ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ថា​លុយ​មិន​សំខាន់ ! បើ​មិន​ឈ្នះ​​ទឹកប្រាក់ ៥០​លាន​រៀល​ពី វើក WURKZ ទេ​គ្រួសារ​មួយ​នេះ​អាច​នឹង​បន្ត​​រស់នៅ​បែក​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទឹកប្រាក់ ៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ នឹង​ជួយ​ក្រុម​គ្រួសារ​លោកស្រី ហ៊​ន់ សុផល ក្នុង​ការ​ផ្លាស់​ប្ដូរជីវិត​រស់នៅ​ឯ​សង្កាត់​ក្រាំងធ្នុង…

រាជធានី​ភ្នំពេញ ៖ ទឹកប្រាក់ ៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ នឹង​ជួយ​ក្រុម​គ្រួសារ​លោកស្រី ហ៊​ន់ សុផល ក្នុង​ការ​ផ្លាស់​ប្ដូរជីវិត​រស់នៅ​ឯ​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ប្រកបរ​បរជា​អ្នកលក់​អេ​ត​ចាយ ទៅ​កសាង​ជីវភាព​ថ្មី​នៅ​តាម​ខេត្ត ដើម្បី​បាន​រស់នៅ​ជួបជុំ​កូនប្រុស​ស្រី​ទាំង ៤​នាក់ ។

អ្នកស្រី ហ៊​ន់ សុផល បាន​រៀបរាប់​ថា ៖ «​ខ្ញុំ​បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​មក​រស់នៅ​ភ្នំពេញ​រយៈពេល​ប្រមាណ ៧​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ដើម្បី​កសាង​ជីវភាព​មួយ​ឲ្យ​ប្រសើរ​សម្រាប់​ក្រុម​គ្រួសារ​របស់ខ្ញុំ បើ​ទោះជា​ត្រូវ​បង្ខំចិត្ត​រស់នៅ​បែក​គ្នា​ពី​កូនប្រុស​ស្រី​ទាំង ៤​នាក់​ក៏​ដោយ​» ។

អ្នកស្រី​បន្ត​ទៀត​ថា​៖ «​ជាមួយ​ប្រាក់​រង្វាន់ ៥០​លាន​រៀល ដែល​បាន​ពី​ការ​គាស់​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ នេះ នឹង​ផ្តល់​ដំណោះស្រាយ​ឲ្យ​ខ្ញុំ​អាច​យក​ប្រាក់​នេះ​ទៅ​ទិញ​ដី​មួយ​កន្លែង និង​សង់ផ្ទះ​តូច​ល្មម​មួយ​នៅ​ស្រុក​កំណើត​ស្វាមី​របស់ខ្ញុំ​ឯ​ខេត្តកំពង់ឆ្នាំង ដើម្បី​ជា​ជម្រក​ដ៏​សមរម្យ​សម្រាប់​កូន​ទាំង ៤​នាក់​របស់ខ្ញុំ បាន​មក​រស់នៅ​ជុំ​គ្នា​វិញ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ពួក​គេ​ទាំង ៤​កំពុង​រស់នៅ​ជាមួយ​ជីដូន​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​» ។

លោកស្រី​បញ្ជាក់​ដែរ​ថា ក្រៅពី​រក​ទ្រនំ​សម្រាប់​គ្រួសារ​ហើយ លោកស្រី​នឹង​លៃលក​រក​ទិញ គ្រាប់ពូជ​បន្លែ​ដើម្បី​ដាំ​ដុះ និង​ចាប់ផ្តើម​លក់​បន្លែ​នៅ​ផ្សារ​ឯ​ស្រុក​ជល់​គិរី ខេត្តកំពង់ឆ្នាំង​វិញ ក្រែងលោ​ធូរស្រាល​ជាង​របរ​លក់​អេ​ត​ចាយ និង​ជាងសំណង់​របស់​ប្តី​នៅ​ភ្នំពេញ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ