ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខ​ៗ​របូត​ទូ​តាម​ផ្លូវ​អត់​ដឹង ​លុះ​ពេល​ដឹង​អស់​ជាង​១០​បាវ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ ២០២០ មាន​ករណី​រថភ្លើង​មួយ​ខ្សែ​ដឹក​ទូ​កុងតឺន័រ​ដែល​មាន​ផ្ទុក​អង្ករ​ជា​ច្រើន​បាវ ហើយ​រថភ្លើង​បាន​របូត​ទូ​នៅ​ចំណុច​ភូមិ​៤ ឃុំ​អូរ​ត្រេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ ២០២០ មាន​ករណី​រថភ្លើង​មួយ​ខ្សែ​ដឹក​ទូ​កុងតឺន័រ​ដែល​មាន​ផ្ទុក​អង្ករ​ជា​ច្រើន​បាវ ហើយ​រថភ្លើង​បាន​របូត​ទូ​នៅ​ចំណុច​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ពេល​នោះ​ក៏​មាន​ចោរហារយ​ធ្វើ​សកម្មភាព​គាស់​ទូ​កុងតឺន័រ​លួច​យក​អង្ក​អស់​ចំនួន​១៦​បាវ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ មាន​រថភ្លើង​មួយ​ខ្សែ​បើក​ចេញពី​ស្ថានីយ​ក្រុងព្រះសីហនុ លុះ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​របូត​ទូ​មួយ​ដែល​មាន​ដឹក​ទូ​កុងតឺន័រ ស្ថិត​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ពុំ​មាន អ្នកដឹង​ទេ ហើយ​ក្បាលម៉ាស៊ីន​របស់​រថភ្លើង​ក៏​ធ្វើ​ដំណើរ​ទៅ​បាត់ ។ រហូត​ដល់​វេលា​ម៉ោង​៦ ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ ទើប​ឃើញ​មាន​ក្បាលម៉ាស៊ីន​រថភ្លើង​នោះ​ត្រឡប់​មក​សណ្ដោង​ទូ​ដែល​របូត​នៅ​តាម​ផ្លូវ​នោះ ត្រឡប់​ទៅ​ក្រុងព្រះសីហនុ​វិញ ដោយសារ​មានការ​ផ្ដល់​ដំណឹង​ពី​បុគ្គលិក​ប្រចាំ​បា​រ៉ា​ស់​ផ្លូវ​រថភ្លើង ។ លុះ​នៅ​ពេល​ដែល​កំពុង​តែ​ថ្ពក់​ទូរថភ្លើង​ដែល​របូត​នោះ​វិញ ស្រាប់តែ​បុគ្គលិក​ឃើញ​ទ្វារ​ទូ​កុងតឺន័រ​របើក ក៏​ត្រួតពិនិត្យ ទើប​ឃើញ​ថា​មាន​បាត់​អង្ក​រអស់​ចំនួន​១៦​បាវ ដែល​ក្នុង​មួយ​បាវ​ទម្ងន់​៥០​គីឡូក្រាម ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​នោះ​កើតឡើង មន្ត្រី​ថ្នាក់​ក្រោម​បាន​រាយការណ៍​ដែរ តែ​លោក​ដូច​ជា​មិន​យល់​ដែរ ខណៈ​អ្នកបើកបរ​រថភ្លើង​មួយ​ខ្សែ​នោះ​ចេះ​បញ្ជា​រថភ្លើង​យ៉ាងម៉េច បើក​របូត​ទូ​មួយ​នៅ​ចោល​កណ្តាលផ្លូវ​មួយ​ទាំង​យប់​អត់​ដឹង ដែល​ពេល​នោះ​ក៏​មាន​ចោរ​ទៅ​គាស់​ទូ​កុង​តឺ​ន័​រ​លួច​យក​អង្ករ​ទៀត ។

ករណី​ខាងលើ​នេះ​ក្នុង​នាម​លោក​ជា​ស្នងការ​នគរបាល​ខេត្ត លោក​បាន​នឹង​កំពុង​ចាត់វិធានការ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​គាស់​ទូ​កុង​ទី​ន័​រ​លួច​អង្ករ​ពី​ទូរថភ្លើង​នោះ ។ ម្យ៉ាងវិញទៀត លោក​បាន​ទំនាក់ទំនង​ទៅ​អ្នក​ទទួលខុសត្រូវ​ខ្សែ​រថភ្លើង​ក្រុងព្រះសីហនុ​-​ភ្នំពេញ ដើម្បី​ជួប​ពិភាក្សា​គ្នា​ម្តង​រឿង​កិច្ចការ​ការងារ​សន្តិសុខ​តាម​រថភ្លើង ។

កន្លង​មក​ខាង​រថភ្លើង និង​សមត្ថ​កិច្ច​នគរបាល​មិន​ដែល​មានការ​ទំនាក់​ទ​ន​ង ឬ​សហការ​គ្នា​ធ្វើ​រឿង​អសន្តិសុខ​នៅ​តាម​ផ្លូវដែក​នោះ​ទេ លុះ​ពេល​ហេតុការណ៍​កើត​មាន​ឡើង​ ច្រើន​ឆ្លើយ​ដាក់​គ្នា ដូច្នេះ​ពេល​នេះ​ចង់​ឲ្យ​មានការ​សហការ​គ្នា ។ ចំណែក​ព័ត៌មាន​ថា អង្ករ​ដែល​ចោរហារយ​លួច​យក​ចេញពី​ទូ​កុង​ទី​ន័​រ​នៅ​លើ​ទូរថភ្លើង​នោះ ជា​អង្ក​មាន​បាញ់ថ្នាំ មិន​អាច​យក​ទៅ​ទទួលទាន​បាន​នោះ​ទេ តែ​ការ​ពិត​អង្ករ​ទាំងនោះ​ត្រូវ​បាន​ក្រុមហ៊ុននាំចេញ​-​នាំ​ចូល គេ​បាញ់ថ្នាំ​មែន ប៉ុន្តែ​ជា​ថ្នាំ​ការពារ និង​កម្ចាត់​សត្វល្អិត ដើម្បី​ទុក​ឱ្យ​បាន​យូរ​តែ​ប៉ុណ្ណោះ មិន​អាច​ដល់​ថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ