ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម Mustache Band និង​ក្រុម​តូច SWSB នឹង​ចូលរួម​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​អតិថិជន​ស្រា​បៀរ កម្ពុជា នៅ​​ថ្ងៃ​ប្រកួត​រវាង Manchester City និង West Ham ចុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​លី​ក​កំពូល​នៃ​ចក្រភព​អង់គ្លេស​បាន​ឈាន​មក​ដល់​ពាក់កណ្តាល​រដូវ​កាល ២០១៩-២០២០ នៃ​ការ​ប្រកួត​ទាំងមូល​ហើយ ដោយ​លទ្ធផល​បច្ចុប្បន្ន​ក្រុម Manchester City ដែល​ជា​ដៃគូ​ឥត​ខ្ចោះ​របស់…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​លី​ក​កំពូល​នៃ​ចក្រភព​អង់គ្លេស​បាន​ឈាន​មក​ដល់​ពាក់កណ្តាល​រដូវ​កាល ២០១៩-២០២០ នៃ​ការ​ប្រកួត​ទាំងមូល​ហើយ ដោយ​លទ្ធផល​បច្ចុប្បន្ន​ក្រុម Manchester City ដែល​ជា​ដៃគូ​ឥត​ខ្ចោះ​របស់ ស្រា​បៀរ កម្ពុជា ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី​២ ជាមួយ​ពិន្ទុ ៥១ គ្រាប់​ដេញ​តាម Liverpool ជាមួយ​ពិន្ទុ ៧៣​គ្រាប់ ។

ខណៈ​ដែល​ក្រុម Manchester City កំពុង​ប្រឹងប្រែង​អស់​លទ្ធភាព​រាល់​ការ​ប្រកួត ស្រា​បៀរ កម្ពុជា ក៏​កំពុង​ព្យាយាម​ទាក់ទាញ​អ្នកគាំទ្រ​ក្រុម​បាល់​ទាល់​ជើងឯក ២ រដូវ​ជាប់​គ្នា​នេះ​ឱ្យមក​ជួយ​ស្រែក​ហ៊ោ​គាំទ្រ​ដល់​ដៃគូ​របស់​ខ្លួន​ផង​ដែរ ដោយ​សហការ​ជាមួយ​ក្រុម​តារាចម្រៀង Original ល្បី​ៗ ២ ក្រុម គឺ Mustache Band និង​ក្រុម​តូច Small World Small Band (SWSB) មក​ចូលរួម​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​បន្ថែម​ដល់​អតិថិជន​ស្រា​បៀរ កម្ពុជា ដែល​មក​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​រវាង​ក្រុម Manchester City ប៉ះ​ជា មួយ​ក្រុម West Ham នា​រាត្រី​ថ្ងៃអាទិត្យ​ទី ៩ ខែកុម្ភៈ វេលា​ម៉ោង ១១: ៣០ នាទី នៅ​ទីតាំង​ផាប់​ចំនួន ៥ កន្លែង ។

ដោយឡែក Mustache Band នឹង​សម្តែង​នៅ​ផាប់ The Storm (https://goo.gl/maps/sd7c4C2a2knu2aNcA) ស្ថិត​នៅ​លើ​ផ្លូវ​ឧក​ញ្ញា​ទេព​ផ​ន (182), ចំណែក​ក្រុម​តូច SWSB សម្តែង​នៅ​ផាប់ Old Place (https://goo.gl/maps/gSczZPtjtsQQ3tbA9) លើ​ផ្លូវ 257 សង្កាត់​ទឹកល្អក់​3, ហើយ​ផាប់​ចំនួន 3 ទៀត​រួម​មាន​៖ ផាប់ Panorama (https://goo.gl/maps/A8mfpr6ZiFWzDvWaA) លើ​ផ្លូវ​ស៊ី​សុវត្ថិ កែង​ផ្លូវ 178, ផាប់ Eden The Cornerstone (https://goo.gl/maps/Q2ZH4xqd26BgRX6d9) លើ វិ​ថី តេ​ជោ​ដំ​ឌិន (154), និង ផាប់ All Sport bar (https://goo.gl/maps/8QxusJmZxZzFCxRA7) លើ​ផ្លូវ​លី​យ៉​ត​ឡាយ (172) ។

ក្រៅពី​ទស្សនាការ​សម្តែង និង​ការ​ប្រកួត​បាល់ទាត់ ស្រា​បៀរ កម្ពុជា ក៏​នឹង​រៀបចំ​ការ​ចាប់ឆ្នោត​ផ្តល់​ជូន​រង្វាន់​ដូច​ជា ៖ ទូរទស្សន៍ ៣២ អ៊ី​ង​, រង្វាន់ ស្រា​បៀរ កម្ពុជា និង ភេសជ្ជៈ​ប៉ូវ​កំលាំង វើក WURKZ ផង​ដែរ ។

កម្មវិធី​ទាំងមូល​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ១ ទៀប​ភ្លឺ​ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ