ព្រោះហេតុតែមិនចេះសន្ដោសចំពោះទ្រព្យ ល្មោភក្នុងមាសប្រាក់ក៏ប្រព្រឹត្តការកេងប្រវ័ញ្ច កាប់ប្រហារ លួច ប្លន់ កេងបន្លំមិនខ្លាចបាបកម្មឡើយ ។
ឯមនុស្សពួកខ្លះដល់ពេលមានបាន មានបុណ្យ មានស័ក្តិក៏បំភ្លេចមិត្តសម្លាញ់ ដែលធ្លាប់រួមសុខរួមទុក្ខ ថែមទាំងធ្លាប់មាននូវឧបការៈផ្សេងៗចោលអស់រលីង មនុស្សរបៀបនេះនឹងមានកម្មពៀរ គឺមិនអាចមានមិត្តល្អតទៅទៀតបានឡើយ ។
ហេតុនោះអ្នកប្រាជ្ញពោលថា បើនិយាយអំពីចំណង់ ទោះជាមានភ្នំមាសដល់ទៅពីរ ក៏មិនអាចញ៉ាំងមនុស្សដែលគ្មានសន្ដោសឱ្យគ្រប់គ្រាន់បានឡើយ ហេតុនេះបុគ្គលគ្រប់រូបគប្បីឱ្យចេះល្មម ហើយគួរប្រព្រឹត្តទៅឲ្យស្គាល់ពីប្រមាណនៃការមានបានទើបមានសេចក្តីសុខ ។ សាន សារិន
ចែករំលែកព័តមាននេះ