណែនាំ ឬ​បង្រៀន​ឱ្យ​កូន​ស្គាល់​ពី​ភ្លើង​សញ្ញា​រួម​ទាំង​ភ្លើង​សញ្ញា​ចរាចរណ៍ ស៊ី​ប្លេ ស៊ឺ​រ៉ែ​ន និង​ភ្លើង​ស៊ី​ញ៉ូ​ជាដើម
– ព្យាយាម​កុំ​ដើរ​ក្រោយ​កន្លែង​ដែល​មាន​ឡាន​ចត ព្រោះ​វា​អាច​នឹង​បាំង​ផ្លូវ​មើល​ពុំ​ឃើញ
– ប្រសិនបើ​គ្មាន​ផ្លូវ​សម្រាប់​ថ្មើរជើង ចូរ​ដើរ​លើ​ផ្លូវ​ដែល​អាច​ឱ្យ​កូន​មើលឃើញ​យានយន្ត​ផ្សេង​ៗ​បើក​ឆ្លងកាត់​។

៤. ឥរិយា​បទ​ពេល​ធ្វើ​ដំណើរ​តាម​ម​ធ្យា​បាយ​សាធារណៈ ៖
– ត្រូវ​ឈរ​ចាំ​នៅ​កន្លែង​ដែល​មាន​ផ្លា​ក​សញ្ញា​រង​ចាំ ហើយ​ត្រូវ​រក្សា​គម្លាត​មួយ​ម៉ែ​ត​ពី​ផ្លូវ
– កុំ​ជិះឡាន​ដែល​គ្មាន​អត្តសញ្ញាណ ឫ​ចូល​ឡាន​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់
– ពេល​ដែល​ប្រើប្រាស់​ម​ធ្យា​បាយ​សាធារណៈ​ចូល​កូន​នៅ​ក្បែរ​អ្នកបើកបរ​ដើម្បី​ឱ្យ​គេ​ងាយស្រួល​មើលឃើញ​។ កុំ​និយាយ​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់ ហើយ​ប្រាប់​គេ​ពី​កន្លែង​ដែល​ខ្លួន​រស់នៅ ឫ​ទីតាំង​ដែល​ត្រូវ​ទៅ​ជាដើម​។

៥. ឥរិយា​ប​នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ៖
– ប្រសិនបើ​ហាក់ដូចជា​មាន​នរណា​ម្នាក់​កំពុង​តាម កូន​គួរ​ព្យាយាម​ដើរ ឬរ​ត់ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូច​ជា​ហាង​ទំនិញ​ឫ​កន្លែង​ផ្សេង​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស ហើយ​ព្យាយាម​សុំ​ជំនួយ
– ប្រសិនបើ​ជួប​ក្រុម​មនុស្ស​ដែល​ស្រវឹង ឫ​ស្រែក​ឡូឡា ត្រូវ​ព្យាយាម​ដើរ​គេច​ទៅ​ផ្លូវ​ម្ខាង​ទៀត ហើយ​ជៀសវាង​បង្កជម្លោះ​ជាមួយ​ពួក​គេ​។
– ប្រសិនបើ​មាន​មនុស្ស​ប្លែក​មុខ​ណា​ម្នាក់​ស្ទុះ​មក​ចាប់ ត្រូវ​ស្រែក​ឱ្យ​ខ្លាំង​ៗ​ថា “​អ្នក​មិនមែន​ប៉ា ឬ​ម៉ាក់​របស់ខ្ញុំ​ទេ​”​។

៦. ឥរិយា​បទ​នៅ​ពេល​ជួប​សត្វ​អនាថា ៖
– កុំ​បង្អើល​សត្វ​អនាថា​ព្រោះ​ពួក​វា​អាច​នឹង​ស្ទុះ​មក​ខាំ ឬ​វាយប្រហារ​ភ្លាម​ៗ​មិន​ខាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ