ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​រ៉ូ​ណា ៖ ​ពិភពលោក​កំពុង​ខ្វះ​ម៉ាស ​និង​ឧបករណ៍​ការពារ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ​WHO ​បាន​ប្រកាស​អាសន្ន​ថា ពិភពលោក​កំពុង​​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ម៉ាស់ ​និង​ឧបករណ៍​ការពារ​នានា ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ បាន​ញ៉ាំ​ង​រួច​ហើយ​ឲ្យ​ក្រសួងការបរទេស​ចិន​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ផ្ដល់​ជំនួយ​ខាង​វេ​ជ្ច​សាស្ត្រ​។…

ប្រទេស​ចិន ៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ​WHO ​បាន​ប្រកាស​អាសន្ន​ថា ពិភពលោក​កំពុង​​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ម៉ាស់ ​និង​ឧបករណ៍​ការពារ​នានា ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ បាន​ញ៉ាំ​ង​រួច​ហើយ​ឲ្យ​ក្រសួងការបរទេស​ចិន​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ផ្ដល់​ជំនួយ​ខាង​វេ​ជ្ច​សាស្ត្រ​។ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស​តៃវ៉ាន់​ FOXCONN​នឹង​ចាប់ផ្ដើម​ផលិត​ម៉ាស រួម​ជាមួយ​បណ្ដា​ផលិតផល​ APPEL ​ក្នុង​រោងចក្រ​របស់​ខ្លួន នៅ​ក្រុង​សេន​ហ្សេ​ន​ចិនដីគោក​។

ចំណែក​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ប្រាក់​១០០​លាន​ដុល្លារ​សម្រាប់​ជួយ​ចិន​និង​ប្រទេស​ដទៃ​ទៀតៗ​​ដែល​រង​ការ​ប៉ះពាល់​។

បណ្ដា​វិធានការ​រិ​ត​ត្បិត​ទប់​ការ​ឆ្លង​រាលដាល​
សភាពការណ៍​អាសន្ន​​បាន​ជំរុញ​ក្រុង​ហុងកុង​ឲ្យ​ចាត់​បណ្ដា​វិធានការ​ម៉ឺ​ង​ម៉ាត់​ថែម​ទៀត ចាប់តាំងពី​ថ្ងៃ​ទី​៨ ​កុម្ភៈ​ទៅ ដោយ​បណ្ដា​មនុស្ស​មក​ពី​ចិនដីគោក ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ក្នុងផ្ទះ ក្នុង​សណ្ឋាគារ​ ឬ​នៅ​កន្លែង​ស្នាក់​នៅ​ឯទៀត​ៗ​រយៈពេល​២​ស​ប្ដា​ហ៍​។ បើ​រំលោភ​បំពាន​លើ​វិធានការ​នេះ នោះ​នឹង​ត្រូវ​មានទោស​ជាប់គុក​៦​ខែ​។

វិធានការ​រិ​ត​ត្បិត​មិន​ឲ្យ​មនុស្ស​ម្នា​ចេញ​ក្រៅ​នៅ​តែ​ប្រកាន់​យក ដោយ​ទីក្រុង​ចិន​ជា​ច្រើន​។ ក្រុង​សៀង​​ហៃ​មាន​ប្រជាជន​២៤​លាន​នាក់​នា​ថ្ងៃ​ទី​៨​កុម្ភៈ ក្លាយជា​ទីក្រុង​ចុង​ក្រោយ​គេ​មក​ទល់​ពេល​នេះ តម្រូវ​ឲ្យ​ពាក់​ម៉ាស​ក្នុង​ទីកន្លែង​សាធារណៈ​។ ពេល​ចុះ​ទៅ​កាន់​ក្រុង​វូ​ហាន​នា​ស​ប្ដា​ហ៍​កន្លង​ទៅ ឧបនាយករដ្ឋមន្ត្រី​ចិន លោកស្រី​ស៊ុន​ជុន​ឡាន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រកាន់​យក​បណ្ដា​វិធានការ​ដូច​ពេល​មាន​សង្គ្រាម ដើម្បី​តាម​រក​ប្រជាជន​ដែល​ឆ្លង​វីរុស ដោយ​ដើរ​រ៉ា​ស់​តាម​សង្កាត់​នានា​។

អគ្គលេខាធិការ​អ​.​ស​.​បលោក​ ANTONIO GUTERRES ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៨ ​កុម្ភៈ​ថា ​ច្បាស់​ណាស់​ចិន បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង ដើម្បី​ទប់​ជំងឺ​នោះ​និង​ចៀសវាង​ការ​ឆ្លង​រាល​ដាល។ ខ្ញុំ​គិត​ថា​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ពិតជា​គួរ​ឲ្យ​កត់សម្គាល់​។

ប្រទេស​ជា​ច្រើន​បាន​ព​ង្រឺ​ង​បណ្ដា​វិធានការ​រិ​ត​ត្បិត ប្រឆាំង​បណ្ដា​មនុស្ស​ដែល​មក​ពី​ចិន ហើយ​ណែនាំ​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នោះ​។ បារាំង​បាន​ចាត់​វិធាន​បែប​នេះ​នា​ថ្ងៃ​ទី​៨​កុម្ភៈ​។ រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ភាគច្រើន បាន​កាត់​ផ្ដាច់​ការ​ហោះហើរ​របស់​ពួក​គេ​ទៅ​កាន់​ចិន​ដីគោក​។ ទន្ទឹម​នឹង​នេះ​អ្នកដំណើរ ​និង​សមាជិក​ក្រុម​នាវិក​ច្រើន​ពាន់​នាក់ នៅ​តែ​ជាប់​ក្នុង​នាវា​កម្សាន្ត​២​គ្រឿង​នៅ​អា​ស៊ី។

នៅ​ជប៉ុន​ចំនួន​មនុស្ស​ឆ្លង​វីរុស​លើ​នាវា​កម្សាន្ត ​DIAMOND PRINCESS បន្ត​កើនឡើង​ដោយ​នា​ថ្ងៃ​ទី​៨​កុម្ភៈ​មាន​ដល់​៦៤​នាក់ ក្នុង​នោះ​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ នៅ​ហុងកុង​មនុស្ស​៣៦០០​​នាក់​ក៏​ទទួល​រង​នូវ​វាសនា​ដូច​គ្នា ហាម​មិន​ឲ្យ​ចេះ​ក្រៅពី​នាវា​កម្សាន្ត​ WOLD DREAM ដែល​អតីត​អ្នកដំណើរ​៨​នាក់​នៃ​នាវា​នេះ​មាន​ឆ្លង​វីរុស ពេល​ឈប់​សំចត​នៅ​ទីនោះ ។

សង្ស័យ​​ខ្លាំង​លើ​សត្វ​ពង្រូល​ចម្លង​វីរុស
ហេតុ​អី​ក៏​សត្វ​ពង្រូល​ក្លាយជា​ការ​សង្ស័យ​ខ្លាំង ចំពោះ​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​មក​មនុស្ស? បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ចិន​កំណត់​ថា ​វា​មាន​លទ្ធភាព​ដែល​ពពួកសត្វ​ពង្រូល ជា​ស្ពាន​ចម្លង​វីរុស​មក​មនុស្ស​។ ការ​អះអាង​បែប​នេះ​ត្រូវ​បាន​គូសបញ្ជាក់ កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​ដោយ​សាកលវិទ្យាល័យ​កសិកម្ម​ចិន​ក្នុង​សេចក្ដី​ប្រកាស​មួយ​។ ទោះ​យ៉ាងណា​បណ្ដា​អ្នក​ស្រាវជ្រាវ ស្នើ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​។

អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា វីរុស​នេះ​អាច​មាន​ប្រភព​ពី​ប្រជៀវ​តែ​ប្រជៀវ​ពុំ​មាន​លទ្ធភាព ចម្លង​មក​មនុស្ស​បាន ដូច្នេះ​ត្រូវ​ឆ្លងកាត់​តាម​សត្វ​មួយ​ប្រភេទ​ទៀត ដែល​អាច​ធ្វើ​ស្ពាន​នោះ​គឺ​សត្វ​ពង្រូល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ