វិធី​ការ​ពារ​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឱ្យ​​កូន​អ្នក​​ចៀស​ពី​ជំងឺ​រលាក​សួត​


កូន​ក្មេង​ដែល​មាន​អាយុ​២​ឆ្នាំ ងាយ​មាន​ជំងឺ​រលាក​សួត​ខ្លាំង​ណាស់ ហើយ​ជំងឺ​នេះ​នៅ​ពេល​ដែល​កើត​មាន វា​តែងតែ​ធ្វើ​ឲ្យ​កូន​ក្អក ដកដង្ហើម​ញាប់ ហើយ​គ្រុនក្តៅ​ពី​៣៩​ទៅ​៤០​អង់ស្សា​សេ ថែម​ទាំង​អាច​មានការ​ពិបាក​បរិភោគ​អាហារ ដោយ​ពិបាក​លេប ក្អួត និង​អាច​មាន​ជំងឺ​ពិបាក​រំលាយ​អាហារ ដូចនេះ​តើ​មាន​វិធី​ការពារ​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មិន​អាច​កើត​មាន​ជំងឺ​នេះ​បាន​នោះ?

១- អ្នក​ត្រូវ​តែ​ឧស្សាហ៍​នាំ​កូន​ទៅ​ហាត់ប្រាណ ហើយ​ផ្ទះ​របស់​អ្នក​ត្រូវ​តែ​បើក​កញ្ចក់​ដើម្បី​ឲ្យ​ខ្យល់​ចេញចូល នោះ​កូន​មិន​ងាយ​មាន​ជំងឺ​នេះ​ឡើយ​។

២-អ្នក​ត្រូវ​តែ​ឲ្យ​កូន​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​តែ​ឲ្យ​កូន​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​ត្រូវ​តែ​ឲ្យ​កូន​ឆាប់​ចូល​គេង ហើយ​នៅ​ពេល​ដែល​កូន​ពិបាក​ដក​ដង្ហើម អ្នក​អាច​ដាក់​ខ្នើយ​កូន​ឲ្យ​រាង​ខ្ពស់​បន្តិច នោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ងាយស្រួល​ដកដង្ហើម​បាន​វិញ​ហើយ​។

៣-អ្នក​ត្រូវ​តែ​ឲ្យ​កូន​ផឹកទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​អាច​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​ល្អ ដោយ​អាច​ចៀស​ផុត​ពី​ជំងឺ​នេះ​បាន ជា​ពិសេស​ទឹក​ផ្លែ​ឈើ​ស្រស់​ក៏​អ្នក​ត្រូវ​តែ​ឲ្យ​កូន​ផឹក​ដែរ ព្រោះ​វា​សុទ្ធតែ​ជំនួយ​ដល់​សុខភាព​កូន​ខ្លាំង​ណាស់​។

៤-អ្នក​មិន​ត្រូវ​ឲ្យ​កូន​ពាក់អាវ​ក្រាស់​ពេក និង​ស្តើង​ពេក​ទេ ត្រូវ​តែ​ពាក់អាវ​ដែល​អាច​រក្សា​សីតុណ្ហ​ភាព​ខ្លួន​កូន​ឲ្យ​មាន​ភាព​កក់ក្តៅ​បាន ទើប​កូន​មាន​សុខភាព​ល្អ មិន​ងាយ​កើត​ជំងឺ​ផ្សេង​ៗ​បាន​។

៥- នៅ​ពេល​ដែល​កូន​មាន​ជំងឺ​ផ្តាសាយ​មិន​ធ្ងន់ អ្នក​ត្រូវ​តែ​ព្យាបាល​កូន​ឲ្យ​ទាន់​ពេល ព្រោះ​បើ​ទុក​ដល់​ធ្ងន់ នោះ​កូន​នឹង​អាច​មាន​ជំងឺ​រលាក​សួត​យ៉ាង​ងាយ ដូចនេះ​អ្នក​មិន​ត្រូវ​ឲ្យ​ជំងឺ​តូច​ក្លាយជា​ជំងឺ​ធំ​ឡើយ​។

៦-ប្រ​ព​ន្ធ័​ការពារ​រាង​កាយ​កូន​ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​វា​រឹង​មាំ​ដែរ ដោយ​ត្រូវ​តែ​ឲ្យ​កូន​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន នោះ​ប្រ​ព​ន្ធ័​ការពារ​រាង​កាយ​កូន​នឹង​កាន់តែ​រឹង​មាំ ហើយ​អាច​ទប់ទល់​នឹង​ជំងឺ​ផ្សេង​ៗ​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ