ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ចាប់ផ្ដើម​ជីវិត​ជា​អ្នកចម្រៀង​របស់​រស់ សេរី​សុទ្ធា

4 ឆ្នាំ មុន
  • ភ្នំពេញ

តើ​អ្នក​នាង​រស់ សេរី​សុទ្ធា ចាប់ផ្ដើម​ជីវិត​ជា​អ្នកចម្រៀង​ដោយ​របៀប​ណា ? អ្នក​នាង​រស់ សេរី​សុទ្ធា មានឈ្មោះ​ដើម​រស់ សុទ្ធា ហៅ​អា​រៃ កើត​នៅ​ថ្ងៃ​ទី​៦…

តើ​អ្នក​នាង​រស់ សេរី​សុទ្ធា ចាប់ផ្ដើម​ជីវិត​ជា​អ្នកចម្រៀង​ដោយ​របៀប​ណា ?
អ្នក​នាង​រស់ សេរី​សុទ្ធា មានឈ្មោះ​ដើម​រស់ សុទ្ធា ហៅ​អា​រៃ កើត​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ១៩៤៦ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្ត​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។

លោក​ប៊ី សោភ័ណ តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ពិពណ៌នា​ថា ចេះ​ច្រៀង​តាំងពី​នៅ​វ័យ​កុមារ​មក​ម្ល៉េះ ដោយ​កាល​នៅ​វ័យ​កុមារ​អ្នក​នាង​រស់ សេរី​សុទ្ធា រៀន​ច្រៀង​តាម​រយៈ​ការ​ស្តាប់​វិទ្យុ ។ នាង​បាន​ស្គាល់​លោក​ម៉ា ឡៅ​ពី តាម​រយៈ​វិទ្យុជាតិ ដោយ​បាន​មក​ជួប​នាង ហើយ​បាន​ស្តាប់​សំឡេង​នាង ។ ដោយ​ការ​ពេញចិត្ត​សំឡេង​នាង លោក​ក៏​បាន​ណែនាំ​ឲ្យ​នាង​បាន​ស្គាល់​កវី​រៀមច្បង ពៅ ស៊ី​ផូ ។

ចាប់តាំងពី​ពេល​នោះ​មក​លោក​ពៅ ស៊ី​ផូ បាន​បង្រៀន និង​ណែនាំ​ឲ្យ​អ្នក​នាង​រស់ សេរី​សុទ្ធា ច្រៀង​ចម្រៀង​ជា​ច្រើន​ដែល​និពន្ធ​ដោយ​លោក​ផ្ទាល់ ។ ទីបំផុត​នាង​មានឱកាស​បាន​បញ្ចេញ​សំឡេង​ច្រៀង​របស់​នាង​ក្នុង​អំឡុង​សមាជជាតិ​ដែល​ធ្វើ​នៅ​ទីវាល​ព្រះ​មេរុ ដោយ​នាង​បាន​ច្រៀង​បទ « បទ​ស្ទឹង​ខៀវ​» ដែល​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ កវី​រៀមច្បង​ពៅ ស៊ី​ផូ ។ ទឹកដម​សំឡេង​នាង​បាន​ធ្វើ​ឲ​ទស្សនិកជន​ចូលរួម​ទស្សនា​ពេញចិត្ត (​ច្រៀង​កំដរ​ឆាក មិនមែន​មក​ប្រឡង​ទេ សូមកុំ​យល់​ច្រឡំ ) ហើយ​បាន​ចាក់​ផ្សាយ​តាម​រយៈ​វិទ្យុជាតិ​ផង​ដែរ នា​សម័យ​សង្គម​រាស្ត្រ​និយម ។

ចាប់តាំងពី​ពេល​នោះ​មក​អ្នក​នាង​រស់ សេរី​សុទ្ធា បាន​ច្រៀង​ចម្រៀង​ជាមួយ​ក្រុម​តន្ត្រី វិទ្យុជាតិ ។ នាង​ក៏​បាន​ចាប់​អាជីព​ជា​អ្នកចម្រៀង​នៅ​ឆ្នាំ​១៩៦៤ ហើយ​នាង​ចេញ​ច្រៀង​តាម​រង្គសាល​នានា​ក្នុង​ក្រុងភ្នំពេញ ។ នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ប្រវត្តិ​ជីវិត​របស់​អ្នក​នាង​រស់ សេរី​សុទ្ធា ប៉ុណ្ណោះ។

អ្នក​នាង​រស់ សេរី​សុទ្ធា មាន​ទឹកដម​សំឡេង​ដក់​ជាប់​ក្នុង​អារម្មណ៍​ខ្មែរ​ជា​និច្ច ដោយ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​ពេញ​និយម​មិន​សាបរលាប​ទេ ៕ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ