ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​ពេជ្រ ចេញ​បទ​ថ្មី «​ហាង​ឆេង​​មេម៉ាយ​» សម្ដែង​ជាមួយ​អ្នក​នាង​កា​ឆ​យ សម​គ្មាន​ទាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ ដែល​គេ​ស្គាល់​ថា ជា​អ្នកស្រី ទ្រី ដា​ណា បាន​ចេញ​បទ​ចម្រៀង​ថ្មី បែប​ចង្វាក់​ក​ន្ទ្រឹ​ម ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​មានការ​ចែករំលែក​ជិត​មួយ​ម៉ឺន​ដង និង​មាន​អ្នក​ទស្សនា​ប្រហែល…

ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ ដែល​គេ​ស្គាល់​ថា ជា​អ្នកស្រី ទ្រី ដា​ណា បាន​ចេញ​បទ​ចម្រៀង​ថ្មី បែប​ចង្វាក់​ក​ន្ទ្រឹ​ម ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​មានការ​ចែករំលែក​ជិត​មួយ​ម៉ឺន​ដង និង​មាន​អ្នក​ទស្សនា​ប្រហែល ១​លាន​ដង​ទៅ​ហើយ ត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

បទ​ចម្រៀង «​ហាងឆេង​មេម៉ាយ​» ជា​ស្នាដៃ​និពន្ធ​ថ្មី និង​ច្រៀង​ផ្ទាល់​ដោយ​ម្ចាស់​ហាង​ពេជ្រ ដា​ណា​។ បទ​ចម្រៀង​នេះ ក៏​ត្រូវ​បាន​ថត​ជា MV ដោយ​មាន​ចូលរួម​សម្ដែង​ពី​តារា​កំប្លែង​ជើង​ចាស់ អ្នក​នាង​កា​ឆ​យ ដើរតួរ​ជា​ម្ដាយ​។ ចំណែក​ក្រុម​អ្នក​រាំ សុទ្ធតែ​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន NNP និង​ហាង​ពេជ្រ ដា​ណា​។

តាម​ពិត​ទៅ អ្នកស្រី ទ្រី ដា​ណា គឺជា​ម្ចាស់​ក្រុមហ៊ុន​មួយ ដែល​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​គ្រឿងសម្អាង NNP និង​ជា​ម្ចាស់​ហាង​ពេជ្រ​ធំ​មួយ​នៅ​ព្រែក​ព្នៅ​។ ប៉ុន្តែ​ក្រៅ​ពីមុខ​ជំនួញ អ្នកស្រី ទ្រី ដា​ណា ក៏​មានចិត្ត​ស្រលាញ់​សិល្បៈ​រាំច្រៀង​កម្សាន្ត ដោយ​បាន​យក​បទ​ចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មាន​បទ ធ្វើ​ឱ្យ​មាន​សន្ទុះ​អ្នកគាំទ្រ​ខ្លាំង​។

ក្រោយមក អ្នកស្រី ក៏​បាន​ចេញ​បទ Original Song ដោយ​ខ្លួនឯង និង Cover បទ​ពី​ដើម​របស់​លោកតា ស៊ី​ន ស៊ី​សា​មុត ខ្លះ រហូត​មាន​អ្នក​ទស្សនា​ដល់​ទៅ​រាប់​លាន​ដង​។ ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ​រូប​​នេះ បាន​បញ្ជាក់​ហើយ​ថា គ្រាន់តែ​ច្រៀង​ដើម្បី​កម្សាន្ត​ប៉ុណ្ណោះ មិនមែន​ធ្វើ​អាជីវកម្ម​ទេ​៕ ដោយ​​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ