ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ធ្វើ​សកម្មភាព​លើ​ស្ត្រី​ម្នាក់​ក្រោម​ផ្សារ​ទំនើប មក​អស់លក្ខណ៍​ត្រឹម​មុខ​ផ្ទះសំណាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​បាន​សម្រេច​ត្រង់​ចំណុច​ខាងក្រោម​ផ្សារ​ទំនើប​​មួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។ បន្ទាប់​មក​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​ត្រង់​ចំណុច​ខាង​មុខ​ផ្ទះសំណាក់​ក្អម​មាស តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​អ័​រ​គី​ដេ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​បាន​សម្រេច​ត្រង់​ចំណុច​ខាងក្រោម​ផ្សារ​ទំនើប​​មួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។ បន្ទាប់​មក​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​ត្រង់​ចំណុច​ខាង​មុខ​ផ្ទះសំណាក់​ក្អម​មាស តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ សេច វុ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ព្រុំ សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ចំណែក​ស្ត្រី​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម ធ្វើ​ដំណើរ​តាម​បណ្ដោយ​បេតុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ សេច វុ​ទ្ធី​ ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ពី​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​កំពុង​បើកបរ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​បាន​សម្រេច​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ក៏​បាន​បន្ថែម​ល្បឿន​បើក គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំ​គ្នា​ជួយ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ខាង​មុខ​ផ្ទះសំណាក់​ក្អម​មាស​ខាងលើ ក៏​ត្រូវការ​ប្រជាពលរដ្ឋ​ធ្វើការ​ស្ទាក់​ចាប់​បាន​និង​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សេច វុ​ទ្ធី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​ខាងលើ​ពិតប្រាកដ​មែន ប៉ុន្ដែ​ខ្លួន​មិន​បាន​មើល​ទូរស័ព្ទ​នោះ​ថា​ជា​ដៃ​ម៉ាក​អ្វី​នោះ​ទេ ដោយសារ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក ខណៈ​ពេល​ខ្លួន​ជិះ​រត់គេច​ខ្លួន​ទៅ​ដល់​ម្តុំ​ស្តុ​ប​ណូ​គា​ក៏​បាន​របូត​ជ្រុះ​ទូរស័ព្ទ​ដែល​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​ចេញពី​ដៃ​របស់​ខ្លួន​បាត់​ទៅ​ហើយ​។ ជនសង្ស័យ​បាន​បន្ត​ទៀត​ថា កាលពី​៣​ថ្ងៃមុន ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​លោកយាយ​ម្នាក់​បាន​សម្រេច​ផង​ដែរ ខណៈ​ពេល​លោកយាយ​រង​គ្រោះ​កំពុង​បណ្ដើរ​កង់​តាម​ដងផ្លូវ​នៅ​ស្តុ​ប​លូ​៥ ។

ដោយឡែក​ជនសង្ស័យ​ឈ្មោះ ព្រុំ សា ដែល​ជា​អ្នក​រួម​ដំណើរ​បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​រួមគំនិត​ជាមួយ​ជនសង្ស័យ​ខាងលើ​នោះ​ទេ គឺ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​បបួល​រូបគេ​មក​រាំ​លេង​កម្សាន្ត​នៅ​ក្លឹ​ប ផ្លេ​យ៍ តែ​មិន​នឹក​ស្មានថា ជនសង្ស័យ​បែរជា ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​គេ​យ៉ាង​ដូច្នេះ​សោះ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ដោយឡែក​ស្ត្រី​រង​គ្រោះ មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​អ្វី​នោះ​ទេ ចំណែកឯ​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ក៏​រក​មិនឃើញ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ