ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​មូលហេតុ​ពិត​ដែល​ការ​ប្រកួត​រវាង Pacquiao និង Mayweather មិន​អាច​កើតឡើង​ម្តងទៀត

4 ឆ្នាំ មុន

រឿងរ៉ាវ​ដែល​ត្រូវ​បាន​លើក​មក​និយាយ​ជា​យូរ​មក​ហើយ អំពី​ការ​ជួប​គ្នា​ម្តងទៀត​រវាង Manny Pacquiao និង Floyd Mayweather ប៉ុន្តែ​ពេល​នេះ​បើ​យោង​តាម​សម្តី​អ្នកចាត់ការ​របស់ Pacquiao បញ្ជាក់​ថា…

រឿងរ៉ាវ​ដែល​ត្រូវ​បាន​លើក​មក​និយាយ​ជា​យូរ​មក​ហើយ អំពី​ការ​ជួប​គ្នា​ម្តងទៀត​រវាង Manny Pacquiao និង Floyd Mayweather ប៉ុន្តែ​ពេល​នេះ​បើ​យោង​តាម​សម្តី​អ្នកចាត់ការ​របស់ Pacquiao បញ្ជាក់​ថា មិន​អាច​ទៅ​រួច ។

មានការ​ជជែក​គ្នា​ជា​ច្រើន ដោយ​មិន​អស់ចិត្ត​ចាប់តាំងពី​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​កាល​ឆ្នាំ​២០១៥ បាន​បញ្ចប់ ដែល​គ្រានោះ Mayweather ជា​អ្នក​ទទួល​ជ័យជម្នះ នឹង​បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​ខ្លូ​ន​។

អ្នកចាត់ការ​របស់​កីឡាករ Manny Pacquiao បាន​ប្រាប់​ទៅ​កាន់ ESPN ថា ៖« Mayweather បាន​ប្រាប់​ពួក​យើង​ថា ខ្ញុំ​ចូល​និវត្តន៍​ហើយ ខ្ញុំ​មិន​វ៉ៃ​ទេ​» ។

ប៉ុន្តែ​ទោះបីជា​យ៉ាង Mayweather នៅ​តែ​ធ្វើការ​ប្រកួត​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​ចុង​ក្រោយ​នេះ គេ​ក៏​បាន​បង្ហោះ​រូបភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល ក្នុង​ន័យ​ចង់​ប្រកួតម្តងទៀត​ជាមួយ Conor McGregor ។

ប្រភព ៖ Dailymail , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ